ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ធសំណូមពរដល់ថ្នាក់ដឹកនាំមេត្តាជួយអន្តរាគមន៍ចេញប្លង់កម្មសិទ្ធប្រើប្រាស់ដីធ្លី ខណៈដីពួកគាត់ធ្វើស្រូវតាំងពីដូនតាមកមិនទាន់មានប្លង់.

(ខេត្តព្រៃវែង) ប្រជាពលរដ្ធជាច្រើនគ្រួសាររស់ នៅក្នុងភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង សូមសំណូមពរអោយអាជ្ញាធរខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ធមន្ត្រី រដ្ធមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ជំរុញអោយមន្ត្រីជំនាញធ្វើប្លង់កម្មសិទ្ធប្រើប្រាស់ដីធ្លីស្របច្បាប់ជូនពួកគាត់អោយបានឆាប់ៗ។ខណៈដែលដីស្រែរបស់ពួកគាត់បានអាស្រ័យផលតាំងពីដូនតាមកម្លេះមិនទាន់មានប្លង់កាន់កាប់ទៅវិញ។ចំណែកដីលោកអនុភូមិ និងដីពលរដ្ធផ្សេងទៀត ដែលមានព្រំជុំវិញដីរបស់ពួកគាត់មានប្លង់គ្រប់គ្នា។ បើតាមប្រជាពលរដ្ធបានលើកឡើងប្រហាក់ប្រហែលគ្នា ប្រាប់អ្នកសារព៌តមាន កាលពីល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះថា ពួកគាត់មានដីស្រែនៅខាងក្រោយផ្ទះចម្ងាយប្រហែលជា៥០០ម៉ែត្រពីភូមិ ត្រង់ចំណុចទួលភូមិ ដោយខ្លះមានដីទំហំប្រហែលកន្លះហិកតា និងខ្លះមានទំហំរហូតដល់ទៅ៤-៥ហិកតា។ដែលដីនេះពួកគាត់បានបង្ករបង្កើនផលដំណាំស្រូវចិញ្ចឹមជីវិតតាំងពីដូនតាមក មិនដែលមានទំនាស់អ្វីនោះឡើយ។ប៉ុន្តែនៅក្នុងអំឡុងឆ្នាំ២០០៧-២០០៨ ស្រាប់តែមានអាជ្ញាធរភូមិ ឃុំ ស្រុក បានចុះមកប្រាប់ប្រជាពលរដ្ធក្នុងភូមិចំនួន៣ក្នុងឃុំត្របែក គឺភូមិត្រឡាចស,ភូមិត្រពាំងឈួក, និងភូមិដូនដាវ អោយធ្វើបង្កាន់ដៃដីស្រែចំណុចភូមិ ឃុំខាងលើដើម្បីចេញប្លង់រឹងក្នុងផ្ទៃដី១ហិកតាតម្រូវអោយប្រជាពលរដ្ធបង់លុយម្នាក់ចំនួន២៥មុឺនរៀលជាកំហិត។បន្ទាប់ពីអាជ្ញាធរភូមិ ឃុំ ស្រុក ប្រមូលយកលុយពីប្រជាពលរដ្ធទៅ​ រហូតមកដល់បច្ចុប្បន្នគឺស្ងាត់ឈឹង មិនដែលមានអាជ្ញាធរជូនដំណឹងប្រាប់ប្រជាពលរដ្ធអោយបានដឹងឡើយ។ខណៈដីលោកអនុភូមិ និងដីពលរដ្ធផ្សេងទៀតមានភ្លឺស្រែជាប់ព្រំគ្នាមានប្លង់អស់ទៅហើយ។ប្រជាពលរដ្ធបន្តទៀតថា អ្នកដែលមកសំណូមពរថ្ងៃនេះ គឺសុទ្ធតែជាប្រជាពលរដ្ធ រស់នៅក្នុងភូមិត្រឡាចស រីឯប្រជាពលរដ្ធ២ភូមិទៀតខ្លះគាត់អត់បានដឹងថាអ្នកសារព៌តមានមកសម្ភាសនោះទេ បើដឹងពួកគាត់នឹងប្រមូលគ្នាមកដែរហើយ។សម្រាប់ប្រជាពលរដ្ធរស់នៅភូមិត្រឡាចស បានបង់លុយអោយអាជ្ញាធរភូមិ ឃុំ ស្រុក អ្នកមានដីទំហំធំចំណាយលុយអស់ច្រើន អ្នកមានដីទំហំតូចបង់លុយអស់តិច ដូចប្រជាពលរដ្ធទាំង២ភូមិខាងលើដែរ នៅតែមិនទាន់ទទួលបានប្លង់។ទន្ទឹមនឹងការយកលុយហើយមិនធ្វើប្លង់នេះដែរ ប្រជាពលរដ្ធបានទៅសួររហូតដល់សាលាស្រុក២ទៅ៣ដែរ ក៍នៅតែគ្មានដំណោះស្រាយឡើយ។ពលរដ្ធបញ្ជាក់ថា ដីស្រែប្រាំងចំណុចនេះអត់មានឯកសារក៍ដោយ តែអោយតែមានប្រជាពលរដ្ធណាដែលមានជីវភាពខ្វះខាត់លក់ គឺប្រាកដជាអាជ្ញាធរភូមិ ឃុំ គាត់ទិញយកភ្លាម តែក្នុងតម្លៃទាបបំផុត ព្រោះមេភូមិ មេឃុំ ហាក់បីដូចជាឈ្មួញគួកជេ ដីអញ្ចឹង………. ………………..សម្លេងពលរដ្ធ។

ពាក់ព័ន្ធបញ្ហានេះ លោក ជួន ជន មេឃុំត្របែក បានប្រាប់អោយដឹងតាមទូរស័ព្ទថា លោកទើបឡើងកាន់តំណែងក្រោយនេះទេ តែលោកទទួលស្គាល់ថា ពិតជាមានរឿងដូចការលើកឡើងរបស់ពលរដ្ធពិតប្រាកដមែន តែលោកបានធ្វើរបាយការណ៍ជូនទៅថ្នាក់លើប្រហែល២ខែហើយ មិនទាន់មានដំណឹងទេ…………….សម្លេង។

ចំណែកលោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ ក៍បានប្រាប់អោយដឹងដែរថា រូបលោកទើបនឹងឡើងកាន់តំណែងថ្មីដែរ មិនបានដឹងរឿងនេះទេ តែបន្ទាប់ពីដឹងតាមរយៈអ្នកសារព៌តមាន រូបលោកក៍ហៅ លោក ពិន សារួន ប្រធានការិយាល័យភូមិបាលស្រុកមកធ្វើលិខិតបំភ្លឺ រួចលោកនឹងចាត់អោយមន្ត្រីចុះទៅពិនិត្យមើល……………….សម្លេង៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com