ខេត្តរតនគិរី ៖ ផ្ទះឈើមួយខ្នង ព្រមទាំងទ្រព្យសម្បត្តិ៍មួយចំនួន ត្រូវបំផ្លិចផ្លាញគ្មានសល់ ក្នុងករណីអគ្គីភ័យឆាបឆេះទាំងព្រឹកនៅក្នុងក្រុងបានលុង។
នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៧.៥នាទី មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ០១ខ្នង ដែលមានទំហំ ៧គុណ ៨ម៉ែត្រ ធ្វេីអំពីឈេីប្រក់ក្បឿង ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ដែលមានម្ចាស់ឈ្មោះ ណយ សាឃុន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ។
ទ្រព្យសម្បត្តិខូចខាតក្នុងករណីនេះ រួមមាន គ្រែប្រអប់ចំនួន០១, ថូផ្កាឆ្លាក់អំពីចំនួន០១គូរ,
តុធម្មជាតិចំនួន០២, ឯកសារប្លង់ដីចំនួន០២ច្បាប់, សំបុត្របញ្ជាក់កំណេីតចំនួន០៤ច្បាប់, ព្រមទាំងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២។ បើសរុបទំហំនៃការខូចខាតជាទឹកប្រាក់ប្រមាណជា ២០០០០ដុល្លាអាមេរិក។
បើយោងតាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ផ្ទះ បានឲ្យដឹងថា មូលហេតុ ដែលបណ្ដាលឲ្យឆេះនេះ គឺឆ្លងចរន្តអគ្គីសនី ហើយផ្ទុះសេបណ្តាលអោយឆាបឆេះតែម្តង។
បន្ទាប់ពីទទួលដំណឹងករណីខាងលេី កម្លាំងការិយាល័យអគ្គីភ័យ នៃស្នងការរដ្ឋាននគរបាលខេត្ត បាន បានប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡាន៕ រាយការណ៍ពីក្រុងបានលុង ខ្ញុំបាទលីវណ្ណះ ទូរទស្សន៍ព្រះនរាយណ៍