ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាជនក្រីក្ររស់នៅឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ពិនិត្យករណីចាប់ប្តីនឹងសាច់ញាតិរបស់គាត់ចំនួន៣នាក់ ដោយខាងអធិការស្រុកគៀនស្វាយថា ចាប់ដោយមានពាក្យបណ្តឹងពីម្ចាស់ដី ។

ខេត្តកណ្តាល : កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ករណីចាប់ខ្លួនបងប្អូនប្រជាពលរដ្ឋចំនួន០៣នាក់មិនដឹងមូលហេតុច្បាស់លាស់ នៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

យោងតាមប្រភពប្រជាពលរដ្ឋនៅក្នុងភូមិបានគូសបញ្ជាក់អោយដឹងថា មានជនស៉ីវិលមួយក្រុមបានបេីកឡានមកយ៉ាងលឿន ហេីយចុះចាប់មនុស្សចំនួន០៣នាក់ ១/ឈ្មោះភក្រ្ត័ ២/ឈ្មោះពេជ្រ ៣/ឈ្មោះហេង ដែលកំពុងចុះទៅរកត្រី និងធ្វេីដំណេីរចុះទៅបេះម្ទេស ។

ពួកគាត់មិនដឹងរឿងអីសោះ ហេតុអីចុះចាប់ពួកគាត់មិនដឹងមូលហេតុយ៉ាងនេះ ជារឿងអយុត្តិធម៌មួយសម្រាប់ក្រុមគ្រួសារពួកគាត់ នឹងបានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន មេត្តាជួយកូនចៅ ។

ប្រជាជនលើកឡើងថា អ្នកកាងដីនៅតំបន់នោះ ឈ្មោះធី ទងវង គឺម្នាក់នេះមានដីច្រើនណាស់ មើលអោយអ្នកធំ កាលពីជំនាន់ ឡោក ហួរ មកម្លេះ ។

ពាក់ព័ន្ធបញ្ហានេះ អធិការស្រុកគៀនស្វាយ លោក ព្រំ សំណាង បានអោយអង្គភាព ព្រះនរាយណ៍ ដឹងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះថា ខាងកំលាំងលោក ពិតជាបានឃាត់ខ្លួនអ្នកទាំងនោះមែន ។ លោកថា មកដល់ថ្ងៃនេះលោកបានបញ្ជូនទៅស្នងការហើយ ដោយមានការសំណូមពរពីម្ចាស់ដី សុំអោយអនុវត្តច្បាប់ ។

ពាក់ព័ន្ធការឃាត់ខ្លួនប្រជាជននេះ អង្គភាព ព្រះនរាយណ៍ បានតាំងជាសំណួរថា តើការចាប់នេះ មានដីកា ពីតុលាការទេ ? លោកអធិការថា រឿងនេះ ជាបទល្មើសជាក់ស្តែង ។

គួររម្លឹកថា បញ្ហាដីធ្លី នៅឃុំបន្ទាយដែក នឹង ឃុំសំរោងធំ ស្រុកគៀនស្វាយ បានជាកើតបញ្ហា ខណៈប្រមុខរាជរដ្ឋាភិបាល បានកាត់ដីជិត៣ពាន់ហិកតា ពីឯកឧត្តម ឡោក ហួរ តាំងពីឆ្នាំ២០១៧ មកអោយប្រជាជនវិញ ។ ដោយបានដំណឹងនេះប្រជាជនក្នុងភូមិខ្លះក៏បាននាំគ្នា ចាប់ដី អាស្រ័យផល ជាហូរហែរពីនោះមក ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com