ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ផ្តើមចេញពីការដុតសំរាមបង្កទៅជាទំនាស់រវាងក្មួយប្រុសនិងម្តាយមីងពាក់មុខយក្សដាក់គ្នា

ខេត្តរតនគិរី៚គ្រួសារពីរដែលគេស្គាល់ថាជាម្តាយមី និងក្មួយប្រុសជីដូនមួយនិងគ្នាកំពុងតែពាក់មុខយក្សដាក់គ្នាខណះជម្លោះដ៍រាំរ៉ៃមួយបានបន្សល់ទុក ។ ភាគីទាំងពីរចិញ្ចឹមក្នុងចិត្តរៀងៗខ្លួន មិនព្រមអធ្យាស្រ័យអោយគ្នាឬបញ្ចប់ទាល់តែសោះ។

ជាក់ស្តែងដោយសារថា អាជ្ញាធរមូលដ្ឋានពុំមានលទ្ធភាពដោះស្រាយ ជម្លោះរវាងគ្រួសារទាំងពីរគឺ ក្មួយស្រី ឈ្មោះ ជិនចាន់ណា មានប្តីឈ្មោះ សេងសុខនា ជាក្មួយហៅថាភាគី(ក)មានមុខរបរលក់គ្រឿងសំណង់ បានពឹងពាក់មកក្រុមអ្នកសារព័តិមានអោយជួយអន្តរាគមន៍ផ្សព្វផ្សាយព័តិមាន ពាក់ព័ន្ឋករណីជម្លោះគ្នារវាងគ្រួសារក្មួយស្រីនិង
លោកស្រី ឈ្មោះ ជា វួចស៊ា ហៅភាគី(ខ) មានមុខរបរ (វិងលុយនិងបើកការ៉ាស់សាំង)។
មានផ្ទះទល់មុខគ្នាម្ខាងផ្លូវម្នាក់(ផ្សារបរញ៉ុក) ស្ថិតក្នុងភូមិ បរញ៉ុក ឃុំសាមគ្គីស្រុកអូរជុំ ខេត្តរតនគិរី។
តាមការអោយដឹងពី ភាគីទាំងសង្ខាង (ភាគី ក និងភាគី ខ)ដល់ក្រុមអ្នកសារព័តិមាននៅល្ងាចថ្ងៃទី27ខែសីហាឆ្នាំ2021នេះថាៈ ផ្តើមហេតុតំបូងដែលបង្កអោយមានជម្លោះកើតឡើង គឺ ផ្តើមចេញពីផ្ទះ(ភាគីក) ដុតសំរាមនៅមុខផ្ទះរបស់ខ្លួន សំរាមនោះដុតក្នុងធុងដែកបណ្តាលអោយមានផ្សែងហ៊ុយទ្រលោម ខ្យល់ក៍បក់គួចយកផ្សែងនោះចូលទៅផ្ទះ(ភាគីខ)ពេលនោះសង្ក្រេមពាក្យសំដីក៍បានផ្ទុះឡើងនិងតរៀងមកដល់សព្វថ្ងៃ ពីពេលនោះមកភាគីក ក្មួយស្រីជិនចាន់ណា បានឈប់ដុតសំរាមនៅមុខផ្ទះទៀត ដោយសារ
.ទី១ បានស្តាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។
.ទី២ ប្រមូលសំរាមដាក់លើគោយន្តអោយប្តីដឹកជញ្ជូនទៅដុតនៅចំការជារៀងរាល់ថ្ងៃ វិញ។ ក៍ប៉ុន្តែ ចំពោះ
ភាគីខ៖ ក៍នៅចិញ្ចឹមចិត្តរកគ្រប់វិធីដើម្បីសងសឹក ទៅលើភាគីកក្មួយស្រីជិនចាន់ណា(ដុតសំរាមនោះដដែល) ។ ក្មួយស្រីលើកឡើងថា៖ ក្នុងអំឡុងខែកក្កដាឆ្នាំ2021 ភាគីខ លោកស្រី ជា វួចស៊ា បានយកធុងត្រាំជីពេញៗជីដាក់ធូរ៉េន ចំនួនបីធុង តម្រៀបគ្នាជាជួរតាមព្រំុរបងខាងត្បូងដីឡូត៍របស់ក្មួយស្រី ជិនចាន់ណា ដោយជីគេគេត្រាំនោះផ្សំឡើង រួមមានៈ ស្បែកគោ សណ្តែកសៀង និងកំទេចកំទីសំណល់ពីផ្ទះបាយ ដោយគ្មានគម្របបិទនោះទេធុងទាំងបីនោះ (ទុកចំហចោល) អោយរុយរោមអ៊ូរនិងជះក្លិនស្អុយអាសោធដូចគម្រង់ខ្មោច ធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋរស់នៅជុំវិញនិងបរិស្ថានយ៉ាងធ្ងន់ធ្ងរបំផុត។ ទី២ លោកស្រី ជាវួចស៊ា ជាភាគីខ ដដែលបានធ្វើរនាំងអំពីស័ង្កសីបាំងហើយលានមកលើផ្លូវសាធារណះថែមទៀត(សូមពិនិត្យមើលក្នុងរូបភាពជាក់ស្តែង)។
ពាក់ព័ន្ឋបញ្ហាជម្លោះខាងលើអាជ្ញាធរមូលដ្ឋាន លោកជឹមប្រុស មេភូមិបរញ៉ុក ប្រើប្រាស់លេខទូរស័ព្ទ 097 888 0218
ភ្នាក់ងារយើងខលទៅលើកទី១ លោកថានិងចុះមកសម្របសម្រួលតាមការស្នើសុំដល់ភាគីទាំងសង្ខាង ប៉ុន្តែចាំបាត់ៗ ពេលខលលើកទី២ បិទទូរស័ព្ទបាត់។
អភិបាលស្រុកអូរជុំ លោក ធូរ ឃឿ នៅល្ងាចថ្ងៃទី27ខែសីហាដដែល នោះថា លោកពុំទាន់ទទួលបានរបាយការណ៍ស្តីពីករណីនេះទេ លោកបានបញ្ជាក់ថាៈ បើកើតមានករណីនេះពិតមែន ទុកអោយរដ្ឋបាលឃុំនោះដោះស្រាយសិន ប្រសិនដោះស្រាយពុំចេញទេចាំដាក់របាយការណ៍នោះមកខាងលើ។
ទោះជាយ៉ាងណាមជ្ឈដ្ឋានទូទាំងឃុំសាមគ្គីបានរិះគន់ចំៗទៅលើ(ភាគីខ)គឺ លោកស្រី ជាវួចស៊ា ចំពោះករណីដាក់ធុងត្រាំជីពុំមានគម្របធុងនោះសោះ បង្ហោះក្លិនស្អុយប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថានជាសាធារណះយ៉ាងធ្ងន់ធ្ងរបំផុត។ ជាពិសេសខណះធ្វើបទសម្ភាស់ជាមួយក្រុមអ្នកសារព័តិមាននាល្ងាចថ្ងៃទី27 ខែសីហា ឆ្នាំ 2021 នោះ ឮលោកស្រីអះអាងថា អោយទៅសួរមេភូមិ មេឃុំ និងមេប៉ុស្ថិ៍$$$$ ឬចង់ប្តឹងដល់ណាក៍ប្តឹងទៅលោកស្រីទៅតាមក្រោយជានិច្ច។ ប្រហែលជាលោកស្រីទិញទឹកចិត្តអស់លោកជាអាជ្ញាធរក្នុងមូលដ្ឋាននោះអស់ហើយ ទើបក្រុមអ្នកសារព័តិមានយើងខលទៅគ្មានអាជ្ញាធររូបណាលើកទូរស័ព្ទសោះ ចុងក្រោយក្មួយស្រីជិនចាន់ណាទទូចស្នើសុំដល់អាជ្ញាធរមូលដ្ឋានដែលជាម៉ែជាឪមេត្តាចុះមកធ្វើការសម្របសម្រួល ជូនពួកគាត់ផងដើម្បីទប់ស្កាត់ កុំអោយវែងឆ្ងាយ ជៀសវាងបែកអូរហូរជាស្ទឹងនោះ ដោយ
ទី១៖ ស្នើសុំអោយភាគីខ លោកស្រី ជាវួចស៊ាយកធុងជីស្អុយចេញពីបង្គោលព្រុំដី។
ទី២៖ ស្នើសុំអោយភាគីខ រើរុស រនាំងស័ង្កសីដែលលានទៅលើផ្លូវសាធារណះនោះចេះជៀសវាងគ្រោះថ្នាក់ចរាចរណ៍ដល់សាធារណះជនធ្វើដំណើរតាមដងផ្លូវ៕
រាយការណ៍ពីឃុំសាមគ្គីស្រុកអូរជុំ ខ្ញុំបាទលី វណ្ណះទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com