ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋថា គ្រឿងចក្ររបស់ក្រុមការងារឧកញ៉ា ឡោក ហ៊ួរ បើករត់ចូលព្រៃខណៈពួកគាត់សួរនាំ ពីការឈូសឆាយយកដីគាត់

(ខេត្តកណ្តាល).នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ មានឈ្មួញ មួយក្រុមបានធ្វើសកម្មភាពចុះបាញ់ម៉ាសុីន(ជីភីអេស)វាស់វែង និងដាក់គ្រឿងចក្រ(ត្រាក់ទ័រ)ចំនួន២គ្រឿងទៅឈួសឆាយយកដីកម្មសិទ្ធរបស់ប្រជាពលរដ្ឋជាង៣០០គ្រួសារនៅក្នុងភូមិលេខប្រាំ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល​អស់ប្រហែល៣០០ម៉ែត្រ ធ្វើអោយពួកគាត់ក្តៅក្រហាយនាំគ្នាសួរនាំ តែបែរគ្រឿងចក្រ បើករត់ចូលព្រៃបាត់ស្រមោល ។

ប្រជាពលរដ្ឋបានលើកឡើងប្រហាក់ប្រហែលគ្នាថា ដីនេះស្ថិតនៅខាងក្រោយភូមិលេខប្រាំ ដែលរដ្ឋអំណាចចែកអោយតាំងពីសម័យរដ្ឋកម្ពុជា មានទាំងបង្កាន់ដៃកាន់កាប់ប្រើប្រាស់ដីធ្លីទទួលស្គាល់ពីមេភូមិ ខ្លះមេឃុំ ម្នាក់ទំំហំប្រវែង៤០ម៉ែត្រ ៣០ម៉ែត្រ ឬ២០ម៉ែត្រ ទៅតាមរបបចំនួនសមាជិកគ្រួសារតិចឬច្រើន ដើម្បីបង្កបង្កើនផលដំណាំស្រូវចិញ្ចឹមជីវិត។

ពលរដ្ឋបន្តទៀតថា ដោយសារខ្វះប្រភពទឹកស្រោចស្របស្រូវ ពួកគាត់ក៍លែងធ្វើស្រូវនាំគ្នាជីកស្រះដាក់សម្រាស់យកត្រីចិញ្ចឹមជីវិតវិញ ទើបបានជាមានព្រៃកក់ដុះច្រើនបែបនេះ។ស្រាប់តែនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នេះមានជនសុច្ចរិតមួយក្រុមចុះមកវាស់វែងបាញ់ម៉ាសុីន(ជីភីអេស)និងដាក់ត្រាក់ទ័រ២គ្រឿងឈួសឆាយដល់ដីកម្មសិទ្ធរបស់ពួកគាត់ដែលមិនទាន់បានលក់ ឬទទួលលុយកក់ពីឈ្មួញណាម្នាក់នោះឡើយអស់ប្រវែងជា៣០០ម៉ែត្រ។ពេលឃើញដូច្នេះពួកគាត់ក៍បានរាយការណ៍ទៅអាជ្ញាធរឃុំប្រាសាទ និងមេភូមិអោយជួយអន្តរាគមន៍ទប់ស្កាត់។ប៉ុន្តែគ្មានអាជ្ញាធរណាម្នាក់ចុះមកជួយអន្តរាគមន៍នោះទេ ទើបពួកគាត់ជាម្ចាស់ដីនាំគ្នាចុះទៅបំណងសួរនាំ តែក្រុមជននេះ គ្រាន់តែឃើញប្រជាពលរដ្ធក៍បើកត្រាក់ទ័ររត់ចូលព្រៃអស់ទៅ

។បញ្ហានេះធ្វើអោយពលរដ្ឋមានការព្រួយបារម្ភខ្លាចឈ្មួញឃុបឃិតគ្នាក្លែងបន្លំឯកសាររំលោភយកដីកម្មសិទ្ធរបស់ខ្លួន ពួកគាត់សូមសំណូមពរដល់អាជ្ញាធរស្រុក ខេត្ត ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយទប់ស្កាត់ការពារដីប្រជាពលរដ្ឋផង។

ពាក់ព័ន្ធករណីនេះ លោកស្រី បុិល សាត សមាជិកភូមិ តំណាងអោយលោក អោម ព្រឿង មេភូមិលេខប្រាំ ក៍បានទទួលស្គាល់ថា ដីនេះគឺជាដីកម្មសិទ្ធរបស់ប្រជាពលរដ្ឋដែលរដ្ឋអំណាចចែកអោយតាំងពីសម័យរដ្ឋកម្ពុជានិងមានបង្កាន់ដៃកាន់កាប់ប្រើប្រាស់ដីធ្លីពិតប្រាកដមែន ហើយដីនេះប្រជាពលរដ្ឋគាត់ក៍មិនទាន់បានលក់ឬទទួលយកលុយកក់ពីឈ្មួញណាម្នាក់ដែរ។
ចំណែកលោក ឈាង លី មេឃុំប្រាសាទ និងលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង ភ្នាក់ងារយើងមិនអាចទំនាក់ទំនងសូមការបំភ្លឺបានទេ នៅរសៀលថ្ងៃទី៩ កក្កដា ឆ្នាំ២០២១ នេះ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com