ខេត្តកំពង់ស្ពឺ : កាលពី ថ្ងៃទី11 ខែ មិថុនា 2021 ។ ប្រជាជន ដែលរស់នៅដីម្ដុំក្បាលអូរខ្សៀរ,ឃុំត្រពាំងជោរ,ស្រុកឱរ៉ាល់,ខេត្តកំពង់ស្ពឺ, ត្រូវរងគ្រោះដោយសារមេការក្រុមហ៑ុនចំការដំឡូង HLH ឈ្មោះខែម ប៑ុនធឿន(ហៅចាន់)បាននាំមេព្រៃ បរិស្ថាននិងសន្តិសុខក្រុមហ៑ុនចំការដំឡូងព្រមទាំងគ្រឿងចក្រជាច្រើនមកឈូស,ដុតផ្ទះ,បំផ្លាញដំណាំ,របស់ប្រជាពលរដ្ឋ!សូម្បីតែស្បៀងអាហារ,សំលៀកបំពាក់,មុង,ភួយ,កន្តេល អត្តសញ្ញាណប័ណ្ណ,សៀវភៅគ្រួសារ,គឺត្រូវបានដុតឆេះគ្មានសល់ ។ នេះបើតាមការលើកឡើងរបស់ប្រជាជន នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ ។ សូមទស្សនា វិដេអូ ដែលប្រជាជនបានថតដោយខ្លួនឯង នឹងបានតវ៉ា ជាមេការឈ្មោះចាន់ នឹងកំលាំងមានសមត្ថកិច្ច កាលពីថ្ងៃទី១១ ខែមិថុនា កន្លងមក ។
ប្រជាជនពួកគាត់ ក៏ស្នើរអោយក្រសួងរាជរដ្ឋាភិបាលនិងមន្ត្រីថ្នាក់ជាន់ខ្ពស់ទាំងអស់សូមមេត្តាជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលជូបទុក្ខលំបាកនេះផង ។
ទាក់ទងបញ្ហាដីធ្លីជាមួយក្រុមហ៊ុនទាំងឡាយនោះ សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍បញ្ជាក់ថា បើក្រុមហ៊ុនមិនទាន់ដាំដុះ គឺកាត់របស់អោយប្រជាជន តែបើក្រុមហ៊ុនបានដាំដុះហើយ គឺត្រូវរកដី ផ្សេងអោយពួកគាត់ ។ សូមស្តាប់ប្រសាសន៍សម្តេច ។
តាមប្រភពពីមន្រ្តីនៅទីនោះបានបង្ហើបថា កាលពីមុន ខ្លះ៧ឆ្នាំ ខ្លះ១០ឆ្នាំ បានមកចាប់ដីសង់ខ្ទមរស់នៅ នឹងអាស្រ័យផល គឺមានតិចតួចគ្រួសារប៉ុណ្ណោះ តែចេះកើនឡើងជាបន្តបន្ទាប់ ដល់ពេលបច្ចុប្បន្ន មានប្រមាណជិត ១០០គ្រួសារ ៕