(ស្វាយរៀង)÷នៅតាមបណ្ដាទីវត្តអារាមនៅទូទាំងខេត្តស្វាយរៀង នៅម៉ោង៦ល្ងាចថ្ងៃទី២០ ខែសីហាឆ្នាំ២០២១នេះ បានបន្លឺសំឡេងការទូងស្គររបស់ព្រះសង្ឃគ្រប់ទីវត្តអារាមនិងវិហារស្នាក់ការថ្វាយបង្គំពាហិរសាសនាដើម្បីចូលរួមកម្មវិធីអន្តរសាសនា ប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២១ក្រោមប្រធានបទ”សូមឱ្យពិភពលោកទាំងមូលរួចផុតពីជំងឺរាតត្បាតកូវីដ19 នឹងអំពើជួញដូរមនុស្ស”។
យោងតាមសេចក្តីណែនាំលេខ១៤/២១ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងធម្មការ និងសាសនា និងដោយមានការណែនាំរបស់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង មន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានសម្របសម្រួលវត្តទាំង២៤៥វត្តនិងវិហារស្នាក់ការ ថ្វាយបង្គំពាហិរសាសនាទាំង៦០កន្លែង ចូលរួមបន្លឺសម្លេងស្គរ ជូង កងរំពង នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដើម្បីបួងសួងសូមឲ្យពិភពលោកទាំងមូលរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្សក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្លែងសុន្ទរកថាបើកកម្មវិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្សឆ្នាំ២០២១ក្រោមប្រធានបទ”សូមឲ្យពិភពលោកទាំងមូលរួចផុតពីជំងឺរាតត្បាតកូវីដ-១៩ និងអំពើជួញដូរមនុស្ស”៕ ដោយ = សុខហ៊រ