ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ថ្លែងអំណរគុណចំពោះសប្បុរជន ក្នុងផ្សារបានលុងដែលបានចូលរួមជួយឧបត្ថម្ភ ទូសុវត្ថិភាពការពារជម្ងឺឆ្លងកូវិដ១៩ សំរាប់ចាក់វ៉ាក់សាំង និងទូ សំរាប់ធ្វើ តេស្ត រហ័ស និងធ្វើ សំណាក់។

ខេត្តរតនគិរី៚ ដើម្បីអនុវត្តនូវគោលការណ៌ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៍ដូចជាវិធានការណ៌ការពារនិងទប់ស្កាត់របស់ក្រសួងសុខាភិបាលក្នុងការយកសំណាក់អ្នកជម្ងឺមុនចូលសំរាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យនិងគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋពីអ្នកជម្ងឺទៅអតិថិជនដើម្បីជៀសវាងការពារការចំលងជម្ងឺកូវិដ១៩។ ក្នុងនោះ លោក គ្រូពេទ្យ ហុីងផាន់សគន្ឋា ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានថ្លែងប្រាប់អង្គភាពសារព័ត៌មាននាព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១ នេះថា មួយរយះពីរបីថ្ងៃកន្លងទៅថ្មីៗនេះលោកប្រធានមន្ទីរបានទទួលអំណោយសម្ភារះជាតម្រូវការដ៍ចាំបាច់សំរាប់មន្ទីរពេទ្យបង្អែក គឺទូសុវត្ថិភាព និងសម្ភារះផ្សេងៗជាច្រើនទៀតពីសប្បុរជនជាអាជីវករក្នុងផ្សារបានលុង ក្នុងនោះមានទូ សំរាប់ចាក់វ៉ាក់សាំង និងទូសំរាប់ធ្វើតេស្តសំណាក់ដែលដាក់នៅទីតាំងផ្សេងៗដាច់ដោយឡែកពីគ្នា រួមមាន៖

(ទីតាំងចាក់វ៉ាក់សាំង)
ទីតាំងទី១. ដាក់នៅសាលាវិទ្យាល័យសម្តេចឪសម្តេចម៉ែ ស្ថិតក្នុងភូមិអភិវឌ្ឈន៍សង្កាត់ឡាបានសៀកក្រុងបានលុង។
ទីតាំងទី២. ទូដាក់នៅក្នុងមន្ទីរវប្បធម៌និងវិចិត្រសិល្បះ ស្ថិតនៅក្នុងភូមិបឹងកន្សែងសង្កាត់បឹងកន្សែងក្រុងបានលុង។ និង
ទីតាំងទី៣. ជាទីតាំងចុងក្រោយគឺ ជាប្រភេទទូសំរាប់ធ្វើសំណាក់ និង តេស្តរហ័ស(Rapid Test)។
៚ លោកប្រធានមន្ទីរពេទ្យបាន
សំដែងការគោរព កោតសរសើរនិងអរគុណចំពោះទឹកចិត្តដ៍ឧត្តុង្គឧត្តម ជ្រះថ្លាពីសប្បុរជន ដែលជានិច្ចកាលនិងជារើយៗតែងតែបានចូលរួមជួយឧបត្ថម្ភនូវសម្ភារះបរិក្ខាដែលខាងមន្ទីរពេទ្យតម្រូវការជាចាំបាច់ជាច្រើនប្រភេទក្នុងយុទ្ឋនាការការពារនិងទប់ស្កាត់ជម្ងឺដ៍កាចសាហាវកូវិដ១៩ដែលកំពុងផ្ទុះក្នុងសហគមន៍២០កុម្ភះ។
៚បើទស្សនិជនចង់ជ្រាបពីសប្បុរសជនរូបណា?ដែលបានចូលរួមជួយឧបត្ថម្ភយ៉ាងសកម្មបំផុតមកដល់មន្ទីរពេទ្យបង្អែកនោះ ? សូមស្តាប់ការលើកឡើងរបស់លោកប្រធានមន្ទីរ ហុីងផាន់សគន្ឋា ដូចតទៅ………………។

សូមបញ្ជាក់ជូនផងដែរថា៖ នៅថ្ងៃទី១៣ដល់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តរតនគិរីបានរៀបចំទីតាំងចំនួនពីរសំរាប់ស្វាគមន៍ប្រជាពលរដ្ឋទូទាំងក្រុងបានលុងទៅចាក់វ៉ាក់សាំង ៖ នៅថ្ងៃទី១៣ ដល់ថ្ងៃទី២០ខែកក្កដាឆ្នាំ២០២១៖
ទីតាំងទីមួយ៖ នៅសាលាវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ដោយតម្រូវអោយប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងអញ្ជើញមកពីភូមិជ័យជំនះ និងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ទីតាំងទីពីរ៖ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ ដោយតម្រូវអោយប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង ដែលអញ្ជើញមកពីភូមិទេសអន្លុង និងភូមិថ្មដា ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។
ក្នុងឪកាសនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារនិងទប់ស្កាត់ជម្ងឺកូវិដ១៩ ខណះនេះផងដែរ គេសង្កេតឃើញទាំងពីរទីតាំងខាងលើ ប្រជាពលរដ្ឋទូទាំងក្រុងបានលុងនាំគ្នាមកទទួលការចាក់វ៉ាក់សាំងការពារដ៍ច្រើនសន្ឋឹកសន្ឋាប់ កាន់លេខរៀងអង្គុយរងចាំបន្តកន្ទុយគ្នាដោយសំដែងទឹកមុខសប្បាយរីករាយក្រៃលែង ៕ រាយការណ៍ពីក្រុងបានលុង ខ្ញុំបាទ លីវណ្ណះ Pntv គេហទំព័រទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com