ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អាជ្ញាធររេរាំងមិនឲប្រជាពលរដ្ធជាម្ចាស់កម្មសិទិ្ធសាងសង់លំនៅដ្ធានលើដីរបស់ខ្លួន ដោយចោទថា សង់រំលោភលើដីចំណីអូរ

ខេត្តកំពង់ធំ÷ វាជារឿងគួរអោយភ្ញាក់ផ្អើលមូយ បន្ទាប់ពីប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិស្របតាមច្បាប់លេខ 06010311-0299 ចុះហត្ថលេខាដោយលោក អុឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តកំពង់ធំ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បែជាអាជ្ញាធរភូមិ ឃុំធ្វើការរារាំងមិនអោយម្ចាស់កម្មសិទ្ធិសាងសង់លំនៅឋាន ដោយអះអាងថា ដីដែលចេញប្លង់កម្មសិទ្ធិនេះពាក់ព័ន្ធចំណីអូរ។

ករណីនេះដែរ មានចម្ងល់ជាច្រើនបានលើកជាមតិថា ចុះបើប៉ះពាល់ដីចំណីអូរដូចដែលលោក មេរភូមិ មេឃុំ អះអាងមែននោះ ហេតុអីក៏មន្ត្រីជំនាញសូរិយោដីហ៊ានចេញប័ណ្ណកម្មសិទ្ធិអោយ ? តាមគោលការណ៍ច្បាប់ មុននិងចេញប័ណ្ណកម្មសិទ្ធិសំគាល់អចលនវត្ថុជូនបុគ្គលណាម្នាក់ លុះត្រាតែមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញក្នុងការចុះវាស់វែងធ្វើកំណត់ហេតុព្រំដី។

លោក ជឹម សៅ អាយុ 54ឆ្នាំ និងប្រពន្ធឈ្មោះវ៉ា ពន អាយុ 51ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិពោធិពីរ ឃំុបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បាននិយាយថា លោក ទូច ប៊ុនលី មេភូមិពោធិពីរ និងសហការីភូមិ បានមករារាំងមិនអនុញ្ញាតអោយគាត់សាងសង់លំនៅឋានលើដីរបស់គាត់ឡើយ បើទោះជាគាត់មានប័ណ្ណកម្មសិទ្ធិចេញដោយ មន្ទីររៀបចំដែន នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ធំ ស្របតាមផ្លូវច្បាប់ ដោយលោកមេភូមិសំអាងថា ជាដីចំណីអូរ។

លោក ជឹម សៅ និង លោកស្រី វ៉ា ពន បានបន្តអោយដឹងថា ពួកគាត់បានរស់នៅលើដីនេះជាច្រើនឆ្នាំមកហើយ ហើយនៅពេលដែលមន្ត្រីសូរីយោដីចុះវាស់វែង ដើម្បីចេញបណ្ណ័កម្មសិទ្ធិជូន បែជាលោកមេភូមិពោធិ៍ពីរ មេឃំុមិនអនុញ្ញាតិ ឲ្យបោះបង្គោលកំណត់ព្រំដីធ្វើបណ្ណ័កម្មសិទ្ទិ និងមិនអោយធ្វើអ្វីទាំងអស់ ដោយសំអាងថា ដីនោះជាប់ពាក់ពន្ធ័នឹងចំណីអូរ។
ប៉ុន្តែបណ្ណ័ដែលមន្ទីររៀបចំដែនដីនគរូបណីយកម្មនិងសំណង់ខេត្កកំពង់ធំចេញជូនមិនជាប់ពាក់ពន្ធ័នឹងដីចំណីអូរនោះទេ ដោយសារមន្ត្រីសូរីយោដីបានវាស់កាត់ដីចំណីអូររួចរាល់អស់ហើយ ហើយមុននឹងចេញបណ្ណ័កម្មសិទ្ធិករជូនប្រជាពលរដ្ឋមន្ត្រីសូរីយោដីបានបិទប្រកាសជូនដំណឹងជាសាធារណៈយ៉ាងតិចបំផុតក៍កន្លះខែមុនដែរ ហេតុអីក៍អាជ្ញាធរភូមិពោធិ៍ពីរ ឃំុមិនចេញតវ៉ានៅពេលនោះ ទើបមកតវ៉ាអីនៅពេលនេះ ហើយបានចោទមន្ត្រីសូរីយោដីថាបានឃុបឃិតជួយម្ចាស់ដីលួចធ្វើបណ្ណ័មិនជំរាបអាជ្ញាធរភូមិ ឲ្យដឹង។ ប៉ុន្តែការធ្វើបណ្ណ័នេះម្ចាស់ដីបានជំរាបអាជ្ញាធរមេភូមិពោធិ៍ពីរ ឃំុរួចរាល់អស់ហើយផងដែរ ព្រមទាំងមានហត្ថលេខាអាជ្ញាធរមេភូមិពោធិ៍ពីរ ឃំុបារាយណ៍ចូលរួមចុះហត្ថលេខាត្រឹមត្រូវអស់ហើយ ប៉ុន្តែមិនដឹងជាយ៉ាងមុិចនៅពេលនេះបែជាអាជ្ញាធរមេភូមិពោធិ៍ពីរនិងសមាជិកភូមិមកជំទាស់មិនអនុញ្ញាតិឲ្យធ្វើអ្វីទាំងអស់នៅលើដីលំនៅឋានពួកគាត់ទៅវិញ?

