ខេត្តកោះកុង÷តាមប្រភពច្បាស់ការ ពីមន្ត្រីក្នុងស្រុក និងមន្ត្រីសាលាឃុំ ដងពែង បាននិយាយប្រាប់អ្នកសារព័ត៌មានថាឈ្មោះ សៀង ឈី និងឈ្មោះ ងៀប មួយ ប្រពន្ធ លោក ម៉ាទី អតីតអធិការ ស្រុកស្រែអំបិល ដែលបានយកគ្រឿងចក្រ ទៅឈូសឆាយកាយព្រំ ហុំព័ទដីរបស់រដ្ឋ និងកាប់ទន្ទ្រានយ៉ាង អនាធិបតេយ្យបំផុត ដែលមិនញញើតច្បាប់ មិនមកតែប៉ុណ្ណោះ ការឈូសឆាយដីព្រៃ និងកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននេះ មិនបានសុំច្បាប់ ពីអាជ្ញាធរមូលដ្ឋាននោះទេ ដោយសារ ឈ្មោះ សៀង ឈី នេះអាងខ្សែខ្នងនៅពីរក្រោយ គឺយកឈ្មោះ ថាដីរបស់ បងលោក អធិការបង ម៉ាទី ជាសំអាងហើយ ឈ្មោះ សៀង ឈីងនេះជាអ្នកចេញមុខ ក្នុងការឈូសឆាយរំលោភបំពានយកដីរបស់រដ្ឋនេះតាម ការអាះអាងពីប្រភព ពីមន្ត្រីអាជ្ញាធរមូលដ្ឋាន បាននិយាយប្រាប់អ្នកសារព័ត៌មាន ក្នុងស្រុក។
ពាក់ព័ន្ធ រឿងរ៉ាវទីតាំងដីដែល អ្នកទាំងពីរំលោភយកចំនួន៩១ហត្តានេះ ស្ថិតនៅក្នុង ភូមិ ព្រាំង ឃុំ ដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
នៅក្នុងរឿង ទន្ទ្រានដី៩១ហត្តានេះអ្នកសារព័ត៌មាន យើងបានសួរ លោក ភូមិព្រាំង ឈ្មោះ ផេង ចាន់ គាត់បានប្រាប់ថា គាត់មិនបានដឹងទេ ដោយសារ មេឃុំ លោក មេង យុយ គាត់ស្លាប់ ហើយណាមួយ រឿងរ៉ាវ ជំងឺកូវិត១៩ផង។
លោក មេភូមិ ព្រាំង បន្តថាដីទាំងអស់នេះដែល ឈ្មោះ សៀង ឈី យកគ្រឿងចក្រ ឈូសឆាយនេះ គឺជាទីតាំង ទឹកដីក្នុង ភូមិ ព្រាំង តែម្ដង ហើយគាត់បានរាយការណ៍នៅ លោក ទី យូង មេឃុំ ដងពែង រួចហើយ។
ចំណែក លោក មេឃុំ ទី យូង បាននិយាយ ចំពោះមុខអ្នកសារព័ត៌មាន ថា ឈ្មោះ សៀង ឈី នេះពិតជាបានយកគ្រឿង ចក្រមកកាយព្រំដីរំលោភ យកដីទីតាំង ក្នុងឃុំ របស់គាត់មែន មិនតែប៉ុណ្ណោះ ឈ្មោះ សៀង ឈីនេះ បានរំលោភយកដីរបស់គាត់ទៅ ហើយ ឈ្មោះសៀង ឈី និយាយសំអាង ថា ជាដីរបស់ លោក ម៉ា ទី អតីត អធិការស្រុកស្រែអំបិល។
លោក មេឃុំ ទី យូង បានបន្តថា ឈ្មោះ សៀង ឈី យកឈ្មោះ ម៉ាទី អធិការ មកដាក់ឬខ្លួនឯងមក រំលោភបំពានយកដីក្នុងរបស់នោះ គាត់ខ្វល់ខ្វាយទេ ដោយសារ គាត់មិនបានដឹង ហើយមិនបាន ចុះហត្ថលេខា ក្នុងការលក់ដូរនោះទេ ឬមកបំពានយកនោះ គាត់បានរួមចំណែកនោះទេ មេឃុំ ទី យូង និយាយ បន្តទៀតថា គាត់នឹងយកដីនោះមកវិញ។
