ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពលរដ្ឋសាទរអធិការរងគ្រឿងញៀន ដឹកនាំបង្ក្រាបករណីគ្រឿងញៀន ដូចភ្លៀងរលឹម

កណ្តាល៖ប្រជាពលរដ្ឋនៅស្រុកស្អាង ហាក់លាន់មាត់គ្រប់គ្នា ខណះដែលឃើញវត្តមានលោវរសេនីយ៌ទោ ពុយ ទ្រា មកកាន់ជាអធិការរងទទួលផែនគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្អាងមក បានដឹកនាំកម្កាំងចុះបង្ក្រាបករណីគ្រឿងញៀនដូចភ្លៀងរលឹម ។

ជាក់ស្តែងនៅថ្ងៃទី៣១ ខែកក្កដា  ឆ្នាំ២០២១ វេលាម៉ោង0៩ និង០០នាទី នៅចំណុច រោងចិញ្ជឹមមាន់របស់ឈ្មោះ ង៉ែត សំណាងស្ថិតនៅភូមិ ព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល  បានឃាត់ខ្កួន
ជនសង្ស័យ ៖ចំនួន០២នាក់  ទី១ឈ្មោះ  ង៉ែតសំណាង ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកកែវ ឃុំកោះខែល  ស្រុកស្អាង ខេត្តកណ្តាល  ទី២ឈ្មោះ អឿចាន់ដាន់ (ក្តាន់)ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកកែវឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។
ដោយធ្វើការដកហូតវត្ថុតាងចាប់យករួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ៣៦កញ្ចប់(ធំ០១កញ្ចប់តូច៣៥កញ្ចប់) និងសំភារះ វេចខ្ចប់មួយចំនួនទៀត។

លោកវរសេនីយ៌ទោ ពុយទ្រុី អធិការរងទទួលផែនគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្អា
បានអោយដឹងថា  កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាង សហការជាមួយប៉ុស្គិនគរបាលកោះខែល ធ្វើការចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដល់ចំណុចកើតហេតុ  ក៏បានឃើញជនសង្ស័យ ឈ្មោះ ង៉ែត សំណាង និងឈ្មោះអឿ ចាន់ដាន់(ក្តាន់)  ក៏បានធ្វើការត្រួតពិនិត្យ ឆែកឆេររកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៣៦កញ្ចប់(តូច៣៥កញ្ចប់ធំ០១កញ្ចប់) ។  រួចនាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកអធិការនគរបាលស្រុកស្អាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ង៉ែត សំណាងបានទទួលស្គាល់ថាគ្រឿងញៀននេះពិតជារបស់ខ្លួនបានទិញពីឈ្មោះ ទូច  អាយុ ៣៥ឆ្នាំ  នៅ ភូមិព្រែករាំង ឃុំទឹកវិល  ស្រុកស្អាង ខេត្តកណ្តាល ចំនួន០១កញ្ចប់តម្លៃ ៤០០០០០៛( សែសិបម៉ឺនរៀល)ដើម្បីយកមកចែកចាយបន្ត ដោយលក់ក្នុងមួយកញ្ចប់តូចតម្លៃ  ២០០០០៛(ពីម៉ឺនរៀល) ។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងខាងលើបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវីធី។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com