ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មេគយ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បានត្រលប់មកកាន់ដំណែងដើមវិញ តាមរយៈរដ្ឋលេខាធិការម្នាក់ ?

ភ្នំពេញ៖ ល្បីពេញផ្ទៃប្រទេសរឿងបុគ្គល មេគយចល័តឈ្មោះ លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ រងថាគាត់ ពុករលួយ និងបានថ្នាក់លើដកបញ្ឈរជើងក្រោយពេលមន្ត្រីគយល្បីល្បាញខាងពុករលួយរូបនេះជាប់ពាក់ព័ន្ធទៅនឹងការធ្វើអត្តឃាតរបស់មន្ត្រីយោធាការពារព្រំដែនម្នាក់កាលពីពេលថ្មីៗកន្លងទៅនេះ ចងក សម្លាប់ខ្លួន ដោយសារតូចចិត្តមេគយ ឈួន សោភា អនុវត្តច្បាប់ជ្រុល ។

លោក ឈួន សោភា បានទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ដដែលវិញ មកដល់បច្ចុប្បន្នបានជាង១ខែហើយ ។

សូមបញ្ជាក់ថា, លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មានគ្នាតែ៧នាក់ទេ តែកាន់ចំនួន ៧ខេត្ត គឺភូមិសាស្ត្រខេត្តបាត់ដំបង , ខេត្តឧត្តរមានជ័យ, ខេត្តសៀមរាប , ខេត្តកំពង់ធំ, ខេត្តកំពង់ចាម, ខេត្តបន្ទាយមានជ័យ ព្រះវិហារ ប៉ុន្តែក្នុងចំណោមមន្ត្រីគយ៧រូប លោក ឈួន សោភា ប្រើប្រាស់តែមនុស្ស៤នាក់ សម្រាប់ប្រមូលសេដ្ឋកិច្ច ដោយចាត់ទុកជាមនុស្សជំនិត (ទុកចិត្ត)រួមមាន:
១-លោក យឹម ផល្លី អនុប្រធានការិយាល័យ
២-លោក ឈុន សុទ្ធាសុវណ្ណារី ភ្នាក់ងារ
៣-លោក ផាន់ វីឡា ភ្នាក់ងារ
៤-លោក ផុន សុខភ័ក្រ ភ្នាក់ងារ ។

មន្ត្រីគយនៅអគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា បានលើកឡើងថា, ប្រហែលជាលោកបណ្ឌិត គុណ ញឹម ប្រតិរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក អគ្គនាយកដ្ឋាន គយ និងរដ្ឋាករ កម្ពុជា ខ្វះមន្ត្រីគ្មានសមត្ថភាព បានជាដាក់បុគ្គលផ្តុំដោយរឿងអាស្រូវ អោយទៅកាន់ជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ កន្លែងដដែលវិញ ។

មន្ត្រីខ្លះបានបង្ហើបថា, អាចមានរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ១រូប ជាអ្នកអន្តរាគមន៍ជួយ លោក ឈួន សោភា ប៉ុន្តែបើករណីនេះជាការពិត ចំពោះវប្បធម៌អន្តរាគមន៍ គឺសម្តេចតេជោ មិនអាចទទួលយកបានឡើយ។

ទាក់ទងនឹងបញ្ហានេះ លោក គន់ ញឹម មេគយ អ្នកសារព័ត៌មាន មិនអាចរកការបំភ្លឺបានទេ នៅរសៀលថ្ងៃទី ២៤ ខែឧសភា នេះ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com