ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឡានដឹកខ្សាច់ មមាញឹកខ្លាំងជាងគេនៅស្ពានលេខ៩ ស្រុកស្អាង ខេត្តកណ្តាល សុំរួចខ្លួនពីការបោសសំអាតថ្នល់២១បេ ដោយសារបានបង់លុយទៅស្រុកហើយ ។

ខេត្តកណ្តាល : ដោយសារមានថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ពិសេសអ្នកធ្វើដំណើរ កាត់តាមផ្លូវលេខ២១បេ ពិសេសអ្នករស់នៅក្បែរៗ ឡានដឹកខ្សាច់ចេញចូល បានធ្វើសេចក្តីរាយការណ៍ មក ព្រះនរាយណ៍ ថា ពួកគាត់សំណូមសូមអោយក្រុមឡានដឹកខ្សាច់ ទាំងឡាយមេត្តាគោរពសិទ្ធិ ការរស់នៅពួកគាត់ និង ការធ្វើដំណើរ ព្រោះថា មុខផ្ទះពួកគាត់ក្លាយជង្ហុកទឹកដក់ និង ហុយ ពេលខ្លះរកមើលផ្លូវ មិនឃើញ ។

ប្រជាជនបន្តថា ទីតាំងនោះ នៅក្បែរស្ពានលេខ៩ ក្នុងស្រុកស្អាង ខេត្តកណ្តាល គឺនៅក្បែរសាលាស្រុកស្អាង ក្បែរមន្ទីរពេទ្យ និង ក្បែរសាលារៀន តែម្តង។

ទាក់ទងបញ្ហានេះ មេការខ្សាច់ នៅស្ពានលេខ៩ បានបញ្ជាក់នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះថា លោកបានបង់លុយអោយស្រុក ហើយការសំអាតថ្នល់ ជាការងាររបស់ស្រុក ។ ដោយឡែកចំពោះឡាន ខ.ម ដែលចេញចូលដឹកខ្សាច់កន្លែងលោក លោកថាជារឿងរបស់ មេៗ (បាយទឹកចិញ្ចឹមជីវិត ) ។

លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានប្រាប់ លោក លី វណ្ណៈ អង្គភាពព្រះនរាយណ៍ នៅព្រឹកថ្ងៃទី៣១ ឧសភា នេះថា ខាងស្រុកមានឡាន១គ្រឿងសំរាប់បោសថ្នល់ ។ លោកថា ពេលខ្លះមានឡាន ខ្លះ ដឹកមិនគោរពបទដ្ឋានបច្ចេកទេស ដូចជាមិនគ្រប នឹង មានទឹកហូរលើថ្នល់ជាដើម ។

ទោះថា យ៉ាងនេះក្តី ប្រជាពលរដ្ឋ នៅតែសំណូម សូមមេត្តាសំអាតថ្នល់អោយបានជាប់ជាប្រចាំ ពោលគឹកុំអោយមានខ្សាច់កក ក្រាំងពេញថ្នល់ ទើបបានមកសំអាត ។ការទុកអោយកកក្រាំង យ៉ាងនេះគឺ អាចបណ្តាលអោយគ្រោះ ជាយថាហេតុដល់អ្នកធ្វើដំណើរ នឹងប៉ះពាល់សុខភាព ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com