ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុមហ៊ុនអាទ្រីកូចំការចេកអំបូងក្រហមការដ្ឋានទី៥ មានករណីផ្ទុះកូវិដ19 នៅលើគ្រួសារមេកាក្រុមហ៊ុនដែលមានសមាជិកទាំងអស់ចំនួន ៦នាក់ ក្នុងនោះត្រូវបានក្រុមគ្រូពេទ្យតេស្តរហ័សរកឃើញវិជ្ជមានកូវិដ១៩ប្រុសស្រីចំនួន៤នាក់។ ឯ២នាក់ទៀតកូនតូចនិងក្មេងស្រីរកពុំឃើញ។

ខេត្តរតនគិរី ក្រុមហ៊ុនអាទ្រីកូលំផាត់ ដាំចេកអំបូងក្រហម ក្នុងការដ្ឋានទី៥ ស្ថិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរីផ្ទុះកូវិដ១៩លើគ្រួសារមេកាក្រុមហ៊ុន១គ្រួសារដែលមានសមាជិកប្រុសស្រីទាំងអស់ចំនួន៦នាក់ក្រោយពីក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់និងធ្វើតេស្តរហ័ស(Rapid Test) នៃមន្ទីរសុខាភិបាលខេត្តរតនគិរី រកឃើញវិជ្ជមានកូវិដ១៩ចំនួន៤នាក់។
ការធ្វើតេស្តរហ័សនិងរកឃើញវិជ្ជមានកូវិដ១៩នៅលើសមាជិកគ្រួសារមេកាក្រុមហ៊ុន ក្នុងការដ្ឋានទី៥ធ្វើឡើងកាលពី ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១ ។ អ្នកវិជ្ជមានទាំង៤នាក់នោះរួមមាន៖
១.ឈ្មោះ ធី អិត ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ ។
២.ឈ្មោះ អៀច លន់ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ។
៣.ឈ្មោះ សេង សិឡា ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ (កូន)។ និង
៤.ឈ្មោះ សេង ចាន់ថន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ(កូន)។ អ្នកទាំងបួនមានទីលំនៅបច្ចុប្បន្ននៅភូមិដីឡូត៌ ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី។

លោក ស៊ូ ផល្លី អភិបាលរងស្រុកលំផាត់ នាព្រឹកថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២១បានអោយដឹងថា៖ ការសន្និដ្ឋានជំហានដំបូងមិនទាន់ដឹងថា មានច្រើនឬតិចបន្តទៅទៀតនោះទេ ដោយសារខាងក្រុមហ៊ុនមានគោលការណ៌ប្រគល់អោយខេត្តជាអ្នកចុះទៅផ្ទាល់ ខាងស្រុកគ្រាន់តែធ្វើនៅខាងក្រៅប៉ុណ្ណោះហើយការដ្ឋានទី៥នេះក៍ត្រូវបានធអាជ្ញាធរស្រុក(បិទក្លុំបេ)រួចរាល់ហើយ។
លោកអភិបាលរងបន្តថា ៖ បច្ចុប្បន្នសមាជិកគ្រួសារទាំង៤នាក់អាជ្ញាធរបានបញ្ជូនទៅព្យាបាលនៅវិទ្យាល័យឃុំត្រពាំងក្រហមស្រុកកូនមុំរួចរាល់ហើយ ចំណែកកូនពីរនាក់ទៀតអោយធ្វើចត្តាឡីស័កនៅក្នុងក្រុមហ៊ុនអាទ្រីកូ។ ដោយឡែកនៅថ្ងៃទី១៥ខែឆ្នាំដដែលនេះផងដែរ ខាងមន្ទីរសុខាភិបាលខេត្តឆ្លើយតបរហ័ស និងចុះទៅយកសំណាក់និងធ្វើតេស្តរហ័សបន្តទៀតនៅក្នុងក្រុមហ៊ុនអាទ្រីកូចំការចេកមួយនេះ ដើម្បីជាក់លាក់អ្នកដែលប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានទាំង៤នាក់ ខាងលើ ។ ហើយអាជ្ញាធរស្រុកលំផាត់ក៍បានអំពាវនាវគ្រប់អតិថិជន និងប្រជាពលរដ្ធ ដែលបានប្រកបមុខរបរចិញ្ចឹមជីវិតឡើងចុះដេកពួនប្រឡូកប្រឡាក់នៅក្នុងក្រុមហ៊ុនអាទ្រីកូ និងប៉ះពាល់ផ្ទាល់ឬប្រយោលជាមួយក្រុមគ្រួសារអ្នកវិជ្ជមានកូវិដ១៩ទាំង៤នាក់ សូមអញ្ចើញមកធ្វើតេស្តរហ័សយកសំណាក់ទៅពិនិត្យអោយបានគ្រប់ៗគ្នា ដើម្បីអាយុជីវិតក្រុមគ្រួសារនិងសហគមន៍របស់បងប្អូនទាំងអស់គ្នា ។ សូមរំលឹកផងដែរថា ករណីរីករាលដាលជម្ងឺកូវិដ១៩ ក្នុងសហគមន៍២០កុម្ភះ ដែលបានផ្ទុះឡើងនៅកណ្តាលក្រុងបានលុងកាលពីថ្ងៃទី១៨ ដើមខែមិថុនាឆ្នាំ២០២១ បានរកឃើញវិជ្ជមានលើប្រជាពលរដ្ឋ មន្ត្រីរាជការ សុីវិល គ្រប់ស្រទាប់វណ្ណះនិងតាមបណ្តាក្រុងស្រុកទាំង៩កើនឡើងរហូតដល់ជាង៦០០នាក់ ក្នុងនោះក៍បានឆក់យកជីវិតមនុស្សប្រុសស្រី(ស្លាប់)ចំនួន៤នាក់ថែមទៀត។
ដោយមានការខិតខំយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ពីថ្នាក់ដឹកនាំខេត្ត រួមចិត្តរួមគំនិតគ្នាទប់ស្កាត់អនុវត្តបានល្អនូវវិធានការណ៌ការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល(3កុំ3ការពារ)ទាំងមន្ត្រីរាជការគ្រប់ស្ថាប័ន ក្រសួងមន្ទីរ ទូទាំងខេត្តរតនគិរីធ្វើអោយវិជ្ជមានកូវិដក្នុងខេត្តដាច់ស្រយ៉ាលមួយនេះមានការថយចុះយ៉ាងរហ័សហើយការព្យាបាលជាសះស្បើយក៍មានសន្ទុះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃស្ទើតែអស់ទៅវិញទាំងស្រុង ។ ទើបមកដល់សប្តាហ៍ ទីពីរក្នុងខែកក្កដាថ្ងៃទី១៤ ឆ្នាំ២០២១នេះករណីកូវិដ១៩ស្រាប់តែផ្ទុះឡើងវិញជាថ្មីម្តងទៀតនៅក្នុងក្រុមហ៊ុនអាទ្រីកូ ចំការចេកអំបូងក្រហមវៀតណាមនេះតែម្តង៕
រាយការណ៍ពីក្រុងបានលុង ខ្ញុំបាទ លីវណ្ណះ Pntv គេហទំព័រទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com