ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គយចល័តផ្លូវជាតិលេខ1ខេត្តព្រៃវែងរងការចោទប្រកាន់ថាឃាត់រថយន្តដឹកផ្លែឈើឈ្មួញទុកមួយយប់មួយថ្ងៃជំរិតទារប្រាក់មិនបានហៅមន្ត្រីកាំកុងត្រូលមកពិនិត្យរកសារធាតុគីមី.

(ខេត្តព្រៃវែង) គយចល័តប្រចាំផ្លូវជាតិលេខ1គោលដៅស្នាក់ការត្រង់ចំណុចភូមិរំសាជេត ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង បានរងនូវការចោទប្រកាន់ពីក្រុមអាជីវកររកសុីដឹកផ្លែឈើពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា ថាបានឃាត់រថយន្តម៉ាកវ៉េអងដឹកផ្លែឈើរបស់ពួកគាត់1គ្រឿងទុកចោលមួយយប់មួយថ្ងៃ ដើម្បីជំរិតទារលុយចំនួន20លានរៀលមិនបាន ហៅមន្ត្រីកាំកុងត្រូលមកពិសោធរកសារធាតុគីមីក្នុងផ្លែឈើ។ ក្រុមអាជីវកបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគាត់ជាអាជីវកររកសុីដឹកផ្លែឈើពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា ឆ្លងកាត់ផ្លូវជាតិលេខ1រាប់ឆ្នាំមកហើយ ដែលមានក្រដាស់បង់ពន្ធជូនរដ្ធបញ្ជាក់ចេញពីមន្ត្រីគយច្រកទ្វារបោសមន ខេត្តស្វាយរៀងត្រឹមត្រូវ។ក្រុមអាជីវករបន្តទៀតថា ទោះបីជាទំនិញផ្លែឈើរបស់ពួកគាត់នាំចូលមានក្រដាស់បង់ពន្ធយ៉ាងណាក៍ដោយ ក៍នៅតែមានការបង់លុយបាយទឹកជាហូរហែរតាមផ្លូវ សម្រាប់ឡានគាត់ធំ(វ៉េអង)បង់មួយជើងឡាន1គ្រឿង30មុឺនរៀលដែលមិនមានការចេញវិកិប័ត្រនោះទេ។ហើយការបង់លុយថ្លៃបាយទឹកជូនមន្ត្រីគយប្រចាំការតាមផ្លូវជាតិលេខ1ចាប់ពីខេត្តស្វាយរៀងទំរាំដល់ភ្នំពេញចំណាយអស់រាប់លានរៀលឯណោះ។ដោយឡែកសម្រាប់គយចល័តទួលល្ពាក់ភូមិរំសាជេត ឃុំរំចេក ស្រុកព្រះស្តេច ដែលមានលោក ផែន ភឿន ជាប្រធាន ក៍គាត់បានបង់លុយជូនមួយជើងឡាន1គ្រឿង30មុឺនរៀលជាប្រចាំផងដែរ។លុះដល់ថ្ងៃទី8 ខែមិថុនា ឆ្នាំ2021 វេលាម៉ោងប្រហែលជា8យប់ ស្រាប់តែលោក ផែន ភឿន មេគយចល័ត ទួលល្ពាក់ បញ្ជាអោយកូនចៅឃាត់ឡានដឹកផ្លែឈើ(ដឹកផ្លែគូលែន)របស់គាត់បើកចូលទុកក្នុងបរិវេណគយ ហើយជំរិតទារលុយគាត់ចំនួន20លានរៀល ទើបអនុញាតអោយឡានបន្តដំណើរ។តែគាត់ម្ចាស់ឡានដឹកផ្លែឈើគ្មានលទ្ធភាពបង់ ក៍សូមអង្វរបង់ត្រឹម10លានរៀល ក៍លោកមេគយចល័តឈ្មោះ ផែន ភឿន នេះ មិនយល់ព្រមដែរ។ដល់ពេលមានក្រុមអ្នកសារព៌តមានជាច្រើនអង្គភាពទៅថតផ្តិតយករូបភាពសម្ភាសផ្សព្វផ្សាយរហូតដល់ព្រលប់ថ្ងៃទី9 ខែមិថុនា ឆ្នាំ2021 ទើបក្រុមមន្ត្រីគយចល័តទាំងនោះហៅមន្ត្រីកាំកុងត្រូលមកពិនិត្យយកផ្លែឈើពិសោធន៍រកសារធាតុគីមី។ បន្ទាប់ពីមានមន្ត្រីកាំកុងចុះមកមួយសន្ទុះគេឃើញមន្ត្រីគយហៅអាជីវករម្ចាស់ឡានដឹកផ្លែឈើចូលទៅនិយាយគ្នា រួចហើយម្ចាស់ឡានដឹកផ្លែឈើបើកឡានយកចេញទៅទាំងយប់តែម្តង។ក្រោយយកឡានចេញពីកន្លែងគយឈ្មួញដឹកផ្លែឈើបញ្ជាក់ថា បង់លុយអោយគយចល័តអស់2លានរៀល និងបង់លុយអោយមន្ត្រីកាំកុងត្រូលអស់60មុឺនរៀលទៀត។ ជុំវិញការលើកឡើងរបស់ក្រុមអាជីវករ ភ្នាក់ងារយើងមិនអាចទំនាក់ទំនងសូមការបំភ្លឺពីលោក ផែន ភឿន មេគយចល័តប្រចាំផ្លូវជាតិលេខ1ខេត្តព្រៃវែង និងមន្ត្រីកាំកុងត្រូវបានទេ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com