(ខេត្តព្រៃវែង) ករណីទំនាស់ដណ្តើមដីព្រៃចំណីព្រែករំលេចសាធារណៈរបស់រដ្ឋ១កន្លែង មានទំហំជិតកន្លះហិកតា។ធ្វើអោយពលរដ្ឋ១គ្រួសារបានអះអាងប្រាប់អ្នកសារព៌តមានកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ថា លោក ផន ផល មេឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ជាអ្នកនៅពីក្រោយខ្នងផ្ដល់ទំនុកចិត្តនិងក្ដីសង្ឃឹមបើកភ្លើងខៀវអោយបុគ្គលឈ្មោះ ជា បូណា ដាក់គ្រឿងចក្រទៅរុញព្រៃឈូសឆាយកាន់កាប់រំលោភយកដីចំណីព្រែករំលេចសាធារណ:របស់រដ្ធធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ទាំងដែលម្ចាស់ក្បាលដីពិតប្រាកដ១គ្រួសារឈ្មោះ មាស សន ភេទប្រុសអាយុ៧៩ឆ្នាំ រស់នៅភូមិពោធិ៍សាប៉ាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បានរាយការណ៍ និងដាក់ពាក្យប្តឹងទៅអាជ្ញាធរភូមិ ឃុំ ចំនួន២ដងហើយ តែដំណោះស្រាយគ្មានប្រសិទ្ធភាពសោះ។ហើយបែរជាលោកមេឃុំ អនុញ្ញាតឱ្យបុគ្គលផ្សេងដែលពុំមានដីនៅទីនោះសូម្បីតែមួយចង្អាម មកដាំបង្គោលថ្មរំលោភយកទាំងបំពានទៅវិញ។
ជុំវិញរឿងរ៉ាវនេះកសិករឈ្មោះ មាស សន បានអះអាងបន្តថា៖ ដីចំណីព្រែករំលេចសាធារណ:របស់រដ្ឋនៅជាប់កន្ទុយដីស្រូវកម្មសិទ្ធរបស់គាត់ មានទំហំជិតកន្លះហិកតានេះ កន្លងមកគ្រួសារគាត់ក៍ធ្លាប់រុករានអាស្រ័យផលដែរ តែមិនមានបំណងចង់បានជាកម្មសិទ្ធនោះទេ គ្រាន់តែសូមអាស្រ័យផលបណ្តោះអាសន្នប៉ុណ្ណោះ ពេលណារដ្ឋត្រូវការអភិវឌ្ឍន៍គ្រួសារគាត់នឹងប្រគល់ជូនដោយមិនទាមទារសំណងឡើយ។លោក មាស សនបន្តថា៖ហេតុនេះលោកមានសិទ្ធអាស្រ័យផលកាន់កាប់ឬអភិរក្សទុក មិនអោយអ្នកផ្សេងដែលគ្មានដី នៅជាប់ មកកាន់កាប់រំលោភយកឡើយ។ប៉ុន្តែផ្ទុយទៅវិញនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ស្រាប់តែបុគ្គលឈ្មោះ ជា បូណា មានទីលំនៅភូមិជាមួយ មកកាប់ឆ្កាលដុតព្រៃឈួសឆាយរំលោភលើដីចំណីព្រែករំលេចនោះ ទើបបង្កការភ្ញាក់ផ្អើលកើតរឿងប្ដឹងផ្ដល់ដល់ភូមិ ឃុំតែម្តង។
ជាមួយគ្នានោះលោកស្រី ជា ពិសី ត្រូវជាកូន របស់ឈ្មោះ មាស សន បានអះអាងថា៖ ក្រោយឃើញឈ្មោះ ជា បូណា មករំលោភយកកន្ទុយដីរបស់ឪពុកខ្លួនភ្លាម នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោកស្រីបានទៅប្ដឹងរាយការណ៍ទៅលោកមេភូមិ លោកមេឃុំ។ តែអាជ្ញាធរមិនបានទៅហាមឃាត់ឈ្មោះ ជា បូណា កុំអោយរំលោភយកដីសាធារណៈមាត់ព្រែក ដែលជាកន្ទុយដីឪពុកខ្លួនប៉ុណ្ណោះទេ។បែរជាលោក ផន ផល មេឃុំរាប អនុញ្ញាតអោយឈ្មោះ ជា បូណា មកបោះបង្គោលថ្ម រំលោភយកដីរដ្ឋថែមទៀត។ជុំវិញករណីនេះលោកស្រី ជា ពិសី សង្ស័យថា៖ មូលហេតុដែលឈ្មោះ ជា បូណាហ៊ានរំលោភយកដីរដ្ធបែបនេះ ដោយសារមានការបើកភ្លើងខៀវត្រូវគ្នារវាងបុគ្គលអ្នករំលោភយកនិងអាជ្ញាធរមូលដ្ឋាន នៅពីក្រោយខ្នង។ គ្រួសាររបស់លោក មាស សន សូមសំណូមពរអោយអាជ្ញាធរស្រុក ខេត្ត មេត្តាជួយអន្តរាគមន៍រកដំណោះស្រាយរក្សាដីនេះទុកជាសម្បត្តិរដ្ឋវិញ ព្រោះដីនេះមបានបញ្ជាអោយឈ្មោះ ជា បូណា ទៅបោះបង្គោលយកដីរដ្ធនោះទេ តែលោកមេឃុំអះអាងថា ឈ្មោះ ជា បូណា កាន់កាប់យូរហើយ គ្រាន់តែគ្មានអាជ្ញាធរណាហ៊ានធ្វើឯកសារអោយទេ….សម្លេងមេឃុំ។
ចំណែកលោក ហ៊ី ធួក អភិបាលស្រុកពារាំង បានប្រាប់អោយដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៣ ខែមិថុនា នេះថា រូបពុំបានដឹងរឿងនេះទេ ហើយលោកបានប្រជុំដាក់ផែនការរហូតអោយអាជ្ញាធរភូមិ ឃុំ តាមដានជាប្រចាំ បើមានពាក្យបណ្តឹងដល់ដៃលោកបានលោកដោះ…………….សម្លេង៕