ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កសិដ្ឋានចិញ្ចឹមមាន់ កូនលោកមេឃុំព្រែកគយ ក្នុងស្រុកស្អាង សង់រំលោភ លើស្ទឹងរមាចាប បង្កផលប៉ះពាល់ដល់បរិស្ថាន នឹងការរំខានខ្លាំងដល់ការខ្យល់ដកដង្ហើម

ខេត្តកណ្តាល :កសិដ្ឌានចិញ្ចឹមមាន់១កន្លែង ខាងក្រោយផ្សារស្អាងខាងជើង ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានសង់រំលោភលើស្ទឹងរមាចាប ហើយបានបង្កផលប៉ះពាល់ដល់សុខភាពនិងបរិស្ថាន ពិសេសបង្កការរំខានខ្លាំងដល់ខ្យល់ដកបង្ហើម ប្រជាជនក្បែរខាង ។

ប្រភពថា ទីតាំងកសិដ្ឋានចិញ្ចឹមមាន់
ដែល មិនបានគោរពតាមគោលការណ៍ថែរក្សាបរិស្ថាន នាំឲ្យជះក្លិនស្អុយ រុយរោមច្រើន និងបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្បែរនោះ ជារបស់កូន លោក ឈាង តាង មេឃុំព្រែកគយ ស្រុកស្អាង ។

ប្រជាជនដែលបានផ្ញើសារ មក “ក្រុមសារព័ត៌មាន” នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ ។ ដោយបានបញ្ជាក់ថា គាត់ជាប្រជាជន រស់នៅជាប់នៅរបង កសិដ្ឋានចិញ្ចឹមមាន់ មានការម៉ួម៉ៅជាខ្លាំង ដែល បង្កឡើងដោយរុយ និង ធុំក្លិនស្អុយ មិនថាចំណីមាន់ក៏ស្អុយ អាចម៍មាន់ក៏ស្អុយដែរ ស្អុយគ្រប់ពេលវេលា ។

ប្រជាជនបានសំណូមពរ សូមអោយអាជ្ញាធរស្រុក និង មន្រ្តីពាក់ព័ន្ធមកចុះ ពិនិត្យលើការរំលោភយកស្ទឹងនេះ មកធ្វើជាកម្មសិទ្ធិ និង បញ្ហាកសិដ្ឋានចិញ្ចឹមមាន់ សូមអោយគោរពទៅតាមបទដ្ឋាននៃការចិញ្ចឹម ពោលគឺកមានរុយ នឹងក្លិនស្អុយជាដើម ។

ទាក់ទងបញ្ហានេះ លោកមេឃុំ ព្រែកគយ បានប្រាប់សារព័ត៌មាន យើងនៅល្ងាចថ្ងៃទី៩ ខែមិថុនា នេះថា ចំពោះកសិដ្ឋាននោះ លោកបានសង់ស្ពានហើយ នឹងបានសុំច្បាប់ពីស្រុកត្រឹមត្រូវ។

លោកបន្តថា ចំពោះពាក្យបណ្តឹងទាំងឡាយ លោកខិតខំ ដោះស្រាយ ក្នុងនាមលោក ជាអាជ្ញាធរឃុំ ។

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com