ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គម្រោងស្តារ បឹងបែកក្អម ៥៤ហិកតា ស្រុកមុខកំពូល ខេត្តកណ្តាល ចាយថវិកាជាតិ តែលេចលឺមកថា មន្រ្តីបានលក់អាចម៌ដីអោយឈ្មួញក្នុង១ ហិកតា ៣ម៉ឺនដុល្លា សរុបជាង១លាន ៦សែន ដុល្លា ។

ខេត្តកណ្តាល : ដីបឹងបែកក្អមជាង៥៤ហិកតា ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវបានស្តារឡើងវិញ ក្រោមការចំណាយរបស់ថវិកាជាតិ តែគម្រោងនោះគេ សង្ស័យថា អាជ្ញាធរ មន្ត្រីជំនាញ ស្រុក ខេត្ត បានលក់អាចម៌ដីចែកគ្នាលុយដាក់ហោប៉ាវ ក៏មិនដឹង ។

សព្វថ្ងៃនេះ គ្រឿងចក្រជាច្រើនក្រុម បានកំពុងដណ្ដើមគ្នាទិញស្ដារអាចម៍ដី បឹងបែកក្អម យ៉ាងមមាញឹក ដោយប្រើគ្រឿងចក្រខ្នាតធំសុទ្ធ តែ ប្រភេទកង់១០ យីឌុប ដឹកជញ្ជូនមកចាក់ដីឡូត៍ឯកជន តាមទីផ្សារនិងតម្រូវការរបស់អតិថិជន

ប្រភពពីអ្នកម៉ៅការ ចាក់ដីឡូត៍ម្នាក់បាន ថា៖ ខ្លួនពិតជាបានទិញអាចម៍ដី (បឹងបែកក្អម) ពីមន្ត្រីធនធានទឹកខេត្តកណ្ដាល ឈ្មោះ ឡេង ប្រាកដមែន ដោយក្នុង១ហិកតាតម្លៃ៣០.០០០$ ជាកំហិត ក្នុងនោះរូបគាត់បានទិញចំនួន៤ហិកតារួចមកហើយ ស្មើនឹង១២ម៉ឺនដុល្លារ នឹងបានប្រគល់លុយឱ្យគេរួចរាល់ហើយដែរ ។

ពាក់ព័ន្ធបញ្ហានេះ លោក អ៊ុក វណ្ណា ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកណ្ដាល បានថ្លែងបដិសេធថា៖ មិនមានការលក់ដូរអាចម៍ដីបឹងបែកក្អមឡើយ។ ដោយលោកបន្តថា៖ ខ្ញុំទទួលតែសមិទ្ធផលប៉ុណ្ណោះ រឿងលក់រឿងដូរលោកមិនដឹងទេ។

អភិបាលស្រុកមុខកំពូល លោក តុង ស៊ីវមី បានប្រាប់សារព័ត៌មាននៅរសៀលថ្ងៃទី០៣.០៧.២០២១ថា៖ ការស្ដារដីបឹងបែកក្អម ជាគម្រោងថ្នាក់ជាតិ ចំណាយលុយជាតិ! ប៉ុន្តែចំណាយអស់ប៉ុន្មាននោះលោកមិនដឹងទេ។

លោកបន្តរថា៖ រឿងលុយលក់អាចម៍ដី ១ហិកតាតម្លៃ៣០.០០០$ តើយកលុយទៅណា? ។លោកអភិបាលឆ្លើយថា៖ មិនពិតទេ បើលុយថ្លៃកាហ្វេបន្តិចបន្តួចទើបមាន។

អភិបាលខេត្តកណ្តាល ឯកឧត្តម គង់ សោភណ្ឌ ក្រុមការងារយើងមិនអាចរកការបំភ្លឺបានទេ នៅរសៀលថ្ងៃ៤ ខែកក្កដា ឆ្នាំ២០២១នេះ ។

ទោះជាយ៉ាងណា មជ្ឈដ្ឋាននានា បានបង្ហើបថា ការប្រគំតន្រ្តី គឺត្រូវមានថៅកែ អ្នកច្រៀង អ្នកភ្លេង អ្នកដឹកជញ្ជូន និយាយរួមត្រូវមាន១សំណុំទើបអាចទៅរួច ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com