ខេត្តកណ្តាល : នៅ រសៀលម៉ោង១ និង៣០ ថ្ងៃចន្ទ័ ទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅបរិវេណភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រជាពលរដ្ឋប្រមាណ២២គ្រួសារ បាននាំគ្នាគោរពស្នើសុំអាជ្ញាធរក្រុង ខេត្ត
ចេញប្លង់កម្មសិទ្ធិដល់ពួកគាត់ នឹង
ស្នើកុំអោយ អាជ្ញាធរប្រមូលយកដី ពីពួកគាត់វិញ ។
ពួកគាត់ថាដីដែល ពួកគាត់បានកាន់កាប់និងអាស្រ័យផលគឺតាំងពីឆ្នាំ១៩៨២ មកដល់ពេលបច្ចុប្បន្ន នេះ គឺមានចំការឈូក ពោត ម្ទេស ជាដើម ដាំដើម្បីចិញ្ចឹមជីវិត ។ ពួកគាត់ថា រយៈពេល៣ខែមុន នេះមានខាងអាជ្ញាធរ មករុះរើផ្ទះរបស់គាត់ និង ទាមទារដី ទាំងនោះមកជាសម្បត្តិរដ្ឋវិញ ។
ប្រជាជនថា ប្រសិនបើមានការប្រមូលយកដីពីពួកគាត់មែន ពួកគាត់ប្រាកដ ជាលំបាកវេទនា ដោយមិនមានដីសំរាប់អាស្រ័យផល ចិញ្ចឹមជិវិត នឹង គ្រួសារនោះឡើយ ។
ទាក់ទងបញ្ហានេះ លោកចៅសង្កាត់ សិត្បូ ក្រុមការងារយើង មិនមានទាក់ទងតាមទូរស័ព្ទបានទេនៅរសៀលថ្ងៃទី១៤ ខែមិថុនា នេះ ។
ដោយឡែក អភិបាលក្រុងតាខ្មៅ លោកបានប្រាប់តាមទូរសព្ទថា លោកមិនបានដឹងរឿងនេះ នឹងមិនបានទទួលពាក្យបណ្តឹងពីប្រជាជននោះទេ ៕