ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋចំនួន ៥៨០គ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុករមាសហែក បានទទួលអំណោយពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង

(ខេត្តស្វាយរៀង) ÷នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និង ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៥៨០គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិ និងអ្នកដែលរងរបួសដោយគ្រោះធម្មជាតិដែលស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ភូមិក្រសាំង ឃុំក្រសាំង និង ភូមិអន្សោង ឃុំជ្រៃធំ នៃស្រុករមាសហែក ខេត្តស្វាយរៀង ។

លោកជំទាវក៏បានការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដែលសម្តេចបានខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំម្ងឺកូវីដ១៩ ក៏ដូចជាការជម្រុញឲ្យប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា ព្រមទាំងការគិតគូរអំពីការផ្តល់ស្បៀង និងជំនួយសង្គ្រោះបឋមនៅតំបន់បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល និងបានសំណូមពរឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិជាដើម និងជាពិសេស ត្រូវគោរពតាមវិធានការណ៍របស់រាជរដ្ឋាភិបាល គឺ ៣ការពារ ៣កុំ ឲ្យបានជាប់ជាប្រចាំ ។
អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស និងថវិកាមួយចំនួន ។ ដោយ=សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com