ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មុខសញ្ញាចាស់ជួញដូរសារធាតុញៀន ត្រូវសមត្ថកិច្ចចាប់បង្ក្រាប

 

ខេត្តរតនគិរី៚🌹សមត្ថកិច្ចនគរបាលក្រុងបានលុងតាមប្រម៉ាញ់មុខសញ្ញាចាស់១នាក់ពាក់ព័ន្ឋ និង ករណីបទល្មើសជួញដូរគ្រឿងញៀនយ៉ាងសកម្មបានសម្រេច បញ្ជូនទៅអយ្យកាអមសាលាតំបូងខេត្តរតនគិរី។
ការចុះបង្ក្រាបមុខសញ្ញាយ៉ាងសកម្មខាងលើ ធ្វើឡើងតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ១៦/២០ចុះថ្ងៃទី០២ខែមិថុនាឆ្នាំ២០២០ចេញដោយលោក ឈុនច័ន្ទសីហា ចៅក្រមជំនំជម្រះក្នុងករណីបទល្មើសជួញដូរគ្រឿងញៀនដោយសម្រេចដាក់ទោសទណ្ឌក្នុងពន្ធនាគារចំនួន៤ឆ្នំា។ ប៉ុន្តែជនសង្ស័យរូបនេះយីអ៊ុនខ្ពស់សមត្ថកិច្ចចាប់មិនបានសោះ ជាចៃដន្យមកទល់ថ្ងៃសៅរ៍៥រោចខែស្រាពណ៍ឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ត្រូវនិងថ្ងៃទី២៨ខែសីហាឆ្នាំ២០២១ វេលាម៉ោង១៣.០០នាទី យីអ៊ុនស្រុតចុះ អស់ល័ក្ខជាប់អន្ទាក់របស់កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តចាប់បង្ក្រាបបាន ដោយប្រើវិធានញុះញុង នៅចំណុចផ្ទះជនសង្ស័យ ខាងកើតផ្ទះសំណាក់​(ផុនណាវី ) ស្ថិតក្នុងភូមិអភិវឌ្ឈន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។​
លោក វរះសេនីយ៍ទោ លាងអុីម នាយការិយាល័យបង្ក្រាបបទល្មើសសារធាតុញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី​បានអោយដឹងថា៖ កម្លាំងការិយាល័យចុះបង្ក្រាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់មួយនេះធ្វើទៅបាន ដោយមានការសម្របសម្រួលនិតិវិធីផ្ទាល់ពីលោក លាងអ៊ូ ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្តរនគិរី​។​
លោកវរះសេនីយ៍ទោ បញ្ចាក់ថា៖ ជនសង្ស័យដែលសមត្ថកិច្ចចាប់បង្ក្រាបបាន មានឈ្មោះ វាំង តារាវិច្ឆ័យ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ចាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ​ភូមិអភិវឌ្ឈន៍​សង្កាត់ឡាបានសៀក​ក្រុងបានលុង។ ហើយវត្ថុតាងដែលសមត្ថកិច្ចរិបអូសបាន រួមមាន៖
.ម៉្សៅក្រាមព័ណសថ្លាសង្ស័យសារធាតុញៀនចំនួន១កញ្ចប់ធំ​ទម្ងន់២២.៧៣ក្រាម​។​
.ទូរស័ព្ទដៃ​ចំនួន១គ្រឿង។​
.ម៉ូតូចំនួន០២គ្រឿង
.ជញ្ជីងថ្លឹង ចំនួន១
.ដាវសាំម៉ូរៃ​ចំនួន៤ដើម
.ថង់តូចៗសម្រាប់ច្រកសារធាតុញៀនមួយចំនួន
.និងសម្ភារះសេពមួយចំនួន​។​
បច្ចុប្បន្ន​ជនសង្ស័យរួមទាំងវត្ថុតាង ក្រោយពីសមត្ថកិច្ចបំពេញសំណុំបែបបទ បានបញ្ជូនទៅអយ្យការអមសាលាតំបូងខេត្តរតនគិរី នៅថ្ងៃទី២៩ខែសីហាឆ្នាំ២០២១នេះ៕ រាយការណ៍ពីក្រុងបានលុង​ខ្ញុំបាទ លី វណ្ណះ Pntv គេហទំព័រ ទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com