ខេត្តកោះកុង ៖ កាលពី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅវិមានសន្តិភាព “សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅអ្នកដែលចូលចិត្តលុបឆ្នេរ ឬកាប់ព្រៃកោងកាង ដើម្បីជាប្រយោជន៍ខ្លួនថា កុំកាប់មេមាន់សម្រាប់ឆ្ងាញ់មួយពេល ត្រូវរក្សាមេមាន់ទុក ដើម្បីយកស៊ុត “។
ពាក់ព័ន្ធការងារនេះអង្គភាព ” ព្រះនរាយណ៍ ” បានទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅថ្ងៃទី៨ ឧសភា ២០២១ កន្លងទៅ លើកឡើងថា គ្រឿងចក្រដែលបានធ្វើសកម្មភាពឈូសឆាយនិងដឹកអាចម៌ដីចាក់លប់រំលោភយកដីចំណីព្រែក និងសង់សំណង់រឹងមាំក្នុងមាត់ព្រែកស្រែអំបិល
ស្ថិតនៅត្រង់ចំណុចអង្កាំ ក្នុងភូមិស្រែក្រោម ឃុំ-ស្រុក ស្រែអំបិល ខេត្តកោះកុង ។
មានរយៈពេលជិតមួយឆ្នាំមកហើយ ។
ប្រភពដដែលបានបញ្ជាក់ថា ទីតាំងដីព្រៃលិចទឹកដែលគេកំពុងទន្ទ្រានកាន់កាប់យកជាកម្មសិទ្ធិបុគ្គលនេះ បានលក់តគ្នាពី០២ ទៅ០៣ ម្ចាស់រួចមកហើយ ខណៈលោក លី ហួត ឧត្តមសេនីយទោកងទ័ពជើងទឹកបានលក់ជាចុងបញ្ចប់ឲ្យទៅមន្ត្រីធំមួយរូប ធ្វើសកម្មភាពបន្តរហូតដល់សព្វថ្ងៃនេះ ។ កាលពីកន្លងទៅ លោក លី ហួត ក៏បានបញ្ជាក់ប្រាប់ ” ព្រះនរាយណ៍ “ថា ទីតាំងខាងលើ មិនមែនជារបស់លោកនោះទេ ។
ទាក់ទងសំណង់រឹងម៉ាំ និង ការឈូឈឆាយខាងលើ លោក លី វណ្ណៈ បានទាក់ទ
ង ទៅអភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ដោយលោកអភិបាលរង ថាជាប់ប្រជុំ ។ ដោយឡែកលោកប្រធានមន្ទីរដែនដី ខេត្តកោះកុង វិញបាននិយាយថា សំណង់នោះ មិនមានច្បាប់ទេ ។ លោកថា ឈ្មោះច្បាស់សំណង់នេះ ក៏លោកមិនស្គាល់ដែរ គ្រាន់ឃើញកូនជាង ប៉ុណ្ណោះ ។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ធ្លាប់លើកឡើងថា ប្រសិនបើមន្ត្រីជំនាញ ឬរដ្ឋបាលខេត្តកោះកុងរកឃើញ ច្បាស់ថា ម្ចាស់វិនិយោគនៅពុំទាន់មានច្បាប់អនុញ្ញាត្តស្តីការសាងសង់ពិតប្រាកដមែន នោះរដ្ឋបាលខេត្តនឹងចាត់ការតាមនីតិវិធីច្បាប់។
មហាជន បានទាយទុកថា កន្លែងនោះ ប្រសិនបើ មិនមានការពិនិត្យ នឹង បញ្ជា ពីសម្តេចតេជោ ហ៊ុន សែន គឺគ្មានមន្រ្តីណា ហ៊ាន ចេញមុខដកដាវ វះកាត់នោះទេ ៕