លោក ទី យូង បន្ថែមទៀតថា កាលពីមុនមក ដីនោះ ខាងបរិស្ថានជាអ្នកគ្រប់គ្រង ហើយជាតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង។
មិនតែប៉ុណ្ណោះ មេឃុំ ទី យូងគាត់បានលឺគេថា ឈ្មោះ សៀង ឈី ហើយ ម៉ាទីនេះ ថាទិញដីធ្លីក្នុងឃុំ ជីខ លើទេ។
អ្នកសារព័ត៌មាន លឺ ដូចេ្នះ ក៏បាន ទូរស័ព្ទទៅ សួរ លោក មេឃុំ ជីខ លើ លោក ស៊ិន ឃៀម រឿងឈ្មោះ សៀង ឈី និងលោក ម៉ាទី យកគ្រឿងចក្រ មកឈូសឆាយឬកាប់ព្រៃនោះ រូបគាត់មិនបានដឹងទេ ហើយ ឈ្មោះ សៀង ឈីនេះ ក៍មិនបានមក ស្នើសុំ ច្បាប់អ្វីនោះទេ។លោក មេឃុំ ជីខ លើ បន្តទៀតថា គាត់ឬគេនិយាថា ឈ្មោះ សៀង ឈី និងបង ម៉ាទី នេះឈូសឆាយដីធ្លីនេះនៅក្នុង ទឹកដី ឃុំ ដងពែងទេ មិនមែន ក្នុងឃុំរបស់គាត់លើយ។ ពាក់ព័ន្ធនៅក្នុងការ ចុះហត្ថលេខា អ្នកសារព័ត៌មានបានសួរ មេឃុំ លោក ស៊ុន ឃៀម គាត់បាននិយាយថា រឿងរ៉ាវទិញដីលក់ដី ឈ្មោះ សៀង ឈី និងលោល ម៉ាទី គាត់បាន ដឹងថា កាលពីមុន មានលោក ជំទប់ទី១ ឃុំ ជីខ លើគាត់ បានចុះហត្ថលេខា អោយបង ម៉ាទី អតីតអធិការស្រុកស្រែអំបិល តែគាត់បានដឹង ថា ប៉ុនន្មានហិកតានោះ ពីព្រោះគាត់មិនទាន់ធ្វើមេឃុំផង។ លោក មេឃុំ ស៊ុន ឃៀម បន្តថា ទីតាំងម្ដុមនោះ ជាទឹកដី ក្នុងឃុំដងពែងទេ មិនមែនទឹកដីរបស់លើយ ហើយទីតាំងនោះ ខាងបរិស្ថានជាអ្នកគ្រប់គ្រង។
លោក ស៊ុន ឃៀម បន្តទៀតថា ទីតាំងស្ថិតក្នុងតំបន់នោះ គាត់បានធ្វើការស្នើសុំ កាត់ឈ្វៀលចេញ ទិកសម្លាប់ប្រជាពលរដ្ឋប្រើប្រាស់។
ពាក់ព័ន្ធរឿងកាប់ទន្ទ្រានដីធ្លីនេះ អ្នកសារព័ត៌មាន បានទូរស័ព្ទ សួរ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល គាត់ថាមិនដឹងផ្ទាល់តែសោះ ហើយអភិបាលស្រុក បានអរគុណចំពោះ អ្នកសារព័ត៌មានហើយ ដែលបានសួររឿងនេះ គាត់ថាចាំគាត់ចាត់ កម្លាំងអោយទៅមើល ណាមួយគាត់ជារវល់ ជាប់ដៃក្នុង ទប់ស្កាត់ការរីករាលដាលជំងឺកូវិត១៩ផង។
