ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មេជាងនិងកម្មករសំណង់ជាង២០នាក់ស្នើសុំអោយអាជ្ញាធរជួយអន្តរាគមន៍ករណីមេការបើកលុយពីម្ចាស់ផ្ទះជាង៧០០០$រត់គេចខ្លួនបាត់ស្រមោល….

(ខេត្តព្រៃវែង)…មេជាងនិងកម្មករសំណង់ប្រុសស្រីជាង២០នាក់ បានអះអាងប្រាប់អ្នកសារព៌តមានកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ថា ពួកគាត់បានមកធ្វើការសំណង់ផ្ទះល្វែងនៅត្រង់ចំណុចគម្រោងពុះដីឡូត៍លក់របស់លោក អុឹង ម៉េងហ៊ាង ស្ថិតក្នុងភូមិឡូត៍២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។មេជាងនិងកម្មករបន្តទៀតថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ មានមេការគម្រោងពុះដីឡូត៍លក់របស់លោក អុឹង ម៉េងហ៊ាង ម្នាក់ឈ្មោះ ប៉ាង សុីណា ហៅស្នា បានហៅពួកគាត់អោយមកធ្វើសំណង់ផ្ទះល្វែង នៅចំណុចភូមិ សង្កាត់ខាងលើ។ដោយមេជាងបានតម្លៃ១ថ្ងៃម្នាក់៦០០០០រៀល កូនជាងនិងអ្នកជីករណ្តៅដី១ថ្ងៃម្នាក់៣៥០០០៛-ទៅ៤០០០០រៀល។ដោយមានកិច្ចសន្យា១០ថ្ងៃបើកលុយអោយជាងនិងកម្មករម្តង។ប៉ុន្តែឈ្មោះ ប៉ាង សុីណា ហៅស្នា មេការសំណង់រូបនេះ មិនបានបើកលុយអោយពួកគាត់គោរពតាមកិច្ចសន្យានោះទេ ដោយចេះតែពន្យាពេលថ្ងៃនេះ ថ្ងៃនោះ រហូតមកដល់ថ្ងៃច័ន្ទទី១២ ខែកក្កដា ម្សិលមិញនេះ ស្រាប់តែលោកមេការកំហូចរូបនោះ ប្រមូលបើកលុយពីម្ចាស់ផ្ទះបានសរុបចូលជាង៧០០០០$ដាក់មេប្រូចរត់បាត់ស្រមោល។ មេជាងនិងកម្មករសំណង់ សូមសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាជួយអន្តរាគមន៍តាមរកជនឆបោកនេះមកទទួលខុសត្រូវបើកលុយអោយពួកគាត់ផង ព្រោះចាប់តាំងពីធ្វើការមកលុយពួកគាត់ម្នាក់ៗជិត២លានរៀល ទៅជិត៣លានរៀល មិនទាន់បើកបានសូម្បីតែមួយរៀលលុយខ្មែរ ពិសេសពួកគាត់សុទ្ធតែមានជីវភាពខ្វះខាត សង្ឃឹមថាមកធ្វើការមានលុយដោះស្រាយសេដ្ឋកិច្ចគ្រួសារ និងសងបំណុលជំពាក់ធនាគារឫអង្គការ គ្រប់ៗគ្នា ឥឡូវបើមេការបើកលុយរត់បាត់អោយពួកគាត់ទីពឹងអ្វីទៀត បើទៅប្រាប់លោកមេភូមិគាត់ឆ្លើយថាមិនដឹងទេ បើគេរត់បាត់ហើយនោះ…………សម្លេងជាងនិងកម្មករសំណង់។ ពាក់ព័ន្ធបញ្ហានេះ លោក ម៉ន នីបណ្ឌិត អភិបាលក្រុងព្រៃវែង បានប្រាប់តាមទូរស័ព្ទនារសៀលថ្ងៃទី១៣ កក្កដានេះថា រូបលោកពុំទាន់បានដឹងទេ សូមអោយមេជាង និងកម្មករទាំងនោះ ដាក់ពាក្យប្តឹងមកសាលាសង្កាត់កំពង់លាវ ដើម្បីងាយស្រួលអោយអាជ្ញាធរមានមូលដ្ឋានរកដំណោះស្រាយជូនពួកគាត់…….សម្លេងអភិបាលក្រុង៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com