ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុមការងារឥស្សរជនឆ្នើមនៃ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង រៀបចំអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ “ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប Follow the Data: Invest in Midwives” និងពិធីប្រគល់ទទួលសំយ៉ាបមណ្ឌលសុខភាពក្តុលដូនទាវ ក្រុងបាត់ដំបង ។

សាខា កក្រក ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់សាខា ខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានអញ្ចើញសំណេះសំណាល និងផ្សព្វផ្សាយ សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ “ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប Follow the Data: Invest in Midwives” ។ពិធីនេះមានកាអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាក្រុងបាត់ដំបថ តំណាងមន្ទីរសុខាភិបាល ក្រុមគ្រូពេទ្យមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្ត សរុបអ្នកចូលរួមចំនួន ៣៧ នាក់ នៅមណ្ឌលក្តុលដូនទាវ ក្រុងបាត់ដំបង ។
ក្នុងឱកាសនោះឯកឧត្តមឱសថបណ្ឌិត វឿន ប៊ុនរេត អនុប្រធានក្រុមការងារឥស្សរជនឆ្នើមសាខានិងជាប្រធានមន្ទីរសុខាភិបាលខេត្ត បានអានសារលិខិតរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គ លេខាធិការអង្គការ សហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ “ផ្អែកតាមទិន្នន័យ គប្បីវិនិយោគលើការងារឆ្មប Follow the Data: Invest in Midwives” សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្ញើរសារលិខិតជូនបង-ប្អូនជនរួមជាតិអោយដឹងថា ក្នុងស្ថានការណ៍នេះ ឆ្មបជំនាញ គិលានុបដ្ឋាកវេជ្ជបណ្ឌិត ក៏ដូចជាបុគ្គលិកសុខាភិបាលទាំងអស់ត្រូវឈរយ៉ាងរឹងមាំនៅជួរមុខដើម្បីបំពេញភារកិច្ចការពារថែទាំប្រជាពលរដ្ឋពីការចម្លងមេរោគកូវីដ-១៩ ដែលជាការងារបន្ថែមលើការគាំពារសុខភាពមាតា ទារក និងកុមារដែលមានស្រាប់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់ថា ក្នុងស្ថានភាពកម្ពុជានិងពិភពលោកកំពុងរងផលប៉ៈពាល់ ដោយសារជម្ងឺរាតត្បាតកូវីដ ១៩នេះ សម្រាប់ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យដើម្បីតាមដានការលូតលាស់របស់កូនក្នុងផ្ទៃ និងសុខភាពផ្ទាល់ខ្លួនដោយអំពាវនាវដល់ស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យមែនទែនបង្ការខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩នេះឱ្យសោះ ពីព្រោះស្ថានភាពក្មួយៗពេលកំពុងមានផ្ទៃពោះមានភាពងាយស្រួលក្នុងការឆ្លងមេរោគណាស់ ហេតុនេះសូមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ ៖
១- បីការពារ (ពាក់ម៉ាស់គ្របមាត់ និងច្រមុះ, លាងដៃឱ្យបានញឹកញាប់ជាមួយទឹកនិងសាប៊ូ ឬអាល់កុល
ដែល, រក្សាគម្លាត១ម៉ែតកន្លះឡើងទៅពីអ្នកដទៃ); បីកុំ (កុំទៅទីកន្លែងដែលមានមនុស្សច្រើន,
កុំនៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល, កុំជួបជុំគ្នា កុំប៉ះពាល់គ្នា កុំឱបគ្នា)។
២- ទៅពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យ ដើម្បីតាមដានការលូតលាស់របស់អ្នក និងកូន
