ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ម៉ែន វិបុល ជួបសំណេះសំណាល និងទទួលយកអំណោយមួយចំនួនពីអគ្គនាយកក្រុមហ៊ុន The New Venetian Casino & Hotel ក្រុងបាវិត

(ស្វាយរៀង)÷ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល និងទទួលយកអំណោយ និងថវិកាមួយចំនួនពីលោក ឡេង ប៉ អគ្គនាយកក្រុមហ៊ុន The New Venetian Casino & Hotel ក្រុងបាវិត ។​

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តបានថ្លែងនូវការអរគុណដល់លោក ឡេង ប៉ អគ្គនាយកក្រុមហ៊ុន The New Venetian Casino & Hotel បានឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តនូវអំណោយ និងថវិការមួយចំនួនទៀតនៅថ្ងៃនេះ ដើម្បីគាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន សកម្មភាពនេះ សបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក។

ឯកឧត្តមបន្តថា ថ្វីត្បិតតែមួយរយះចុងក្រោយនេះស្ថានភាពជំងឺកូវីដ១៩មានការថមថយក៏ពិតមែន ក៏គណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៃរដ្ឋបាលខេត្ត នៅតែបន្តអប់រំផ្សព្វផ្សាយ និងតាមដានបុគ្គលសង្ស័យពាក់ព័ន្ធដើម្បីកាត់ផ្តាច់ខ្សែ ចំលងអោយមានប្រសិទ្ធភាព ជាពិសេសការពង្រឹងវិធានការ ៣កុំ ៣ការពារ ជាដើម។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា ទៅតាមបរិបទនៃជំងឺកូវីដ១៩ ។ ទន្ទឹមនេះយុទ្ធសាស្ត្រវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ស្រោចនៅដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនខេត្តស្វាយរៀង គឺជាការគិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានធ្វើអោយស្ថានភាពនៃការឆ្លងមានភាពថយចុះជាបន្តបន្ទាប់​គិតមកដល់ថ្ងៃនេះ។

អំណោយទាំងនោះរួមមាន៖
– អង្ករ ០៥តោន – មីថៃ ១៥០កេសតូច – ទឹកសុទ្ធវីតាល់ ២០០កេស -​អាល់កុល ៥០កាន – ម៉ាស់N95 ១០០.០០០ម៉ាស់ និងថវិកាមួយចំនួនទៀតដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com