ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រូចពោធិ៍សាត់ខេត្តបាត់ដំបងនៅតែជាប់ចិត្តជាមួយអតិថិជនរក្សាតម្លៃបានល្អបើធៀបនឹងឆ្នាំមុនៗធ្វើឲ្យជីភាពគ្រួសារប្រជាកសិករកាន់តែប្រសើរ

ខេត្តបាត់ដំបង÷ប្រជាកសិករដែលប្រកបមុខរបរដាំដំណាំក្រូចពោធិ៍សាត់ក្នុងខេត្តបាត់ដំបងបើទោះបីគ្រានេះហត់នឿយបន្តិចក៏មានការសប្បាយចិត្តខណះដែលរដូវនេះពួកគាត់កំពុងតែប្រមូលផលជាបណ្តើៗដើម្បីតម្រូវការដល់អតិថិជននិងអាជីវករដែលបានទៅទិញដល់ទីតាំងចម្ការក្នុងតម្លៃគួសមដែលធ្វើឲ្យកម្រឹតសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់រក្សាបានល្អប្រសើបើទោះបីសង្គមជាតិកំពុងឋិតក្នុងវិបត្តិជម្ងឺកូវីដ១៩ជាសកលក៏ដោយចុះ។

ប្រជាកសិករឈ្មោះជា.ឆោវ័ន្តភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិអូរខ្ជាយឃុំវត្តតាមិមស្រុកសង្កែខេត្តបាត់ដំបង១រូបក្នុងចំណោមប្រជាកសិករជាអ្នកប្រកបរបរដូចគ្នានេះបានរៀបរាប់ឲ្យដឹងនៅថ្ងៃទី១៦ខែសីហានេះថា:គ្រួសារលោកកំពុងប្រមូផលផ្លែក្រូចជាបណ្តើៗសម្រាប់តម្រូវការរបស់អតិថិជននិងអាជីវករមកទិញដល់ចម្ការក្នុងតម្លៃ១ផ្លូនស្មើនិង៤០ផ្លែក្រូចបានតម្លៃ៦មុឺនរៀលសម្រាប់គ្រាប់ផ្លែលេខ១ហើយផ្លែលេខ២បាន៥មុឺនរៀលនិងលេខ៣បាន៤មុឺនរៀល។
លោកបន្តថាក្នុងតម្លៃខាងលើនេះមិនបានធ្លាក់ចុះឬកើនឡើងជាងឆ្នាំកន្លងទៅនោះទេគឺជាតម្លៃហ្នឹង(ថេរ)ដូចនិងឆ្នាំមុនៗដែរដែលក្រុមគ្រួសារលោកនិងកសិករផ្សេងទៀតទទួលយកបានខណះការប្រមូលផលរបស់លោកលើផ្ទៃដីជិត១ហិកតាបើគិតជាដើមប្រហែលជិត១ពាន់ដើមក្នុងបច្ចប្បន្ននេះដែលក្នុង១រដូវគិតជាថវិកាបានគួសមធ្វើឲ្យសេដ្ឋកិច្ចគ្រួសារលោកមានភាពប្រសើរាល់រដូវកាល។
លោករៀបរាប់បន្តថា:ដំបូងឡើយលោកមានទំហំផ្ទៃដីដាំដុះត្រឹមជិត២រ៉ៃប៉ុណ្ណោះក្រោយពីបានចំណូលពីក្រូចនេះលោកបានពង្រីកផ្ទៃដីបន្តិចម្តងៗទៅតាមកម្រិតគ្រួសារហើយរហូតមកដល់បច្ចប្បន្ននេះលោកបានពង្រីកផ្ទៃដីជិត១ហិកតាស្មើជិត១ពាន់ដើមក្រូចក្នុងរយះពេលដែលក្រុមគ្រួសារលោកបានចាប់របរនេះបានរយះពេល៥ឆ្នាំកន្លងមកហើយក្នុងទំហំខាងលើនេះលោកអះអាងថាក្នុង១រដូវក្រុមគ្រួសារលោកទទួលប្រាក់ចំណូលបានជិត១មុឺនដុល្លាបើគិតជាមធ្យម។
លោកបន្តថាសម្រាប់រស់ជាតិផ្លែក្រូចក្នុងចម្ការលោកមានរស់ជាតិគួសមទៅតាមប្រភេទផ្លែហើយឆ្នាំនេះក៏មានអតិថិជននិងអាជីវករមកកំម៉ង់ច្រើនខណ:ដែលលោកថែទាំមិនប្រើជីគីមីនោះទេដោយលោកថានិយាយជារួមលោកប្រើជីតាមដំណរចាស់ទុំ(ដូនតា)ដែលពួកគាត់បានពន្យល់ពីរបៀបដាំនិងថែដោយប្រើជីធម្មជាតិសុទ្ធសាធន៍មិនប៉ះពាល់សុខភាពអ្នកបរិភោគក៏ដូចជារក្សាភាពល្បីល្បាញតាំងពីសម័យដើមផង។
បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តបានបង្ហាញថា:ដំណាំក្រូចពោធិ៍សាត់ក្នុងខេត្តបាត់ដំបងប្រជាកសិករបានធ្វើការដាំដុះលើផ្ទៃដីសរុប៩២២ហិកតាក្នុងនោះផ្ទៃដីប្រមូលផលសរុប៨២៤ហិកតានិងបរិមាណផលសរុប១១,៤៦២តោននិងទិន្នផលសរុប១៣,៩១០តោន៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com