(ព្រៃវែង) ផ្ដើមចេញពីទំនាស់រំលោភយកដីអូរសាធារណៈ១កន្លែង ទំហំជាងកន្លះហិកតា ត្រង់ចំណុចត្រពាំងខ្វែក ស្ថិតនៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ដីនោះម្ខាងស្នើរក្សាទុកជាសម្បត្តិរដ្ឋ និងម្ខាងទៀត ទាមទាររំលោភធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន!។
ជុំវិញទំនាស់មួយនេះបានបំប្លែងក្លាយជារឿងព្រហ្មទណ្ឌ ប្ដឹងទៅប្ដឹងមក ដោយភាគីម្ខាងបានអូសទាញ ភ្ជាក់អ្នកសារព័ត៌មានទៅក្នុងជម្លោះនោះដែរ។ដោយបានប្ដឹងលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង» បូករួមនិងពលរដ្ឋ៤នាក់ទៀត ពីបទ៖(ញុះញង់ឱ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍បង្កភាពវឹកវរ) ទាមទារសំណងចំនួន៣០០លានរៀល(ស្មើនិង៧៥.០០០$)។
បច្ចប្បន្ន៖ បណ្ដឹងនេះនៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ.៣៨២ ចុះថ្ងៃទី០៨.០៧.២០២១ របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង។ដែលមានលោកស្រី អ៊ុំ រ័ត្ននា ព្រះរាជអាជ្ញារង ជាអ្នកទទួលបន្ទុកក្នុងការអនុវត្តនីតិវិធី។
សូមជម្រាបថា៖ ដើមចោទឈ្មោះ គុន សុផល ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បច្ចុប្បន្នបំរើការងារនៅអង្គការអភិរក្សប្រចាំខេត្តមណ្ឌលគិរី។រីឯចុងចោទទី១៖ ឈ្មោះ ជា ពិសី ភេទស្រីអាយុ៣៤ឆ្នាំ។
២៖ ឈ្មោះ ស៊ីម សុំ ភេទប្រុសអាយុ៤៧ឆ្នៃ។
៣៖ ឈ្មោះ សន អូន ភេទស្រី៤៨ឆ្នាំ។
៤៖ ឈ្មោះ ឃឿន ខន ភេទប្រុសអាយុ៣៧ឆ្នាំ.អ្នកទាំង៤.មានទីលំនៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
៥៖ លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»។
ចុងចោទជាពលរដ្ឋទាំង៤នាក់ បានអះអាងថា៖ ពួកខ្លួនបានចូលបំភ្លឺ និងផ្ដល់ចំលើយ ជូនតំណាងអយ្យការ រួចរាល់ហើយ កាលពីថ្ងៃទី០៩.០៨.២០២១ នៅតុលាការខេត្តព្រៃវែង។ពួកគាត់បញ្ជាក់ថា៖ ពួកខ្ញុំពុំបាន៖ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍បង្កភាពវឹកវរ ដូចដែលដើមចោទ ប្ដឹងបង្កាច់កេរ្តិ៍នោះទេ!។ដោយថា៖ ដើមចមដំបូង នៅកំឡុងដើម.ខែមិថុនាឆ្នាំ២០២១ គ្រួសារដើមចោទ។បានទៅឈួសឆាយកាប់ស្ការដុតព្រៃ ដែលជាដីអូរសាធារណៈ ត្រង់ចំណុចខាងលើ ដើម្បីរំលោភយកធ្វើជាកម្មសិទ្ធ។ខណៈនោះពួកខ្លួនបានហាមឃាត់ និងប្ដឹងទៅភូមិ.ឃុំ.ស្រុក.ដើម្បីឱ្យជួយទប់ស្កាត់និងដោះស្រាយ។
