ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ សពអតីតប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង…..

(ខេត្តព្រៃវែង) ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន និងឯកឧត្តម ស្បោងសារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងសមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញបំពាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អៀង ជេដ្ឋ អតីតប្រធានមន្ទីរព័ត៌មាន ខេត្តព្រៃវែង និងជាសមាជិកក្រុមប្រឹក្សាខេត្ត បានទទួលមរណៈភាព នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:៥៤ នាទីយប់ ក្នុងជន្មាយុ ៦៥ ឆ្នាំ ដោយរោគគារពាធ សពឯកឧត្ត និងបូជានៅថ្ងៃប្រហស្បត៌ ទី២៤ ខែមិថុនា ឆ្នាំ២០២១។
សពឯកឧត្ដម ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ស្ថិតនៅ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។  នៅក្នុងឱកាសដ៏ក្រៀមក្រំនេះដែរឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការចូលរួមរំលែកទុក្ខ ជាមួយ គ្រួសារសព ដែលបានបាត់បង់ឯកឧត្តម ដែលត្រូវជាប្តី ជាបិតា ជា តា ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៍ សណ្ដោះ ប្រណីចំពោះកូនចៅគ្រប់រូប និងជាបិតាក្មេក ជាជីតាជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ។ដែលជានិច្ចកាល ឯកឧត្តម តែងបានលះបង់ខ្ពស់ទាំងកម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការ ខិតខំប្រឹងប្រែងធ្វើការងារ ផ្នែកវិស័យព័ត៌មាននៅក្នុងខេត្តព្រៃវែងពេលកន្លងមក បានយ៉ាងល្អប្រពៃដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍នានានៅក្នុងខេត្តជូនបងប្អូនប្រជាពលរដ្ឋយល់ដឹងជ្រាបកាន់តែច្បាស់អំពីព្រឹត្តិការណ៍សំខាន់ៗនៅក្នុងខេត្តព្រៃវែងហើយក៏ជា បីតា ជាតា ក្នុងការបាច់ថែរក្សាកូនប្រុស កូនស្រី តែងតែជំរុញឲ្យកូនចៅបានសិក្សារៀនសូត្របានខ្ពង់ខ្ពស់គ្រប់ៗគ្នា។
ក្នុងឱកាសប្រកបដោយសមាណទុក្ខដ៏ក្រៀមក្រំនេះឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ឋ ក្នុងនាមថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មានសូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ក្រុមគ្រួសារ ញាតិមិត្តនៃសព។ ឯកឧត្ដម រដ្ឋមន្ត្រី ក៏សូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្ដម  អៀង ជេដ្ឋ ជាទីគោរពស្រលាញ់បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com