ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឃាត់ខ្លួនប្រជាពលរដ្ឋចំណាកស្រុកចំនួន១៧នាក់ដែលមកកាប់ទន្ទ្រានដីរដ្ឋក្នុងឃុំស្រយ៉ងយកមកអប់រំនឹងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

ខេត្តព្រះវិហារ.យ៉ាងហោចណាស់ប្រជាពលរដ្ឋចំណាកស្រុកមកពីបណ្តាខេត្តនានាចំនួន១៧នាក់ដែលពួកគាត់ជឿតាមមេខ្យល់ហើយបានកេណ្ឌកងគ្នាមកកាប់រុករានទន្ទ្រានដីរដ្ឋដើម្បីបំណងយកទៅធ្វើជាកម្មសិទ្ធដោយខុសទៅនិងច្បាប់នៅចំនុចភូមិសាស្ត្រភូមិស្រយ៉ងត្បូងឃុំស្រយ៉ងស្រុកគូលែនខេត្តព្រះវិហារតាមតែកាអូសទាញនិងបំផុសបំផុលពីសំណាក់ក្រុមមេខ្យល់១ចំនួនតូច។

តែគំរោងកាដែលពួកគេកំពុងតែប្រព្រឹត្តទាំងនេះត្រូវបានបរាជ័យទាំងស្រុងនៅព្រឹកថ្ងៃទី៣០ខែឩសភាឆ្នាំ២០២១នេះដោយលេខដាក់អារក្សជាន់ត្រូវបានកំលាំងសមត្ថកិច្ចចម្រុះថ្នាក់ខេត្តដឹកនាំដោយឯកឩត្តមអ៊ុង វុទ្ធីអភិបាលរងខេត្តនឹងមានការសម្របសម្រួលដោយផ្ទាល់ពីសំណាកលោកវុធ សាវីព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ
លោកព្រះរាជអាជ្ញារងបានបញ្ជាក់ប្រាបមកក្រុមអ្នកសាពត៏មានយើងនៅថ្ងៃដដែលនេះថាជាលទ្ធផលក្នុងកិច្ចចុះប្រតិបត្តិការនោះកំលាំងសមត្ថកិច្ចចម្រុះក្រោមកាសម្របសម្រួលដោយលោកនោះជាលទ្ធផលគឺកំលាំងសមត្ថកិច្ចបានឈានទៅដល់កាឃាត់ខ្លួនប្រជាពលរដ្ឋបានចំនួន១៧នាក់និងដកហូតវត្ថុតាំងបាន១ចំនួនក្នុងនោះរួមមានម៉ូតូ៣គ្រឿងគោយន្តកន្ត្រៃ១គ្រឿងផងដែរ។

លោកព្រះរាជអាជ្ញារងបញ្ជាក់ទៀតថាប្រជាពលរដ្ឋទាំងនេះពួកគាត់ភាគច្រើនជាអ្នកចំណាក់ស្រុកមកពីបណ្តាខេត្តនានាហើយពួកគាត់មកនេះគឺពួកគាត់មកតាមកាអូសទាញរបស់មេខ្យល់តែប៉ុណ្ណោះ។ហើយដីដែលពួកគាត់មានគំរោងទន្ទ្រានកាន់កាប់នៅចំនុចខាងលើ លោកព្រះរាជអាជ្ញារងថាគឺមានទំហុំរហូតដល់ទៅ៦៣៧៨ហិកតាឯណោះ។
តែបើទោះបីយ៉ាងនេះក្តីលោកវុធ សាវីព្រះរាជអាជ្ញារងថាពួកគាត់ទាំងប៉ុន្មាននាក់ខាងត្រូវបានអោយត្រឡប់ទៅលំនៅដ្ឋានវិញបន្ទាប់ពីសមត្ថកិច្ចជំនាញក៏ដូចជាអាជ្ញាធរដែនដីធ្វើការណែនាំអបរំនិងពួកគាត់ព្រមទទួលធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មរុករានដីព្រៃរបស់រដ្ឋដែលច្បាប់ហាមឃាត់នឹងឈប់ជឿតាមកាអូសទាញរបស់មេខ្យល់តទៅទៀតដែរ។

ដោយឡែកចំពោះមេខ្យល់ចំនួន៣នាក់ក្នុងចំណោមប្រជាពលរដ្ឋទាំង១៧នាក់ខាងលើលោកព្រះរាជអាជ្ញារងថាបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវនឹងប្រមូលភស្ភតាំងដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារចាត់កាបន្តរតាមនិតិពិធីច្បាប់។ដោយមាឃ សុខា

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com