ក្នុងផ្ទៃ។ ទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក និងត្រូវតាមដានពិនិត្យសុខភាព
ទាំងមាតាទាំងទារក ក្រោយសម្រាលរួច។ បំបៅដោះទារក និងចិញ្ចឹមកូនតាមការណែនាំរបស់
ក្រសួងសុខាភិបាល។
៣- ទាក់ទងជាបន្ទាន់ទៅមន្ទីរពេទ្យ/គ្រូពេទ្យ និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ/ឆ្មបជំនាញ ប្រសិនជា
មានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម។
៤- ក្នុងករណីក្មួយៗរស់នៅក្នុងតំបន់មានការបិទខ្ទប់ដោយការផ្ទុះឡើងនៃជំងឺកូវីដ-១៩ សូមធ្វើការទាក់ទង
ទៅឆ្មបជំនាញដែលបានពិនិត្យផ្ទៃពោះលើកមុន ដើម្បីពិគ្រោះយោបល់អំពីស្ថានភាពសុខភាពផ្ទាល់ខ្លួន
និងទារកក្នុងផ្ទៃ ស្ថានភាពឈឺពោះសម្រាលកូន ឬការណែនាំអំពីការថែទាំក្រោយសម្រាល។
៥- តាមដានជាប្រចាំ និងអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល
និងរដ្ឋបាលរាជធានី/ខេត្តដើម្បីចូលរួមបញ្ចប់ការរីករាលដាលនៃមេរោគកូវីដ-១៩នៅកម្ពុជា ។
ទិវាឆ្មបជាតិ-អន្តរជាតិ រៀបចំឡើងក្នុងគោលបំណងបង្ហាញអំពីសមិទ្ធផលដែលសម្រេចបានក្នុងពេលកន្លងមក ព្រមទាំងលើកកម្ពស់ការយល់ដឹងក្នុងចំណោមឆ្មបជំនាញទាំងអស់ ទូទាំងសកលលោកអំពីបញ្ហាប្រឈមចំពោះមុខនាពេលបច្ចុប្បន្ន និងការងារផ្ទុបដែលត្រូវបំពេញ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងចូលរួមលើកកម្ពស់ការយល់ដឹងក្នុងចំណោមឥស្សរជន ថ្នាក់ដឹកនាំ អ្នករៀបចំគោលនយោបាយ និងប្រជាជនទាំងអស់អំពីសារសំខាន់ និងតម្រូវការឆ្មបជំនាញនៅក្នុងប្រទេសនីមួយៗពិសេសប្រទេសដែលកំពុងអភិវឌ្ឍន៍។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ: ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាង ណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ ឆ្ការព្រៃជុំវិញផ្ទះអោយបានស្អាត និងជាពិសេស ត្រូវទៅពិនិត្យផ្ទៃពោះតាមការកំណត់របស់គ្រូពេទ្យ និងសូមអោយថែរក្សាសុខភាពត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ-១៩។ បន្ថែមពីនេះក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្តដែលមាន ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានប្រគល់-ទទួលសំយ៉ាប់មណ្ឌលសុខភាពក្តុលដែលមានទំហំ១២ម៉ែត្រX៩.៥ម៉ែត្រ ដែលជាមួយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដើម្បីសម្រួលក្នុងការបំពេញការងារការទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពក្តុលដោយចំណាយថវិកាសរុប ចំនយន ១,៣៦៨ដុល្លារអាមេរិកផងដែរ ។
សូមបញ្ជាក់ថាក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្តបានផ្តល់ជូនសមាជិកសមាជិកាដែលបានចូលរួមចំនួន ៣៧នាក់ក្នុង១នាក់ៗទទួលបាន៖ ឃីត១កញ្ចប់ (ភួយ សារុង ក្រមា សាប៊ូ២ដុំ )ម៉ាស១ប្រអប់ ទឹកបរិសុទ្ធ ១កេស និងថវិកាមួយចំនួនឧបត្ថម្ភមន្ទីរសុខាភិបាលខេត្តទឹកបរិសុទ្ធវីឃែរ ចំនួន ១០០កេស ឧបត្ថម្ភមណ្ឌលសុខភាពក្តុល ទឹកបរិសុទ្ធ ១០កេស ម៉ាស់ ១០ប្រអប់ ថវិកា១៣៦៨ដុល្លារថ្លៃឈ្នូលសំយ៉ាប ឧបត្ថម្ភសាលាសង្កាត់ក្តុលដូនទាវទឹកបរិសុទ្ធ ១០កេស ម៉ាស់ ១០ប្រអប់និងឧបត្ថម្ភប៉ុស្តិ៍នគបាលសង្កាត់ អង្ក ចំនួន ២២៥គីឡូក្រាម មី៥កេស ផងដែរ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com