ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មជ្ឃដ្ឋាននានាស្នើអភិបាលរាជធានី និង អភិបាលខណ្ឌពោធិ៍សែនជ័យ ពិនិត្យសំណង់ម៉ាត សង់លើចិញ្ចើមផ្លូវ ។

រាជធានីភ្នំពេញ : ស្របពេលអាជ្ញាធរមូលដ្ឋាន បានដាក់គ្រឿងចក្រកាយលូ តាមបណ្តោយផ្លូវ ១១៤កា ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ័សែនជ័យ រាជធានីភ្នំពេញ ប្រវែងប្រមាណជិត១ពាន់ម៉ែត្រ ។ ប្រជាពលរដ្ឋបានសំដែង ងើយឆ្ងល់អំពីមូលហេតុអ្វីបានទើបកាយដីដាក់លូ នៅពេលផ្លូវបេតុ បានចាក់ហើយ ជាយូរមកហើយ ?

ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវ បានចូលរួមរុះរើ រោង ដែលបានសង់រំលោភលើចិញ្ចើមផ្លូវ ហើយពេលដាក់ហើយ ពួកគាត់ថានឹងសង់ ឡើងវិញ ពោលគឺសង់ចាក់សាបលើលូ នេះតែម្តង ។

ពាក់ព័ន្ធបញ្ហានេះ មជ្ឃដ្ឋាន នានាបានសំណូមពរដល់ អភិបាលរាជធានីភ្នំពេញ ក៏ដូចអភិបាលខណ្ឌពោធិ៍សែន មេត្តាពិនិត្យមើល ពិសេសហាងម៉ាត មួយកន្លែង ទល់មុខ ការ៉ាស់សាំងផល្លា សូមវ៉ៃចោល ព្រោះបានសង់សំណង់រឹងម៉ាំលើចិញ្ចើមផ្លូវ ដែលជាគម្រូអាក្រក់ ដល់អ្នកដ៏ទៃ ៕ រាយការណ៍ ដោយ លោក មន្ថា

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com