លោកទូច ប៊ុនលីមេភូមិពោធិ៍ពីរបានលើកយកឯកសារជាច្រើនពាក់ពន្ធ័នឹងរឿងដីធ្លីនេះបង្ហាញប្រាប់បណ្តាញយើងយ៉ាងវែងអន្លាញថាៈដំបូងឡើយដីនេះចាស់ៗពីរដើមទុកសាងសង់សាលាដំណាក់សម្រាប់អ្នកដំណើរស្នាក់អាស្រ័យមួយដងមួយកាលដែលស្ថិតនៅជាប់នឹងមាត់អូរនិងជាប់ព្រំដីរបស់លោកជឹម សៅនិងប្រពន្ធឈ្មោះវ៉ា ពននេះឯង។

មកដល់ពេលនេះសាលាសំណាក់នេះមិនទាន់បានសាងសង់នៅឡើយទេ លោកមេភូមិពោធិ៍ពីរ និងសមាជិកត្រូវទុកជាចំណីអូរវិញ ខណៈផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងសាងសង់រួចនិងរស់នៅលើចំណីអូរមិនឃើញមានអាជ្ញាធរមេភូមិពោធិ៍ពីរ មិនមានចំណាត់ការសោះ។

លោកតាចាស់ព្រឹទ្ធាម្នាក់រស់នៅភូមិពោធិ៍ពីរ ឃំុខាងលើបានប្រាប់បណ្តាញយើងដោយផ្ទាល់មាត់ថាៈដីនេះខុសគ្នាប្រហែលជា1.50ម៉ែត្រប៉ុណ្ណោះពីរចំណីអូូរគួរតែលោកមេភូមិពោធិ៍ពីរ មេឃំុបារាយណ៍បរិចាកឲ្យគាត់ទៅ ក៍វាមិនខុសអីដែរព្រោះគាត់មានដីប៉ុនណឹងដាក់តែកូនផ្ទះមួយសឹងតែមិនបានផង រីឯដីស្រែ ចំការរកតែមួយចំអាមគ្មាននឹងគេដែរ។

តាមការបកស្រាយពីលោកអឹុម សុឌីណាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ធំ ខ្ញុំទទួលបានពត៌មាននឹងដែរ ហើយខ្ញុំប្រាប់ទៅនាក់ទាក់ទងមកខ្ញុំនឹងថា អោយទៅសួរនាំអាជ្ញាធរសិនថា ហេតុអ្វីមិនអោយសាងសង់ព្រោះធម្មតាផ្លង់កម្មសិទ្ធគឺគាត់មានសិទ្ធចាត់ចែងហើយ ប៉ុន្តែប្រសិនបើករណីអាជ្ញាធរជុំទាស់មេភូមិជុំទាស់មិនអោយប្រើប្រាស់ទេ នីតិវិធីសូរិយោដីគាត់មានផ្លង់គាត់អាចប្តឹងទៅតុលាការបាន តែលោកមិនចង់អោយដល់ថ្នាក់ហ្នឹងទេ ហើយក៏អោយគាត់ទាក់ទងទៅអាជ្ញាធរទៅប្រសិនបើគាត់មិនដោះស្រាយទេគាត់អាចសុំដាក់ពាក្យប្តឹងមកខាងមន្ទីរមក មន្ទីរនិងចាត់ចែងចុះដោះស្រាយការងារនឹង ខ្ញុំក៏បានទាក់ទងគាត់ដំបូងហើយ ពាក់ពាន់ដីនឹងប្រហែលមានការភាន់ច្រឡំចំណុចណាមួយហើយមើលទៅ បើតាមលោកពិនិត្យមើលទៅនោះ គឹតថាប្រសិនជាអាជ្ញាធរគាត់មិនអាចដោះស្រាយបានទេ សូមដាក់ពាក្យបណ្តឹងខាងមន្ទីរនិងទទួលការដោះស្រាយជូន ។
លោកជឹម សៅសូមគោរពជូនសម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាពិសេសឯកឧត្តមអភិបាលខេត្តកំពង់ធំមេត្តាជួយដោះស្រាយដីធ្លីដែលខ្ញុំបាទនាងខ្ញុំជាប្រជាពលរដ្ឋក្រីក្រនិងមានប័ណ្ណក្រីក្រ លិខិតកាន់កាប់ចុះបញ្ជីក្បាលដីត្រឹមត្រូវដោយផ្អែកទៅលើសេចក្តីប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលប្រកាសឲ្យប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីតាមតម្រូវការ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com