ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

នាយផ្នែកច្បាមចល័ត នៃប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិត ស្វាយរៀងម្នាក់ មានឈ្មោះចូលនិវត្តន៍៥ឆ្នាំហើយ តែអាចបំពេញការងារធម្មតាបានដដែល

ខេត្តស្វាយរៀង ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិតម្នាក់ឈ្មោះ នឿ សុជាតិ កើតថ្ងៃទី០៥/0៥/១៩៦១ មានអត្តលេខ ០១៦១៤១ និងមានតូនាទីជានាយផ្នែកច្បាមចល័ត នៃប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិត បានចូលនិវត្តន៍រយៈពេល៥ឆ្នាំមកហើយ តែមន្ត្រីនគរបាលរូបនេះបន្តការងារយកតួនាទីរបស់ខ្លួនបំពេញការងារធម្មតា ។ នេះបើយោងតាមប្រភពព័ត៌មានពីកងកម្លាំងសមត្ថកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសមន្ត្រីនគរបាលនៅក្នុងអង្គភាពប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិតតែម្តង ។ ករណីនេះ បានធ្វើឲ្យកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ជាពិសេសមន្ត្រីនគរបាលនៅក្នុងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិត កំពុងមានចម្ងល់ និងធ្វើការរិះគន់យ៉ាងខ្លាំង ។

ប្រភពបានបង្ហើបឲ្យដឹងថា ឈ្មោះ នឿ សុជាតិ នគរបាលអន្តោប្រវេសន៍ ដែលមានតួរនាទីជានាយផ្នែកច្បាមចល័ត បានបម្រើការងារនៅច្រកទ្វារអន្តរជាតិបាវិតជាច្រើនឆ្នាំទាំងខ្លួនបានចូលនិវត្តន៍អស់រយៈពេល៥ឆ្នាំ មិនព្រមចាកចេញពីអង្គភាពនោះឡើយ ។ មិនតែប៉ុណ្ណោះមន្ត្រីនគរបាលរូបនេះបានដើរធ្វើព្យុះភ្លៀង និងបង្កជម្លោះជាមួយកម្លាំងនគរបាលអន្តោប្រវេសន៍ និងមន្ត្រីបម្រើការងារនៅច្រកទ្វារអន្តរជាតិបាវិតដូចគ្នាជាញឹកញាប់ ។
ប្រភពនោះក៏ បានស្នើសុំដល់ឯកឧត្តម អគ្គអន្តោប្រវេសន៍ ជាពិសេសសម្តេច ក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យ និងមានចំណាត់ការលើមន្ត្រីនគរបាលច្រកទ្វារអន្តរជាតិបាវិត ឈ្មោះ នឿ សុជាតិ មានតួនាទីជានាយផ្នែកច្បាមចល័តរូបនេះផង ដើម្បីទុកឱកាសដល់មន្ត្រីជំនាន់ក្រោយបន្តវេន ។

ពាក់ព័ន្ធនឹងករណីនេះ ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិបាវិត លោក ម៉ម យ៉យ បានប្រាប់ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ដល់អង្គភាព ព្រះនរាយណ៍ថា លោកមិនបានដឹងរឿងនេះ ដោយសារលោកមិនទាន់ទទួលបានលិខិតស្នាមនៅឡើយ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com