ពាក់ព័ន្ធនៅក្នុង ការឈូសឆាយកាប់ ទន្ទ្រានដីរបស់រដ្ឋ ឈ្មោះ សៀង ឈី និង លោក ម៉ា ទី អ្នកសារព័ត៌មាន បានទូរស័ព្ទទៅ សួរ ប្រពន្ធ លោក ម៉ាទី លោកស្រី ងៀប មួយ តែលោកស្រី មិនបាននិយាយទេ គឺកូន ប្រសារបស់ លោក ម៉ា ទី គាត់ ទទួល ទូរស័ព្ទថា ជាកូន ប្រសា ឈ្មោះ ហួ គាត់បាន រៀបរាប់ ថាជាដី ឥពុក ក្មេក របស់គាត់ បានទិញយូរឆ្នាំហើយ តាំងពីរឆ្នាំ២០០៥,២០០៦មក ហើយ មានអាជ្ញាធរ ភូមិ ឃុំចុះហត្ថលេខាដែរ។ ហើយគាត់បានទៅ មើលដីជាមួយ ឥពុក ក្មេកជាច្រើនដងដែរ ហើយកូន ប្រសារបស់ លោក ម៉ា ទី បញ្ជាក់តាម ទូរស័ព្ទថា ដីធ្លីទាំងអស់នេះ ទិញហ៊ុនគ្នា ជាមួយ ឈ្មោះ សៀង ឈី និងប្រពន្ធ សៀង ឈី ក្រុមហ៊ុនគ្នា ពាក់កណ្តាល គឺចំនួនដីនោះ៨៧ហិកតាទេ ហើយដីធ្លីទាំងអស់នោះ ម្ដាយក្មេករបស់ខ្ញុំ និងបង ឈី បានលក់ ទៅអោយគេនៅភ្នំពេញអស់ហើយ ហើយលក់ បានតម្លៃត្រឹមត្រូវ ២៥០០ដូល្លាទេ ពីពាន់ប្រាំរយដូល្លាគុត ក្នុង១ហិកតា ហើយចែកគ្នា ជាមួយ បងឈីបាន លុយ មិនបានម្នាក់១០ម៉ីនផង នៅរងការអ៊ីទៀត ជិតអស់បាត់ទៅហើយ នេះជាការរៀបរាប់របស់ កូនប្រសា លោក ម៉ា ទី អតីតអធិការស្រុកស្រែអំបិល ឥឡូវនេះ
ម៉ា ទី រូបគាត់ បានពិការ ដោយសារ ការលើស ឈាម និយាយមិនបានច្បាស់លាស់ទេ។
តាមប្រភពព័ត៌មានពី មន្ត្រីក្នុងស្រុក និងអ្នកជិតស្និទ្ធរបស់ ឈ្មោះ សៀង ឈី សូមមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកសារព័ត៌មាន ថា ឈ្មោះ សៀង ឈី បានលក់ដីធ្លី ដែលក្រុមហ៊ុន ជាមួយបង ម៉ាទី លក់ទៅអោយអ្នកនៅ ភ្នំពេញចំនួនដី៩១ហត្តា ឯនោះហើយលក់ដីនេះ ក្នុង(តម្លៃ(១)ហត្តា)ស្មើ៨៥០០ដូល្លា ប្រាំបីពាន់ប្រាំរយដូល្លាអាមេរិកក្នុង១ហិកតា។
មហាជន និងមន្ត្រីរាជការស៊ីវិលបាននិយាយតៗគ្នាថា លោក សៀង ឈី និងប្រពន្ធរបស់គេត្រូវ ប៉ាន់ដីគ្រប់ទឹក មានលុយ៥០,៦០សឹបម៉ីនដូល្លា ទិញវិឡាថ្មី ទិញឡានទំនើបៗ តម្លៃ១០ម៉ីន ហើយបើកហាងលក់គ្រឿងសំណង់យ៉ាងរំភើយលុយមិនខ្វះចាយ។
ឈ្មោះ សៀង ឈី និងប្រពន្ធ បានលុយមកដោយសារ រំលោភបំពានដីរបស់រដ្ឋយកទៅលក់ ក្មានខ្លាចក្រែងច្បាប់លើយ។
រងចាំមើល ប្រព័ន្ធច្បាប់មានវិធានការយ៉ាងណាចំពោះបុក្គលនេះ ដោយយកធនធានរដ្ឋលក់ ជាពិសេសនោះ
ខាងអំពើពុករលួយ និងតុលាការ មានវិធានការយ៉ាង ទៅបុគ្គលនេះ ចំណែក ពលរដ្ឋក្រីក្រអត់ដី តែជនមានឪកាសលក់ដីរដ្ឋរាបសឹបហត្តា។ដោយមាឃសុខា