(ខេត្តកណ្តាល) តាមប្រជាពលរដ្ធជាច្រើនគ្រួសាររស់នៅក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ធ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រាប់អ្នកសារព៌តមានកាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ថា ពួកគាត់បាននាំគ្នាផ្តិតមេដៃចំនួន៩១គ្រួសារ ដាក់ពាក្យប្តឹងលោក ស៊ុត តូ បច្ចុប្បន្នមេឃុំដីឥដ្ធ បានរួមគំនិតគ្នាអនុញាតឈ្មោះ សុខ សេង ចាក់ដីលុបប្រឡាយសាធារណៈរបស់រដ្ធសាងសង់សំណង់រឹង(ធ្វើរបងថ្ម)រំលោភព័ន្ធយកប្រវែងប្រហែលជាង១០០ម៉ែត្រ ធ្វើជាកម្មសិទ្ធបុគ្គលឯកជនម្នាក់មានលុយមានអំណាច បង្កការប៉ះពាល់ដល់ប្រជាពលរដ្ធមួយ។បន្ទាប់ពីរំលោភយកដីប្រឡាយរំដោះទឹកហើយ ឈ្មោះ សុខ សេង មានបំណងបំរុងមកកាយដីផ្លូវសធារណៈរបស់រដ្ធដែលមានទទឹង៤ម៉ែត្រធ្វើជាប្រឡាយរំដោះទឹកជំនួសទៅវិញ។ពលរដ្ធបន្តទៀតថា ចំពោះផ្លូវសាធារណៈដែលមានទទឹង៤ម៉ែត្រ និងប្រឡាយទទឹង៣ម៉ែត្រ រហូតដល់មាត់ស្ទឹង ក៍ត្រូវបានមន្ត្រីជំនាញភូមិបាលស្រុកកៀនស្វាយចុះបាញ់ម៉ាសុីនជីភីអេសដកហូតរក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ធ និងបានបាញ់គំនូសសម្គាល់ហើយនោះ ក៍តែលោក ស៊ុត តូ មេឃុំអនុញាតអោយបុគ្គលអ្នកមានលុយមានអំណាចឈ្មោះ សុខ សេង នេះ ធ្វើរបងថ្មរំលោភព័ន្ធយកយ៉ាងគឃ្លើនដដែល។ពលរដ្ធបញ្ជាក់ថា ប្រឡាយរំដោះទឹកសាធារណៈទទឹង៣មែត្រ និងផ្លូវសាធារណៈទទឹង៤ម៉ែត្រ បណ្តោយទៅដល់ស្ទឹងនេះ កើតមានឡើងតាំងពីសម័យប៉ុលពតមកម្លេះ និងមានសារៈសំខាន់ណាស់សម្រាប់រំដោះជំនន់ទឹកភ្លៀងនារដូវវស្សា ដើម្បីបញ្ជៀសការលិចផ្ទះសម្បែង ផ្លូវ ផលដំណាំផ្សេងៗ នៃភូមិស្តៅកន្លែង៤។ហើយចាប់តាំងពីបុគ្គលូឈ្មោះ សុខ សេង រំលោភយកបិទជិតគ្មានប្រព័ន្ធរំដោះទឹកបណ្តាលអោយទឹកភ្លៀងជន់លិចធ្វើអោយប្រជាពលរដ្ធជួបការលំបាកជាបន្តបន្ទាប់។ពលរដ្ធបញ្ជាក់បន្ថែមថា ក្រោយពីប្រជាពលរដ្ធធ្វើការតវ៉ា ស្រាប់តែកូនស្រីបង្កើតរបស់ឈ្មោះ សុខ សេង ឈ្មោះ សុខ រចនា ភេទស្រី អាយុប្រហែលជាង២០ឆ្នាំ សរសេរជាអក្សរជេរប្រមាថប្រជាពលរដ្ធចាស់ៗក្នុងភូមិតាមបណ្តាញសង្គមហ្វេសបុកថែមទៀត។គួរបញ្ជាក់ថា ករណីនេះប្រជាពលរដ្ធបាននាំគ្នាផ្តិតមេដៃចំនួន៩១គ្រួសារដាក់ពាក្យប្តឹង លោក ស៊ុត តូ មេឃុំ រួមគំនិតជាមួយលោក សុខ សេង រំលោភយកដីប្រឡាយ និងស្រីលោក សុខ សេង ឈ្មោះ សុខ រចនា ចូលទៅសាលាស្រុកតាំងពីថ្ងៃទី១៤ ខែ៥ ឆ្នាំ២០២១ តែមិនមានប្រសិទ្ធភាពនោះទេ គឺអាជ្ញាធរដែលដឹកនាំដោយ លោក ពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយ មិនហាមឃាត់បុគ្គលរំលោភយកដីប្រឡាយនិងដីផ្លូវនោះទេ បែរជានិយាយគំរាមយកដាវអាជ្ញាសឹកមកបង្ក្រាបប្រជាពលរដ្ធខ្លួនដែលខំទាមទារផលប្រយោជន៍រួមទៅវិញ។ ដូច្នេះប្រជាពលរដ្ធសូមសំណូមអោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង មេត្តាជួយអន្តរាគមន៍សម្របសម្រួលដោះស្រាយរកយុត្តិធ៌យកដីប្រឡាយមករក្សាទុកជាសម្បត្តិសាធារណៈវិញ………………..សម្លេងពលរដ្ធ។ លោក អន សាមន មេភូមិស្តៅកន្លែង៤ ទទួលស្គាល់ថា ឈ្មោះ សុខ សេង ពិតជាបានសង់របងថ្មរំលោភយកដីប្រឡាយសាធារណៈកើតមានតាំងពីជំនាន់ប៉ុលពតដូចការលើកឡើងរបស់ប្រជាពលរដ្ធប្រាកដមែន ហើយក្នុងនាមអាជ្ញាធរភូមិ លោកបានណែនាំប្រាប់គាត់ដែរ តែលោក សុខ សេង នេះមិនស្តាប់ និងបានលួចសាងសង់រហូតដល់យប់ក៍មាន………….សម្លេង។ចំណែកលោក ស៊ុត តូ មេឃុំ និងលោក ពៅ គឹមលី អភិបាលរងស្រុក ភ្នាក់ងារយើងមិនអាចទំនាក់ទំនងការបំភ្លឺបានទេ៕