ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាលស្នើសុំអាជ្ញាធរបែងចែកដី ដែលសម្តេចតេជោហ៊ុនសែន ដកហូតពីឯកឧត្តម ឡោក ហួរ ជិត៣ពាន់ហិកតា មកអោយពួកគាត់ និងសុំដោះលែងប្រជាជនម្នាក់ ព្រោះថាគាត់មិនមែនជាតំណាងប្រជាជនរឺជាមេក្លោងអ្វីនោះទេ ។

ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ធរាប់រយគ្រួសារ មកពីឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល​ បានមកសាលាស្រុកកៀនស្វាយ ដើម្បីធ្វើការតវ៉ាទាមទារអោយអាជ្ញាធរជួយរកដំណោះស្រាយចំនួន២ចំណុច។

ប្រជាពលរដ្ធបានលើកឡើងប្រហាក់ប្រហែលគ្នាថា ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដកហូតដីទំហំ២៩៩៧,៩២ហិកតា នៅភូមិសាស្ត្រភូមិ ឃុំខាងលើ(ដីស្រែប្រាំង) ពីឯកឧត្តម ឡោក ហ៊ួរ ដែលបានរំលោភលើដីរបស់ប្រជាពលរដ្ធ តាំងពីឆ្នាំ២០១៧ អោយអាជ្ញាធរបែងចែកដីដែលបានដកហូតជូនប្រជាពលរដ្ធសម្រាប់អាស្រ័យផលចិញ្ចឹមជីវិតវិញ។ប៉ុន្តែរហូតមកដល់បច្ចុប្បន្នប្រជាពលរដ្ធនៅតែមិនទាន់ទទួលបានរបបដីទាំងនោះនៅឡើយ ទើបធ្វើអោយពួកគាត់កើតទុក្ខមិនសុខចិត្តនាំគ្នាធ្វើការតវ៉ាជាបន្តបន្ទាប់។

ប្រជាពលរដ្ធបន្តទៀតថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ស្រាប់តែមានមនុស្សមួយក្រុមស្លៀកពាក់សុីវិលជិះឡានមកចាប់ប្រជាពលរដ្ធម្នាក់​ ឈ្មោះ ហុង សុខ ដែលជាប្រជាពលរដ្ធរស់នៅភូម ឃុំជាមួយគ្នា ដោយចោទថា ជាមេខ្លោងដឹកនាំប្រជាពលរដ្ធក្នុងមូលដ្ឋាន តវ៉ារឿងដីធ្លី។ក្រោយពីចាប់ពលរដ្ធម្នាក់ឈ្មោះ ហុង សុខ ភ្លាមនៅថ្ងៃដដែលនោះប្រជាពលរដ្ធជាច្រើនរាប់រយក៍បាននាំគ្នាឈរបិទផ្លូវជាតិលេខ១ត្រង់ចំណុចមុខសាលាឃុំបន្ទាយដែក ចាប់ពីរសៀលរហូតដល់យប់ រហូតទាល់តែមានវត្តមាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងចុះមកអន្តរាគមន៍ពន្យល់ណែនាំលើកហេតុផលពាក់ព័ន្ធផ្លូវច្បាប់ និងនិយាយថាព្រឹកឡើងចាំដោះស្រាយគ្នា។ហេតុដូច្នេះហើយទើបព្រឹកឡើងថ្ងៃទី៣១ ខែឧសភា នេះពួកគាត់នាំគ្នាមកសាលាស្រុកកៀនស្វាយ ដើម្បីសំណូមពរ២ចំណុចដូចខាងក្រោម÷

ចំណុចទី១. សូមអោយអាជ្ញាធរសមត្ថកិច្ចដោះលែងឈ្មោះ ហុង សុខ អោយមានសេរីភាពវិញ ព្រោះគាត់មិនមែនជាមេខ្យល់ទេការតវ៉ានេះគឺកើតចេញពីទឹកប្រជាពលរដ្ធទាំងអស់គ្នា បើចាប់ត្រូវចាប់ទាំងអស់គ្នា។ ចំណុចទី២.សូមអោយអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធមេត្តាជួយដោះស្រាយបែងចែកដី ដែលសម្តេចកាត់រំសាយ មកអោយប្រជាពលរដ្ធបានប្រើប្រាស់អាស្រ័យផលចិញ្ចឹមជីវិត ស្របតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល។

ទោះជាយ៉ាងណាការតវ៉ារបស់ប្រជាពលរដ្ធតាំងពីព្រឹករហូតដល់ប្រហែលម៉ោង២រសៀលត្រូវបានរំសាយទៅផ្ទះរៀងៗខ្លួន។បន្ទាប់ពីអាជ្ញាធរសមត្ថកិច្ចស្រុក ខេត្ត សម្របសម្រួលដោយអោយប្រជាពលរដ្ធសរសេរប្រវត្តិរូប និងសំណូមពររបស់ពួកគាត់ចង់បានអ្វី ដើម្បីអាជ្ញាធរយកសំណូមពររបស់ពួកគាត់ដាក់ជូនទៅថ្នាក់លើរកដំណោះស្រាយបន្ត៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com