ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តំណាងលោក ភឺន ផល្លា បញ្ជាក់ថាការចាក់បំពេញរណ្តៅដីចាស់ដែលពីមុនមានការជីកដីយកធ្វើផ្លូវមុខបុរី ទៅឃុំព្រែកអំពិលជាង៣គីឡូម៉ែត្រ គឺមានអាជ្ញាបណ្ណត្រឹមត្រូវ

រាជធានីភ្នំពេញ : បន្ទាប់ពីមានការផ្សព្វផ្សាយ តាមរយៈបណ្តាញសារព័ត៌មាន មួយចំនួនដែលថា មានការចាក់ លុបអូរដោយប្រើ រថយន្តយីឌុបជាច្រើនសិបគ្រឿង ដឹកអាចម៍ដីចាក់រំលោភយកអូររកា ដែលមានទីតាំងស្ថិតនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នោះមិនមែនជាការពិតនោះទេ ។

តំណាងលោក ភឺន ផល្លា បានបំភ្លឺថាសកម្មភាពនោះគឺជាការចាក់បំពេញរណ្តៅដីចាស់ដែលពីមុនមានការជីកដីយកមកធ្វើផ្លូវមុខបុរី ទៅឃុំព្រែកអំពិលជាង៣គីឡូម៉ែត្រ ពោលគឺពេលនេះលោកគ្រាន់តែចាក់បំពេញដីវិញតែប៉ុណ្ណោះ ហើយការចាក់បំពេញដីនេះគឺមានអាជ្ញាបណ្ណត្រឹមត្រូវ ។

លោកបញ្ជាក់ថាដីនេះ ខាងលោកមានឯកសារផ្ទេរសិទ្ធិកាន់កាប់ដីស្របច្បាប់ត្រឹមត្រូវ ព្រមទាំងមានអាជ្ញាធរភូមិ ឃុំ ស្រុក ស៊ីញ៉េទទួលស្គាល់ទៀតផង ហើយដីនេះមិនពាក់ព័ន្ធនឹងផ្លូវទឹក ផ្លូវអូរ ផ្លូវស្ទឹងអ្វីនោះទេ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com