ខេត្តកោះកុង ៖ ក្រោយពីការផ្សាយរបស់អង្គភាពគេហទំព័រ ព្រះនរាយណ៍ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ១០២១ ក្រោមចំណងជើងថា” សំណង់រឹងមាំ តាមមាត់ព្រែកស្រែអំបិល និងលុបចំណីព្រែក នៅខេត្តកោះកុង កំពុងបង្អូតរូបរាង របស់លោកផ្កាយ២ លី ហួត នោះមក ។
លោក លី ហួត នៅព្រឹកថ្ងៃដដែលនេះ បានទូរសព្ទមកអង្គភាព ព្រះនរាយណ៍ ដោយ បាន បំភ្លឺថា ” សំណង់រឹងមាំ តាមមាត់ព្រែកស្រែអំបិល និងលុបចំណីព្រែក នៅខេត្តកោះកុង មិនមែនរបស់លោកទេ “។
សូមបញ្ជាក់ថា ទៅជាយ៉ាង មហាជនស្នើអោយអភិបាលស្រុកស្រែអំបិល និងអភិបាលខេត្តកោះកុង សូមធ្វើការបង្ហាញ ដល់សាធារណាជននូវឈ្មោះជន ដែលកំពុចាក់អាចម៌ដីលប់ចំណីព្រែក និងសង់សំណង់រឹងមាំតាមមាត់ព្រែកស្រែអំបិលប ដែលអាជ្ញាធរធ្លាប់អះអាងថា ពុំមានសុំច្បាប់អនុញ្ញាត្តនោះទេ។
លោកអភិបាលរងខេត្ត សុខ សុទ្ធី និងជាអ្នកនាំពាក្យខេត្តសាលាកោះកុង នៅព្រឹកថ្ងៃទី៨ ឧសភា ២០២១ កន្លងទៅ បាននិយាយថា ខាងជំនាញនៅពុំទាន់ចេញ ច្បាប់អនុញ្ញាត្តជូនអ្នកវិនិយោគស្តីពីការសាងសង់នៅឡើយទេ។
លោកបន្តថា តាមគំនូសបង្ហាញផែនទីពីមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តកោះកុង បានបង្ហាញថា កាលពីមុន ដីនៅតំបន់នោះ គឺមានការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុង។ ហើយទីតាំងដីនេះ ស្ថិតនៅក្នុងតំបន់សហគមន៍ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ប៉ុន្តែបន្ទាប់ពីមានការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដោយអនុក្រឹត្យលេខ៣០អនក្រ.បក ក។
លោក សុខ សុទ្ធី ក៏បានដាក់ការចោទប្រកាន់ធ្ងន់ៗទុកជាមុនផងដែរថា ប្រសិនបើមន្ត្រីជំនាញ ឬរដ្ឋបាលខេត្តកោះកុងរកឃើញ ច្បាស់ថា ម្ចាស់វិនិយោគនៅពុំទាន់មានច្បាប់អនុញ្ញាត្តស្តីការសាងសង់ពិតប្រាកដមែន នោះរដ្ឋបាលខេត្តនឹងចាត់ការតាមនីតិវិធីច្បាប់។
គួររម្លឹកថា ក្នុងពេលថ្មីៗកន្លងទៅនេះ ប្រជាពលរដ្ឋក្នុងស្រុកស្រែអំបិល ជាពិសេសអ្នករស់នៅក្បែរៗនោះ កាន់តែមានការងឿងឆ្ងល់ល ថា លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងដី ដែលអ្នកសារព័ត៌មានមួយចំនួន បានចុះផ្សាយថា មានគ្រឿងចក្រឈូសឆាយដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន រំលោភយកដីសាធារណៈ របស់រដ្ឋ ធ្វើកម្មសិទ្ធិបុគ្គល ក្នុងតំបន់នេះដែរ ប៉ុន្តែលោក សុខ សុទ្ធី ហាក់មហាក់មើលមិនឃើញសំណង់ធំដ៏រឹងមាំមួយ នោះ កាលពី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ?។
តាមការទទួលបានព័ត៌មានពីប្រជាពលរដ្ឋ នៅថ្ងៃទី៨ ឧសភា ២០២១ ពួកគាត់បានបញ្ជាក់បន្ថែមថា គ្រឿងចក្រដែលបានធ្វើសកម្មភាពឈូសឆាយនិងដឹកអាចម៌ដីចាក់លប់រំលោភយកដីចំណីព្រែក និងសង់សំណង់រឹងមាំក្នុងមាត់ព្រែកស្រែអំបិល បានកើតមានអស់រយៈពេលជិតមួយឆ្នាំកន្លងមកហើយ ៕