ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឈ្មួញជីកកាយយកអាចដីបាតបឹងសាធារណៈនិងដីស្រែរបស់ពលរដ្ធលក់ធ្វើជាប្រយោជន៍បុគ្គលឯកជន..

(ខេត្តព្រៃវែង)… ប្រជាពលរដ្ធរស់នៅភូមិស្ពឺលិច ឃុំស្ពឺ”ក” ស្រុកបាភ្នំ ខេត្តព្រៃវែង បានត្អូញត្អែរៀបរាប់ប្រាប់អ្នកសារព៌តមាន នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា បឹងស្ពឺ”ក”គឺជាបឹងសាធារណៈកើតមានតាំងពីដូនតា ដែលជាប្រភពទឹកដ៍មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនប្រជាជនដែលមានដីស្រែជុំវិញបឹងនោះ ប្រើប្រាស់យកទឹកស្រោចស្របផលដំណាំស្រូវ និងរកនេសាទត្រីលក្ខណៈគ្រួសារចិញ្ចឹមជីវិត។ប៉ុន្តែបច្ចុប្បន្ននេះពួកគាត់ឃើញឈ្មួញមានឥទ្ធិពលបានដាក់គ្រឿងចក្រទៅជីកកាយដឹកជញ្ជូនអាចម៌ដីតាមរថយន្តបែនធំៗយកទៅលក់ធ្វើជាប្រយោជន៍ឯកជនយ៉ាងគគ្រឹកគគ្រេងរយៈពេលប្រហែលជាង១ខែមកហើយ។ពលរដ្ឋបន្តទៀតថា ឈ្មួញមានឥទ្ធិពលរូបនេះ មិនត្រឹមជីកយកអាចម៌ដីបឹងសាធារណៈលក់ប៉ុណ្ណោះទេ ថែមទាំងជីកដល់ដីស្រែកម្មសិទ្ធរបស់ពួកគាត់ធ្លាប់អាស្រ័យតាំងពូដូនតាមកយ៉ាងគឃ្លើនដោយមិនមានសំណងជូនដល់ពួកគាត់សូម្បីតែមួយរយលុយខ្មែរសោះ។ពលរដ្ធអះអាងថា កាលពីកន្លងទៅ មានអាជ្ញាធរភូមិ-ឃុំ ដើរផ្តិតមេដៃពីប្រជាពលរដ្ឋ ដោយប្រាប់ថា ផ្តិតមេដៃចង់ដឹងពីចំនួនគ្រួសារប្រជាពលរដ្ឋដែលមានដីស្រែនៅចំណុចបឹងស្ពឺ”ក”នេះ។ស្រាប់តែឃើញឈ្មួញដាក់គ្រឿងចក្រទៅជីកកាយ ដល់ពេលពួកគាត់នាំគ្នាទៅសួរនាំ ត្រូវម្ចាស់គ្រឿងចក្រប្រាប់ថា មានស្នាមផ្តិតមេដៃពីពលរដ្ឋ តាមរយៈអាជ្ញាធរភូមិ-ឃុំអនុញាតស្តារបឹងអោយជ្រៅ ដោយសារបឹងគោករ៉ាក់ទៅវិញ។មិនតែប៉ុណ្ណោះរថយន្តដឹកអាចម៌ដីលក់ទាំងនេះធ្វើការដឹកជញ្ជូនអត់ក្របវេចខ្ចប់អោយបានត្រឹមត្រូវ បើកបរក្នុងល្បឿនលឿនៗគ្មានពេលវេលាកំណត់ហុយទ្រលោមប៉ះពាល់ដល់សុខភាពប្រជាពលរដ្ធយ៉ាងធ្ងន់ធ្ងរ។ ពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរស្រុក ខេត្តមេត្តាជួយដោះស្រាយជូនប្រជាពលរដ្ឋផង……សម្លេងពលរដ្ឋ។ ឆ្លើយតបជាមួយប្រជាពលរដ្ឋ លោក ណេត សារួន មេឃុំស្ពឺ”ក”បានប្រាប់តាមទូរស័ព្ទអោយដឹងថា មានការទទួលស្គាល់ពីស្រុក និងយោងតាមស្នាមមេដៃពលរដ្ឋ អោយជីកស្តារពោះបឹងអោយជ្រៅយកទឹក ដោយដោះដូរអាចម៌ដីអោយគេធ្វើផ្លូវអោយវិញ។រីឯពលរដ្ធដែលនិយាយនោះពួកគាត់ខ្លាចគេកាយដល់ដីគាត់…….សម្លេងមេឃុំ។ចំណែកឯម្ចាស់គ្រឿងចក្រវិញនិយាយថា ការស្តារបឹងនេះយោងតាមសំណើររបស់ពលរដ្ធ ចំពោះអាចម៌រូបលោកមិនបានដឹកចេញទៅណាទេ គឺទុកនៅកន្លែងហ្នឹង។នៅពេលអ្នកសារព៌តមានសួរពីផលប៉ះពាល់ដីស្រែពលរដ្ឋ និងច្បាប់ទន្លាប់បែជាម្ចាស់គ្រឿងចក្របិទទូរស័ព្ទតេលែងចូល…………សម្លេង។រីឯលោកឡាយ សំអឿន អភិបាលរងស្រុកបាភ្នំ ទទួលបន្ទុកដីធ្លី បានបដិសេធថា រូបលោកពុំបានដឹងទេ គ្មានឯកសារមកដល់ដៃគាត់ឡើយ បើចង់ដឹងសួរលោកមេឃុំទៅ…….សម្លេង។ដោយឡែកលោក ទេព ភិរុណ អភិបាលស្រុកបាភ្នំ ភ្នាក់ងារយើងមិនអាចទំនាក់ទំនងសូមការបំភ្លឺបានទេ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com