៚ខេត្តរតនគិរី កម្លាំងកងរាជអាវុធហត្ថចល័តលើផ្ទៃប្រទេសដែលដឹកនាំដោយលោកវរះសេនីយ៍ទោ លី បុព្វសិទ្ធិ កាលពីវេលាម៉ោងប្រមាណ2.00នាទី រសៀលថ្ងៃទី18ខែកញ្ញាឆ្នាំ2021ម្សិលមិញចេញឆ្មក់ស្ទាក់ក្រុមរថយន្តសាំយ៉ុង ចេញពីក្រុងបានលុងឆ្ពោះទៅកាន់ច្រកទ្វាព្រំដែនអូរយ៉ាដាវតាមផ្លូវជាតិលេខ78 ។ ជាក់ស្តែងមកដល់ត្រង់ចំណុច ទល់មុខភូមិ សោមត្រក់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីក្នុងនិយាមការ 48P 759996 /1518805 កម្លាំងPMស្ទាក់ចាប់រថយន្តបានចំនួនពីរគ្រឿង ម៉ាកសាំយ៉ុង ឯតៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល។ ហើយ រថយន្តទាំងពីរគ្រឿងនោះរួមមាន៖
.ទី១ៈសាំយ៉ុង ព័ណសពាក់ស្លាកលេខភ្នំពេញ 2Q 8560 ដឹកធ្យូងដុតចំនួន 27B។
.ទី២ៈសាំយ៉ុងព័ណស្ហែ ពាក់ស្លាក់លេខភ្នំពេញ 2Z 8356 ដឹកត្នោតចត ចំនួន12B និងឈើក្រញ៉ូងគីឡូចំនួន 19គីឡូក្រាម។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាៈ ក្រោយពីសមត្ថកិច្ចចាប់បង្ក្រាបបានរថយន្តទាំងពីរគ្រឿងខាងលើគេឃើញសមត្ថកិច្ចអូសចូលទៅទីស្នាក់ការសន្តិសុខលេខ782 ដើម្បីធ្វើកំណត់ហេតុប្រគល់ ជូននាយផ្នែករដ្ឋបាលបរកែវទទួលបន្ត។ ហើយចំណែកត្នោតចត ទាំង12B សមត្ថកិច្ចបានទំលាក់ទុកនៅស្នាក់ការសន្តិសុខលេខ782 ហើយធ្វើការប្រគល់តែរថយន្តទាំងពីរគ្រឿង ធ្យូង27B និងឈើក្រញ៉ូងចំនួន19គីឡូក្រាម ទៅផ្នែករដ្ឋបាលព្រៃឈើបរកែវចាត់ការបន្ត។
មជ្ឈដ្ឋានជាច្រើនបន្ទាប់ពីឮសូរថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបង្ក្រាបរថយន្តសាំយ៉ុងបានពីរគ្រឿង បង្កអោយមានការភ្ញាក់ផ្អើលពេញក្រុងបានលុង និងកាសែតល្បីៗក្នុងខេត្ត ចុះទៅយកព័តិមានព្រោងព្រាត ប៉ុន្តែការភ្ញាក់ផ្អើលទាំងនោះក៍បានក្លាយជាក្តីហួសចិត្តនិងធ្វើការរិះគន់ទៅវិញ ដោយសារឃើញទិដ្ឋភាពរថយន្តប្រជាពលរដ្ឋ ដឹកធ្យូងលក់ ដែលជាអនុផលសម្រេច ក្នុងស្រុក និងកំណាត់ កំទេចឈើក្រញ៉ូងប្រភេទធ្វើដងពូថៅ ក៍សមត្ថកិច្ចពុំលើកលែងដែរ ។ មជ្ឈដ្ឋានដដែលបានរិះគន់បន្តថា ៖ កន្លងមកថ្មីៗនេះគេសង្កេតឃើញរថយន្តម៉ាក់យីឌុបផ្លូវ(៥+៦) ដឹកអូសស្រស់ៗពេញរថយន្តយីឌុប ដឹកចេញពីច្រកផ្លូវលំ ឃុំសិរីមង្គលនិងរថយន្តដឹកធ្យូងពេញៗរថយន្តម៉ាកកូរ៉េកែឆ្នៃ សឹងខេ្ទចផ្លូវ លំដែលទើបសាងសង់ និងស្ពានជាដើម ដោយ ពុំមានវត្តមានក្រុមសមត្ថកិច្ច កងរាជអាវុធហត្ថឬជំនាញរដ្ឋបាលព្រៃឈើចុះទប់ស្កាត់បង្ក្រាប យកស្នាដៃជូនរាជរដ្ឋាភិបាលបានម្តងណាឡើយ។ តើហេតុអ្វី? មកបង្ក្រាបរថយន្តសាំយ៉ុងដឹកធ្យូងបួនដប់ម្ភៃ បេ ទៅវិញ? ឬមួយក៍រថយន្តទាំងនេះជាមុខសញ្ញា កន្លងមកធ្លាប់ដឹកធ្យូងពីលើឈើពីគ្រោម?
ទោះជាយ៉ាងណា ប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចដល់ប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តា🙏លើកលែងបន្ធូរបន្ឋយ🌷និងអនុគ្រោះដល់ការធ្វើចរាចរណ៍ ដឹកជញ្ជូនទំនិញអនុផលលក់ចេញទិញចូល ប្រទេសជិតខាងវាជាតម្រូវការចាំបាច់ដើម្បីបំរើជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋក្នុងវិបត្តិកូវិដ១៩នេះផង៕ រាយការណ៍ ដោយលោក លី វណ្ណ: