ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុងស្រុកចំនួន៣ក្នុងខេត្តព្រះវិហារត្រូវបានសម្តេចតេជោអនុញាត្តិអោយចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវិដ១៩។

ខេត្តព្រះវិហារ÷ដោយពិនិត្យឃើញពីសន្ទុះនៃការីករាលដាលនៃមេរោគកូវិដ១៩បានពង្រីកវិសាលភាពនឹងបង្កអោយមានអ្នកដែលកើតជំងឺកូវីដ១៩ច្រើនយ៉ាងគំហុកមកលើប្រជាពលរដ្ឋក្នុងស្រុកក្រុងចំនួន៣ក្នុងទឹកដីនៃភូមិសាស្ត្រខេត្តព្រះវិហាររយះពេលប៉ុន្មានថ្ងៃនៃដើមខែកក្តដាឆ្នាំពី២០២១នឹងឆ្លើយតបបានទាន់ពេលវេលានូវកិច្ចសុំអន្តរាគមន៏របស់ឯកឧត្តមអភិបាលនៃគណអភិបាលខេត្តនឹងលោកវេជ្ជបណ្ឌិតទីប្រឹក្សាក្រសួងសុខាភិបាលនឹងជាប្រធានមន្ទីរសុខាភិបាលខេត្តរួមនឹងថ្នាក់ដឹកនាំរដ្ឋបាលខេត្តផងនោះសម្តេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជាបានអនុញ្ញាតិនឹងផ្តល់ថ្នាំវ៉ាក់សាំងចាក់ការពារប្រយុទ្ធប្រឆាំងមេរោគជំងឺកូវិដ១៩នេះចំនួន២ប្រភេទជូនដល់មន្ទីរពេទ្យខេត្តព្រះវិហារ។

គឺវ៉ាក់សាំងសុីណូហ្វាមនឹងវ៉ាក់សាំងសុីណូវ៉ាក់ តាមកាបញ្ជាក់ពីលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាលនឹងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារថាថ្នាំវ៉ាក់សាំងចាក់ការពារជំងឺកូវិដ១៩ទាំង២ប្រភេទខាងលើគឺត្រូវចាប់បើកអោយដំណើរកាចាក់ដោយចាប់ពីថ្ងៃទី១៤ខែកក្តដាឆ្នាំ២០២១នេះហើយក្នុងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងការពារជំងឺកូវិដ១៩នេះលោកវេជ្ជបណ្ឌិតថាគឺតម្រូវចាក់អោយបងប្អូនប្រជាពលរដ្ឋបានចំនួនតែ២ស្រុកនឹង១ក្រុងក្នុងចំណោមបងប្អូនប្រជាពលរដ្ឋទាំង៨ក្រុងស្រុកចំណុះអោយខេត្តព្រះវិហារ។ហើយបងប្អូនប្រជាពលរដ្ឋទាំង២ស្រុកនឹង១ក្រុងដែលមានឈ្មោះត្រូវទទួលបានចាក់វ៉ាក់សាំងនាពេលនេះសរុបទាំងប្រុសទាំងស្រីមានចំនួន៦៩៤២២នាក់។

ហើយក្នុងចំនួនប្រជាពលរដ្ឋដែលមានឈ្មោះត្រូវស្មាគ្រ័ចិត្តចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវិដ១៩សរុបខាងលើប្រជាពលរដ្ឋក្នុងក្រុងព្រះវិហារដែលមាន
ចំនួនប្រមាណ១០៧៧០នាក់ត្រូវទទួលបានវ៉ាក់សាំងសុីណូវ៉ាក់នឹងស្រុកចំនួន២ផ្សេងទៀតគឺស្រុកជាំក្សាន្តនឹងស្រុករវៀងដែលមានប្រជាពលរដ្ឋសរុបប្រមាណជា៥៨៨៥២ត្រូវបានទទួលចាក់វ៉ាក់សាំងសុីណូហ្វាមផងដែរជាមួយគ្នានោះដែរលោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថាសម្រាបស្រុកនឹងក្រុងចំនួន៣ក្នុងចំណោមស្រុកក្រុងទាំង៨ចំណុះអោយខេត្តព្រះវិហារដោយទទួលបានកាអនុញាតិដ៏ខ្ពង់ខ្ពស់ពីសំណាកសម្តេចតេជោប្រមុខរាជរដ្ឋបាលកម្ពុជាដោយសម្តេចលោកបានអនុញាតិផ្តលនឹងបើកថ្នាំវ៉ាក់សាំងដើម្បីអោយយកមកចាក់មុនស្រុកទាំងអស់ខាងលើដោយសម្តេចលោកពិនិត្យទៅស្ថានភាពជាក់ស្តែងក្នុងស្រុកក្រុងទាំង៣ខាងលើនាពេលបច្ចុប្បន្នកំពុងមានកាឆ្លងនឹងរីករាលដាលជំងឺកូវិដ១៩នេះយ៉ាងគំហុកបែបនេះ ទើបសម្តេចតេជោលោកសម្រេចផ្តល់អទិភាពបានចាក់ថ្នាំវ៉ាក់សាំងការពារមេរោគជំងឺកូវិដ១៩បានមុនគេនោះសិន។ដោយ មាឃសុខា។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com