(ខេត្តព្រៃវែង)…ចិញ្ចើមផ្លូវជាតិលេខ1ត្រង់ចំណុចទីប្រជុំជនផ្សារកំពង់សឹង ស្ថិតក្នុងភូមិកំពង់សឹង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានជនជាតិវៀតណាមយកធ្វើអាជីវកម្មស្តុបឫចតឡានសាងផ្លាស់ប្តូរទំនិញអេតចាយស្ទើរតែមួយចំហៀងផ្លូវបង្កការកកស្ទះជារៀងរាល់ថ្ងៃ និងប្រឈមនឹងកើតមានករណីគ្រោះថ្នាក់ចារចរណ៍ដោយយថាហេតុដល់អ្នកដំណើរទៀតផង។ ប្រភពព៌តមានបានអោយដឹងថា ជនជាតិវៀតណាមដែលយកចិញ្ចើមផ្លូវជាតិលេខ1ធ្វើអាជីវកម្មទិញលក់ដែកអេតចាយនេះ រយៈពេលយូរឆ្នាំមកហើយ មិនដែលឃើញមានអាជ្ញាធរឫសមត្ថកិច្ចចុះមករៀបចំសណ្តាប់ធ្នាប់ម្តងណាទេ។គឺបណ្តែតបណ្តោយអោយជនជាតិវៀតណាមដែលគេមិនស្គាល់ឈ្មោះនោះចតឡានសាងដាក់ទំនិញអេតចាយហៀរមកចង់ពាក់កណ្តាលថ្នល់ជាតិដោយគ្មានដាក់ស្លាកសញ្ញាសម្គាល់ចរាចរណ៍អ្វីទាំងអស់ បង្កការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ជាពិសេសកើតមានករណីគ្រោះថ្នាក់ចរាចរណ៍មានមនុស្សរងរបួសធ្ងន់ស្រាលជាញឹកញាប់មិនដែលមានអ្នកទទួលខុសត្រូវឡើយ។ការព្រងើយកន្ទើយមិនអើពើនេះហើយ បានធ្វើអោយមហាជនជាច្រើនមានមន្ទិលសង្ស័យទៅលើអាជ្ញាធរ មានសមត្ថកិច្ចថា ប្រហែលជាទទួលបានលាភសក្ការៈពីថៅកែអេតចាតជនជាតិវៀតណាមនេះហើយមើលទៅ ទើបបានជាសម្ងំស្ងៀមមិនមានវិធានការបែបនេះ។ណាមួយអាជីវកម្មអេតចាយទ្រង់ទ្រាយធំណាស់ សូម្បីតែស្លាកប៉ាន់ណូក៍គ្មានឃើញដាក់ដែរ មិនដឹងជាមានច្បាប់កម្រិតណានោះទេ។ ជុំវិញបញ្ហានេះលោក ជ័យ សេងហៀង អធិការនគរបាលស្រុកព្រះស្តេច បានប្រាប់ភ្នាក់ងារយើងអោយដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី21 ខែកក្កដា ឆ្នាំ2021នេះថា ថៅកែអេតចាយឈ្មោះ តាយ ជនជាតិវៀតណាម យកផ្លូវធ្វើអាជីវកម្មនេះ អធិការដ្ឋាននគរបាល លោកអភិបាលស្រុកធ្លាប់ហៅធ្វើកិច្ចសន្យា3-4សារហើយ តែជនជាតិវៀតណាមនេះមិនស្តាប់ទេ បានតែ1សប្តាហ៍គឺដាក់ពេញថ្នល់ជាតិដដែល………….សម្លេង។ដោយឡែក លោកមេឃុំកំពង់សឹងភ្នាក់ងារយើងខំព្យាយាមដើម្បីសួរចង់ដឹងថាតើ អាជីវកម្មអេតចាយរបស់ជនជាតិវៀតណាមនេះមានច្បាប់ទន្លាប់កម្រិតណាដែរ។ប៉ុន្តែមិនអាចទំនាក់ទំនងបាន៕