. (ខេត្តព្រៃវែង)… ប្រជាពលរដ្ឋចាស់ក្មេងរស់នៅក្នុងភូមិភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង ប្រមាណជាង៣០០គ្រួសារ បានប្រាប់អ្នកសារព៌តមានកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថា ស្រះទឹកលោកតាលាវ មានទំហំទទឹងប្រហែល60ម៉ែត្រ បណ្តោយប្រវែងប្រហែល80ម៉ែត្រ ជម្រៅជាង២ម៉ែត្រ ស្ថិតក្នុងភូមិ ឃុំខាងលើ ដែលជាស្រះទឹកសាធារណៈកើតមានឡើងតាំងពីដូនតាមកសម្រាប់ទុក្ខប្រើប្រាស់ជាប្រយោជន៍រួម។ឥឡូវត្រូវបុគ្គល១គ្រួសារឈ្មោះ ឈាង គីន ចាក់ដីលុបរំលោភបំពានយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងចាក់សាបសាងសង់រោងដាក់ឡានដាក់គោយន្តយ៉ាងគឃ្លើន។ ប្រជាពលរដ្ធបន្តទៀតថា ប្រវត្តិស្រះទឹកលោកតាលាវនេះ តាំងពីជំនាន់ដើម មានព្រះសង្ឃ គណៈកម្មាការអាចារ្យវត្ត និងពុទ្ធបរិស័ទលោកយាយលោកតាបងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស តែងតែនាំគ្នាប្រារព្វធ្វើបុណ្យដាអ្នកតាលាវមួយឆ្នាំម្តងជារៀងរាល់ឆ្នាំ។ហើយមានរៀបបាយសីលេងភ្លេងពិនពាធ ទៅតាមអបិយជំនឿសូមទឹកស្រះលោកតាលាវនេះមុជឫលុបមុខបួងសួងបានសេចក្តីសុខសប្បាយដល់កូនចៅជារៀងរហូតមកដល់បច្ចុប្បន្ន។ប៉ុន្តែត្រូវគ្រួសារលោក ឈាង គីន លួចចាក់ដីលុបរំលោភយកជាបន្តបន្ទាប់ទាំងយប់ទាំងថ្ងៃអស់ប្រវែងជាង១០ម៉ែត្រ។ទោះបីអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋធ្វើការហាមឃាត់យ៉ាងណា ក៍គ្រួសាររបស់លោក ឈាង គីន នេះមិនស្តាប់ ហើយថែមទាំងស្រែកឡូងៗថា ស្រះទឹកលោកតាលាវនេះ ចាប់ពីដីផ្ទះគាត់(ឈាង គីន)ចម្ងាយប្រវែងចូល៤០ម៉ែត្រទៅដល់ផ្លូវបេតុងភូមិ គឺជាកម្មសិទ្ធរបស់គាត់ទាំងអស់ ហើយថែមទាំងរាលរាំងមិនអោយប្រជាពលរដ្ឋចុះបោចកំប្លោកអាស្រ័យផលនោះឡើយ។ចំពោះបញ្ហានេះប្រជាពលរដ្ធមួយភូមិជាង៣០០គ្រួសារបាននាំគ្នាផ្តិតមេដៃស្នើសុំបទអន្តរាគមន៍ពីអាជ្ញាធរឃុំ ស្រុក ច្រើនលើកច្រើនសារហើយ តែស្ងាត់ឈឹងមិនមានដំណោះស្រាយសោះ។ពលរដ្ធសូមសំណូមពរអោយអាជ្ញាធរខេត្ត ក្រុមការងារគណៈពង្រឹងមូលដ្ឋាន និងសម្តេចក្រឡា ហោម ស ខេង ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយដោះស្រាយរក្សាស្រះទឹកលោកតាលាវនេះអោយបានគង់វង់ទុកសម្រាប់ព្រះសង្ឃ គណៈកម្មាការអាចារ្យវត្ត ប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ជាទីសក្ការៈគោរពបូជាដូចដើមវិញ…………………សម្លេង។ ពាក់ព័ន្ធបញ្ហានេះ លោក នេត នឿន មេឃុំរការ ក៍បានទទួលស្គាល់ថា ស្រះទឹកលោកតាលាវនេះ ពិតជារបស់សាធារណៈកើតមានតាំងពីដូនតាប្រាកដមែន ហើយភាគីគ្រួសាររបស់លោក ឈាង គីន គ្មានឯកសារអ្វីទាំងអស់ គឺរលោភយកទាំងបំពានតែម្តង។ទោះបីអាជ្ញាធរឃុំព្យាយាមណែនាំហាមឃាត់ក៍ឈ្មោះ ឈាង គីន នេះមិនស្តាប់ដែរ។ក្នុងនាមអាជ្ញាធរឃុំ លោកក៍សូមសំណូមពរដល់ថ្នាក់លើជួយដោះស្រាយជូនប្រជាពលរដ្ឋគាត់ផង………………សម្លេង។ ចំណែកលោក ហុី ធួក អភិបាលស្រុកពារាំង ក៍ទទួលស្គាល់ថា ស្រះទឹកលោកតាលាវនេះ ពិតជាកើតមានឡើងតាំងពីបុរាណពិតប្រាកដមែន សូម្បីរូបលោកក៍មានជំនឿឧស្សាហ៍ធ្លាប់ទៅអុចធូកបន់ស៊្រន់សូមសេចក្តីសុខចំរើនដែរ។ហើយដីអ្នកតាបើអ្នកណាហ៊ានយកក៍រស់នៅគ្មានសេចក្តីសុខដែរ។ហើយចំពោះគ្រួសារលោក ឈាង គីន នេះមានរឿងទំនាស់ដីធ្លីជាច្រើនកន្លែងបង្កការស្មុកស្មាញដល់អាជ្ញាធរភូមិ ឃុំ ស្រុកឈឺក្បាលវិលមុខរហូត។ រីឯលោកអធិបាលស្រុកពារាំងភ្នាក់ងារយើង តេចូលពុំមានអ្នកទទួល ៕