ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កម្លាំងអាវុធហត្ថខេត្តព្រៃវែងឃាត់រថយន្តសាំយ៉ុង១គ្រឿង លួចដឹកទូរ​សព្ទ័​ដៃអត់ពន្ធចំនួន​៤៦៨០​គ្រឿង បម្រុងលោតឆ័ត្រទៅប្រទេសវៀតណាម.

(ខេត្តព្រៃវែង) កម្លាំង​កងរាជអាវុធហត្ថខេត្តព្រៃវែង ស្ទាក់​ចាប់​រថយន្ត​សាំងយ៉ុងមួយ​គ្រឿងព៌ណទឹកប៊ិច ពាក់ស្លាកលខ”ភ្នំពេញ”2AK.3057 ដែលលួចដឹកទូរស័ព្ទដៃទំនើបៗគេចព័ន្ធបំរុងលោតឆ័ត្រចូលទៅប្រទេសវៀតណាម កាលពីវេលា​ម៉ោង​៧ និង៣០នាទីយប់ ថ្ងៃ​ទី​៨​ ខែមិថុនា ឆ្នាំ២០២១ នៅ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​លើស្ពាន(ត្រឹបាសា)អ្នកលឿង ស្ថិតក្នុងភូមិ​២ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង​។
បើតាមមន្ត្រីរាជអាវុធហត្ថ​ខេត្តព្រៃវែង​ បានអោយ​ដឹង​ថា ​រថយន្ត​សាំយ៉ុងដឹកទូរស័ព្ទដៃគេចពន្ធដែលកម្លាំងអាវុធហត្ថស្ទាក់ចាប់បាននេះ បើកបរដោយឈ្មោះ ខែម ទី ភេទប្រុសអាយុ៣៩ឆ្នាំ មានទីលំនៅភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀងត្រូវសមត្ថកិច្ចអាវុធហត្ថធ្វើការឃាត់ខ្លួនផងដែរ។បន្ទាប់ពីមន្ត្រី​ជំនាញ​​ធ្វើការឆែកឆេរ​រកឃើញទូរ​សព្ទ័​ដៃស៊េរី​ទំនើប​ចំនួន​៤៦៨០​គ្រឿង ដែល​អត់​មាន​ឯកសារ​បង់ពន្ធ​អ្វី​ទាំងអស់ ដែល​ក្នុង​នោះ ​រួម​មាន​ទូរ​សព្ទ​ដៃម៉ាក iphone 12(promax)​ចំនួន​៧៦៨ គ្រឿង
២. ទូរ​សព្ទ​ដៃម៉ាក iphone 12 ចំនួន ៩៤ គ្រឿង
៣. ទូរ​សព្ទ​ដៃម៉ាក iphone 11(promax)​ចំនួន​៦៨៤​គ្រឿង
៤. ទូរ​សព្ទ​ដៃម៉ាក iphone 11 ចំនួន ១៥៥ ៥​គ្រឿង
៥. ទូរ​សព្ទ​ដៃម៉ាក iphone(xsmax)​ចំនួន ៧៣៨​គ្រឿង
៦. ទូរ​សព្ទ​ដៃម៉ាក iphone 7(plus)​ចំនួន ៦៧៩​គ្រឿង
៧. ទូរ​សព្ទ​ដៃម៉ាក iphone 7 ចំនួន ១៦២ គ្រឿង​។ហើយ​ទូរ​សព្ទ័​ទាំង​អស់នេះ គឺ​ឈ្មួញ​មាន​បំណង​លួច​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ក្នុង​ទឹកដី​ខេត្តស្វាយរៀង តែ​ពេល​មក​ដល់​ទឹកដី​ស្រុក​ពាមរ​ក៌ ក៏​ត្រូវ​បាន​កម្លាំងអាវុធហត្ថស្ទាក់ចាប់​ឃាត់​បានតែ​ម្តង​។
គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​ចាប់​ឃាត់​រថយន្ត​ខាងលើ​បាន​ភ្លាម ទាំង​មនុស្ស​និង​វត្ថុ​តាង ត្រូវ​បាន​អាវុធហត្ថប្រគល់​ទៅ​អោយមន្ត្រី​សាខាគយខេត្តព្រៃវែង​ទាំង​យប់ ដើម្បី​ចាត់ការ​បន្ត។ប៉ុន្តែ​រហូតមកដល់រសៀលថ្ងៃ​ទី​៩​មិថុនា​នេះ ភ្នាក់ងារទូរទស្សន៍អាសុីអាគ្នេយ៍យើង មិន​អាច​ទំនាក់ទំនងសុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ជំនាញ​គយសាខា​ខេត្តព្រៃវែង​បាន​នោះ​ទេ ជុំវិញ​ចំណាត់ការ​បន្ត​លើ​ទំនិញគេចពន្ធ​ និងការបង្ហាញអត្តសញ្ញាណម្ចាស់​ទូរស័ព្ទនៅ​ឡើយនោះទេ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com