ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នលោក ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក មានស្នាដៃល្អ ក្នុងការបំពេញការងារ ទើបឯកឧត្តម គុណ ញឹម ពេញចិត្ត។
តែសំរាប់ ប្រភពខ្លះៗ បានបង្ហើបឲ្យដឹងថា ឈ្មួញធំៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីស្រុកយួនតាមច្រកព្រែកចាក យ៉ាងពេញបន្ទុកដូចមុនដដែល។
ជាងនេះទៅទៀតលោក ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រែកចាក បើកដៃឲ្យឈ្មួញនាំចូលពងមាន់ ពងទា និងផលិតផលពីបក្សីគ្រប់ប្រភេទ តាមច្រកព្រែកចាក ក៏ដូចជាតាមច្រករបៀងត្នោតចុងស្រង់យ៉ាងអនាធិបតេយ្យដើម្បីប្រយោជន៍ផ្ទាល់។
ទោះជាយ៉ាងណា សូមថ្នាក់លើពិនិត្យ ពីគុណសម្បត្តិ និង គុណវិបត្តិ ប្រធានស្នាក់ការខាងលើ ដើម្បីបង្ហាញថាពីភាពស្អាតស្អំ ៕