ខេត្តកណ្តាល : ក្រោយពីមានការចោទប្រកាន់ពីលោក ខ្មៅ រ៉ន មេឃុំព្រែកដាច់ តាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន ដោយបានចោទពួកគាត់ថា ជាសកម្មជនដីធ្លី និងដើរកាងដីធ្លីគ្រប់ទីកន្លែង នោះមក ។
នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ប្រជាជនទាំងនោះបាននាំគ្មា ទៅសាលាឃុំព្រែកដាច់ ដើម្បីជំរាបសួរលោកមេឃុំ និង នាំលោកមេឃុំ ស្បថ ហេតុអីបានចោទពួកគាត់ជាសកម្មជនគណបក្សប្រឆាំង ។ សូមស្តាប់ការលើកឡើង របស់ពួកគាត់ ។
នៅព្រឹកថ្ងៃទី៩ ខែមិថុនា នេះ អង្គភាព ” ព្រះនរាយណ៍ ” មិនអាចរកការបំភ្លឺ ពីលោកមេឃុំព្រែកដាច់បានទេ ។ តែតាមសំដីប្រជាជនដែលបានចូលជួបលោកមេឃុំ បាននិយាយថា លោកមេឃុំ មិនបានចោទពួកគាត់ទេ គឺចោទតែបុគ្គលម្នាក់ ពីរនាក់ប៉ុណ្ណោះ ។
ប្រជាជនថា លោកមេឃុំ ដែលពួកគាត់ បោះឆ្នោតអោយ មិនសមណា និយាយលាបពណ៌ ដើម្បីអោយមានការភណ្ឌយ៉ាងនេះសោះ ។
គួររម្លឹកថា រឿងរ៉ាវ តភាគនេះ ផ្តើមចេញ ពីមានម្ចាស់ដី ដែលមានដីច្រើនហិកតា នៅចំណុច ដែនឡូត៍លេខ ៦ ស្ទួន ដែលមានលិខិតទិញលក់ស៊ីញ៉េ ដោយលោក មេឃុំ តាំងពីឆ្នាំ ២០១៧ ។ សូមស្តាប់សំដីលោកមេឃុំ កាលពី ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០២១ ឡើងវិញ ។