ព្រោះថា៖ ដីអូរនោះជាកន្ទុយដីអាស្រ័យផល របស់ឪពុកខ្លួន ខណៈដើមចោទនិងគ្រួសារ ពុំមានដីនៅទីនោះឬជាប់នោះឡើយ។ពោលគឺមករំលោភយកឆៅៗដោយផ្អែកថា៖ ធ្លាប់អាស្រ័យផល ដាក់(ម៉ាស៊ីនបូបទឹក)នៅលើដីនោះ។មិនតែប៉ុណ្ណោះ ភាគីគ្រួសារដើមចោទ នៅតែបន្តរឹងរូស មានះ កាន់កាប់ដាំដំណាំ ដាំបង្គោលថ្ម ទាំងបំពានដោយចិត្តឯង ស្របពេលដែលរឿងកំពុងដោះស្រាយមិនទាន់ចប់!។
ក្នុងនោះដែរអាជ្ញាធរឃុំរាប បានសម្រេចរក្សាទុកដីនោះជាសម្បត្តិរដ្ឋដដែល គឺតាមការស្នើសុំរបស់ឪពុកចុងចោទ។ប៉ុន្តែគ្រួសារដើមចោទមិនព្រម គឺដឹងតែយកដីនោះធ្វើជាកម្មសិទ្ធ ទើបលោកមេឃុំ បញ្ជូនរបាយការណ៍ ទៅសាលាស្រុកពារាំង បន្ត..!។ចុងចោទបញ្ជាក់ថា៖ ក្រោយឃើញគ្រួសារដើមចោទ នៅតែបន្តឈូសឆាយដាំបង្គោលថ្ម កាន់កាប់ទាំងបំពានមិនឈប់ឈរបែបនោះ។ខ្លួនក៍ហៅអ្នកសារព័ត៌មាន ឱ្យទៅយកព័ត៌មាន នៅកន្លែងដីអូរសាធារណៈនោះដើម្បីផ្សាយជូនមហាជន និងថ្នាក់ដឹកនាំបានដឹងបានឮ និងជួយដោះស្រាយ!។ស្រាប់តែបុគ្គល គុន សុផល ជាភាគីគ្រួសារអ្នកឈូសឆាយដីអូរសាធារណៈ ប្ដឹងលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង» រួមនិងចុងចោទទាំង៤នាក់ខាងលើ។ទៅតុលាការខេត្ពព្រៃវែងពីបទ៖(ញុះញង់ឱ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍បង្កភាពវឹកវរ)ទាមទារសំណងចំនួន៣០០លានរៀល (ស្មើនិង៧៥.០០០$)។ដើមចោទ គុន សុផល បាននិយាយថា«មូលហេតុដែលខ្លួន ប្ដឹងលោក ចាន់ ថន ទៅតុលាការ។
ក៍ព្រោះតែខឹងនិង គេហទំព័រ«ដើមរាំង» ផ្សាយរឿងទំនាស់ដីធ្លី របស់លោកដដែលៗ Update ចំនួន២ទៅ៣ដង បណ្ដាលឱ្យប៉ះពាល់កិត្តិយស.របស់លោក»។
ជាការឆ្លើយតបលោក ចាន់ ថន បានបញ្ជាក់ថា៖បើខ្ញុំផ្សាយខុស ឬខ្វះចន្លោះត្រង់ណា? សាម៉ីខ្លួនអាចបង្ហាញភស្ថតាងនិងស្នើមកអង្គភាព។
ដើម្បីបកស្រាយបំភ្លឺឡើងវិញ ឬមានសិទ្ធ ប្ដឹងបទ៖«បរិហារកេរ្តិ៍ផ្សាយព័ត៌មានមិនពិត»។ប៉ុន្តែគួរឱ្យសោកស្ដាយមិនគួរណាឈ្មោះ គុន សុផល ប្ដឹងបង្កាច់កេរ្តិ៍ខ្ញុំបាទ ពីបទ៖«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍ បង្កភាពវឹកវរ»ទាល់តែសោះ។លោក ចាន់ ថន បញ្ជាក់ថា៖ លោកចុះទៅយកព័ត៌មាន គឺទៅតាមការស្នើសុំរបស់ភាគីរងគ្រោះ មានទាំងលិខិតស្នាមមេផ្ដិតដៃទៀតផង។ជាក់ស្ដែង៖ ពលរដ្ឋធានាអះអាងថា៖ រូបខ្ញុំពុំបាន បញ្ចុះបញ្ចូល ឬញុះញង់ពួកគាត់ដូច ដើមចោទប្ដឹងបង្កាច់កេរ្តិ៍នោះទេ។ក្នុងបណ្ដឹងនេះ ចុងចោទទាំង៥នាក់ក៍ដូចជាមជ្ឈដ្ឋានអ្នកច្បាប់ សូមស្នើដល់លោកស្រី អ៊ុំ រ័ត្ននា ព្រះរាជអាជ្ញារងខេត្តព្រៃវែង មេត្តាតម្កល់រឿងទុកឥតចាត់ការ ព្រោះថា៖ ចុងចោទពុំបានញុះញង់ នោះឡើយ៕