ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

រដ្ឋបាលខេត្តស្វាយរៀង បន្ត​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩ ប្រគេន​ដល់ព្រះសង្ឃ ជូន​ពលរដ្ឋ កម្មករ កម្មការិនី នៅ​ស្រុក​ស្វាយជ្រំ

(ស្វាយរៀង​)៖​ នាព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​ បាន​អញ្អើញជាអធិបតីក្នុងពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩ ប្រគេន​ព្រះសង្ឃ ជូន​ប្រជាពលរដ្ឋ និង​កម្មករ​កម្មការិនី ស្រុក​ស្វាយជ្រំ ។

អញ្ជើញ​ចូលរួម​ក្នុងឱកាស​នោះ​មាន ឯកឧត្តម អ៉ឹ​ម សា​រ៉ា ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​គ្រួស ឯកឧត្តមកែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត លោក​អភិបាល អភិបាលរង​ស្រុក​ស្វាយជ្រំ លោក​មេភូមិ មេឃុំ យុវជន​ស​.​ស​.​យ​.​ក ក្រុមគ្រូពេទ្យ និង​ប្រជាពលរដ្ឋ អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ឯកឧត្តម ម៉ែន វិបុល​ បាន​បញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃនេះ គឺជា​ការគិតគូ​ដោយ​យកចិត្តទុកដាក់​បំផុត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​សុខភាព​មាំមួន ក្នុងការ​បង្កើន​ភាពស៊ាំ និង​អង់ទីគ័រ​ការពារ​ប្រឆាំងនឹង​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩ ជាពិសេស​វ៉ាក់សាំង​នេះ​អាចជួយ​កាត់បន្ថយ​ការឆ្លង​រាលដាល​បាន​មួយផ្នែកធំ ទោះបី​វា​មានការ​ឆ្លង ក៏​អ្នកជំងឺ​មិន​ធ្ងន់ធ្ងរ មិនមាន​ហានិភ័យ​ដល់​អាយុជីវិត​នោះឡើយ​។

ឯកឧត្តមអភិបាលខេត្ត​បាន​បន្តថា ការចាក់​វ៉ាក់សាំង​នៅក្នុង​ខេត្តស្វាយរៀង​កន្លងទៅ គឺ​បាន​ចាក់​ជូន​ដល់​មន្ត្រី​-​រាជការ ហើយ​បច្ចុប្បន្នកំពុង​ដំណើការ​ចាក់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ កម្មការិនី​ចំនួន​០៤ ស្រុក​-​ក្រុង រួមមាន​៖ (១)​ក្រុង​បាវិត (២)​ស្រុក​កំពង់រោទិ៍ (៣)​ស្រុក​រំដួល និង​ក្រុង​ស្វាយរៀង ។​ទន្ទឹមនេះ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​បានរៀបចំ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ចំនួន​០៤​ស្រុក បន្ថែមទៀត​រួមមាន​៖​ស្រុក​ស្វាយជ្រំ ស្រុក​រមាសហែក ស្រុក​ស្វាយទាប និង​ចន្ទ្រា​ស្រុក​ចន្ទ្រា ។​

ឯកឧត្តមក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​ការចាក់​វ៉ាក់សាំង ត្រូវ​មក​តាម​ការកំណត់​រប​ស់​អាជ្ញាធរ ចៀសវាង​មក​ប្រជ្រៀត​គ្នា​ធ្វើឱ្យ​បាត់​សណ្ដាប់ធ្នាប់​ជាដើម​។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ដល់​វេន​មក​ទទួល​វ៉ាក់សាំង ត្រូវ​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​១ ដោយ​យក​ឯកសារ​មកជា​មួយ​មានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សំបុត្រកំណើត ឬ​ឯកសារ​ពាក់ព័ន្ធ​នានា ។ ម្យ៉ាងទៀត​ក្រោយ​ទទួលបាន​វ៉ា​ក់រួច​ត្រូវតែ​បន្ត​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​”៣​ការពារ ៣​កុំ​”​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ឯកឧត្តម​បន្តថា ការគិតគូរ​ដ៏​ឈ្លាសវៃ​និង​ប៉ិនប្រសព្វ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​បានផ្តល់​វាក់​សាំង​ដើម្បី​ជូន​ដល់​ប្រជាពលរដ្ឋ កម្មករ កម្មការិនី​ព្រះសង្ឃ​ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ​ដោយ​ឥតគិតថ្លៃ ហើយ​នៅថ្ងៃនេះ និង​ជំហាន​បន្ត​បន្តបន្ទាប់​ទៀត​នៅពេល​ខាងមុខ ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​ទាំងមូល និង​ទទួលបាន​ការចាក់​វ៉ាក់សាំង​គ្រប់ៗ​គ្នា ក្នុង​ទប់ស្កាត់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ធ្វើឱ្យ​ស្ថានភាព​សេដ្ឋកិច្ច វិល​ទៅរក​ភាព​ដើម​វិញ​នាពេលខាងមុខ​។​

សូមបញ្ជាក់ថា យុទ្ធនា​ការចាក់​វ៉ា​ក់នៅ​ក្នុងស្រុក​ស្វាយជ្រំ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១​នេះ នៅតាម​ទីតាំង​ដែល​បានរៀបចំ ចំនួន​១៦​ទីតាំង រួមមាន ៖
១. ឃុំ​អង្គ​តា​សូ សាលាបឋមសិក្សា​រកា ២-​ឃុំ​បាសាក់ នៅ​សាលាបឋមសិក្សា​ស្វាយ​តា​ភ្ល ៣-​ឃុំ​ចំបក់ នៅ​អនុវិទ្យាល័យ​ចំបក់ ៤-​ឃុំ​កំពង់ចំឡង នៅ​សាលាបឋមសិក្សា​តា​ជៃ ០៥-​ឃុំ​តា​សួស នៅ​សាលាបឋមសិក្សា​ចំបក់​កោង ០៦- ឃុំ​ឈើទាល នៅ​មណ្ឌល​សុខភាព​ឈើទាល ៧-​ឃុំ​ដូន​ស នៅ​សាលាបឋមសិក្សា​ល្ងើ​ន ០៨-​ឃុំ​គោក​ព្រីង នៅ​សាលាបឋមសិក្សា​អង្គ​កប្បាស ០៩-​ឃុំ​ក្រោលគោ នៅ​វិទ្យាល័យ​ហ៊ុនសែន​ក្រោលគោ ១០-​ឃុំ​គ្រួស នៅ​សាលាបឋមសិក្សា​គ្រោះ ១១-​ឃុំ​ពោធិ​រាជ នៅ​សាលាបឋមសិក្សា​វត្ត​ស្វាយ ១២-​ឃុំ​ស្វាយ​អង្គ នៅ​អនុវិទ្យាល័យ​ស្វាយ​ផ្អែម១៣-​ឃុំ​ស្វាយជ្រំ នៅ​សាលាបឋមសិក្សា​ស្វាយជ្រំ ១៤. ឃុំ​ស្វាយ​ធំ នៅ​វត្ត​ទួល​សាមគ្គី​ឧ​ត្ត​ម ១៥. ឃុំ​ស្វាយ​យា នៅ​សាលាបឋមសិក្សា​ឈូក​មាស ១៦.ឃុំ​ធ្លក នៅ​សាលាបឋមសិក្សា​ធ្លក ៕​ ដោយ ៖ សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com