ខេត្តកណ្ដាល៖ តាមពិតករណីខ្លះទោះជាក្នុងប្រព័ន្ធ Telegram ក៏ដោយជាកំហុសដែរ ខណៈខ្លួនជាមន្ត្រីអនុវត្តច្បាប់, ជាមន្ត្រីនគរបាលយុត្តិធម៌ បង្កើតការនិយាយ ជាមួយការប្រព្រឹត្តនូវល្បែងសុីសង ជាអំពើល្មើសច្បាប់។ ទោះការលេងភ្នាល់លុយតិច-ច្រើនក្តី ក៏ដោយ ពាក្យថាល្បែងគឺល្មើសច្បាប់ទៅហើយ ។
សូមបញ្ជាក់ថា, នាវេលាម៉ោង ១៩:៣៦នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានផ្ញើរសារសម្លេង លេងសើច មកកាន់ គ្រុប តេលេក្រាម ⟨Group telegram⟩ ដែលសម្លេងនោះបានមានការឆ្លើយឆ្លងគ្នា ច្បាស់ៗ មានស្រី មានប្រុស អាចបញ្ជាក់បានថា ជាការជួបជុំគ្នាលេងល្បែងស៊ីសងពិតប្រាកដ តាមរយៈទឹកលុយផងដែរ។
បើយោងតាមក្នុងសារសម្លេងនោះ ក៏បានបញ្ជាក់អំពីទង្វើហួសហេតុរបស់លោក សុឹម ឃាង អធិការស្រុកកោះធំ ដែលបានបញ្ចេញវោហាស័ព្ទ មើលងាយមិនគោរពច្បាប់ មិនគោរពតួនាទី ភារកិច្ចរបស់ខ្លួន មិនអោយតម្លៃដល់មន្ត្រីដែលកំពុងតែអនុវត្តច្បាប់។ ខ្លួនជាអ្នកបង្ក្រាបល្បែងស៊ីសងបែជា មកលេងល្បែងស៊ីសង ផ្ទុយពីតួនាទី ភារកិច្ច ស្មើនឹងអ្នកអនុវត្តច្បាប់ តែអង្គុយលើច្បាប់ទៅវិញ។ ករណីនេះ អង្គភាពយើងនៅទាន់រកការបំភ្លឺណា១ ចេញពីលោកអធិការនោះទេ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នេះ ។
គួររម្លឹកថា កាលកន្លងមក លោកអធិការក៏មានបណ្តឹងពីកូនចៅ ដែលថ្នាក់លើមិនទាន់ មានវិធានការដោះស្រាយបញ្ចប់ផងទេ ៕