ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ល្បី!  យកឡានរដ្ឋកែស្លាកលេខ រួចយកទៅបញ្ចាំ៣ម៉ឺនដុល្លារ លោក ហាស់ សូបិន្ត អភិបាលរងខេត្តកំពត ត្រូវបានផ្ទេរភារកិច្ច មកទីស្ដីការក្រសួងមហាផ្ទៃវិញ  

រាជធានីភ្នំពេញ៖  យោងតាមអនុក្រឹត្យ សារព័ត៌មានទើបទទួលបាន នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ នេះ បានអោយដឹងថា លោក ហាស់ សូបិន្ត អភិបាលរងខេត្តកំពត ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ចេញអនុក្រឹត្យមួយ ដោយសម្រេច ផ្ទេរភារកិច្ច ឲ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ វិញ។

សូមបញ្ជាក់ថា លោក ហាស់ សូបិន្ត ដែលទើបត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងខេត្តកំពត មកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ នាពេលនេះ ក្រោយធ្លាយព័ត៌មាន ថា «លោកដាច់លុយខ្លាំងពេក ហើយហ៊ានយកឡានរដ្ឋ កែផ្លាកលេខ រួចយកទៅបញ្ចាំចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក» សុទ្ធតែជារឿងព្រហ្មទណ្ឌ ក្នុងនាមខ្លួនជាមន្ត្រីរដ្ឋបាលមុខងារសាធារណៈផងដែរ។

សូមជម្រាបថា នៅក្នុងកិច្ចសន្យាបញ្ចាំរថយន្ត បានសរសេរខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទឈ្មោះ ហាស់ សុបិនភេទប្រុស អាយុ៣៩ឆ្នាំ បានបញ្ចាំរថយន្តម៉ាក លុចស៊ីស Lx570 ឆ្នាំផលិត២០១២ ផ្លាកលេខ2AB-7513 ឲ្យទៅឈ្មោះ អេង អូន អាយុ៤២ឆ្នាំ ក្នុងទឹកប្រាក់៣ម៉ឺនដុល្លារគត់ ដោយឲ្យការប្រាក់ ៣ភាគរយក្នុង១ខែ ដោយគិតចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២ តទៅ ហើយបើរថយន្តនេះ មានអ្នកតវ៉ា ខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់» ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com