(ខេត្តណ្តាល) ….នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាឃុំសំរោងធំ មានការបើកនិងវាយតម្លៃសំណើរដេញថ្លៃសាងសង់កែលំអរផ្លូវបេតុងអាមេចំនួន៣ខ្សែ ក្នុងឃុំសំរោងធំ និងឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ការប្រជុំបើកសំណើរដេញថ្លៃនេះ ដោយមានការអញ្ជើញចូលរួម ពីលោក ប្រាជ្ញ សុវណ្ណារិទ្ធ តំណាងទីចាត់ការផែនការ និងវិនិយោគខេត្តកណ្តាល លោក ពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយ តំណាងលោក អ៊ូ ឈាង អភិបាលស្រុក គណៈកម្មាការលទ្ធកម្មឃុំទាំង២ និងអ្នកដេញថ្លៃជាច្រើននាក់ទៀត។ បន្ទាប់ពីបើកសំណើរដេញថ្លៃនូវការសាងសង់កែលំអរផ្លូវបេតុងអាមេកម្រាស់០,១៥ ម , ២ខ្សែប្រវែងសរុប ០,៨៨៨ គ.ម , ទទឹង៤ ម, ទំហំ៣៥៥២ ម៉ែត្រការ៉េ ,ចាក់ដីបំពេញតួផ្លូវ៣១៩ម៉ែត្រគីប, និងដាក់ស្លាកសញ្ញាគម្រោង១កន្លែងនៅភូមិជ្រោយដង តម្លៃប៉ាន់ស្មាន ៣៥៤,១៦៤,៣០០៛(បីរយហាសិបបួនលាន មួយរយហុកសិបបួនពាន់បីរយរៀលគត់) ដោយមានអ្នកដេញថ្លៃចំនួន៥នាក់មានឈ្មោះដូចខាងក្រោម÷ ១.ឈ្មោះ ជា មករា ក្រុមហ៊ុនC.M.R តម្លៃដាក់ដេញថ្លៃនៅទឹកប្រាក់ចំនួន១៥៦,២៨៨,០០០៛។ ២.ឈ្មោះ វ៉េង លាប ក្រុមហ៊ុន វ៉េង លាប ដាក់ដេញថ្លៃនៅទឹកប្រាក់ចំនួន ១៦៥,៨០០,០០០៛។ ៣.ឈ្មោះ ឃួន សំអាត ក្រុមហ៊ុន ឃួន សំអាត ដាក់ដេញថ្លៃនៅទឹកប្រាក់ចំនួន១៥៩,០០០,០០០៛។ ៤.ឈ្មោះ យី សែម ក្រុមហ៊ុន យី សែម ដាក់ដេញថ្លៃទឹកប្រាក់ចំនួន២៤០,០០០,០០០៛។ ៥.ឈ្មោះ សិុន សុីឌីន ក្រុមហ៊ុន ផល លីហ័ង ដាក់ដេញថ្លៃទឹកប្រាក់ចំនួន២០២,៤៦៤,០០០៛។ជាលទ្ធផលការដេញថ្លៃសាងសង់កែលំអរផ្លូវបេតុងអាមេ២ខ្សែនៅក្នុងឃុំសំរោងធំនេះ គឺបានទៅលើលោក ជា មករា ក្រុមហ៊ុន C.M.R ដែលបានដាក់ដេញថ្លៃទាបជាងគេ។ ដោយឡែកឃុំគគីរធំ ការសាងសង់កែលំអរផ្លូវបេតុងអាមេ១ខ្សែប្រវែង០,៦៣៦គ.ម ,ទទឹង ៤ម, នៅភូមិរាំងដេក២ តម្លៃប៉ាន់ស្មាន២៥៣,៩៩៣,៧០០៛(ពីររយហាសិបបីលាន ប្រាំបួនរយកៅសិបបីពាន់ ប្រាំពីររយរៀល) ដោយមានអ្នកដាក់ដេញថ្លៃចំនួន៦នាក់ មានឈ្មោះដូចខាងក្រោម÷ ១.ឈ្មោះ វ៉េង លាប ក្រុមហ៊ុន វ៉េង លាប ដាក់ដេញថ្លៃទឹកប្រាក់១១៤,៤៨០,០០០៛។ ២.ឈ្មោះ ឆាង ដានី ក្រុមហ៊ុន ឆាង ដានី ដាក់ដេញថ្លៃទឹកប្រាក់ចំនួន១៣៩,០០០,០០០៛។ ៣.ឈ្មោះ ឃួន សំអាត ក្រុមហ៊ុន ឃួន សំអាត ដាក់ដេញថ្លៃទឹកប្រាក់ចំនួន១២២,០០០,០០០៛។ ៤.ឈ្មោះ ម៉ៅ លីវ៉ា ក្រុមហ៊ុន ម៉ៅ លីវ៉ា ដាក់ដេញថ្លៃទឹកប្រាក់១២៧,០០០,០០០៛។ ៥.ឈ្មោះ យី សែប ក្រុមហ៊ុន យី សែប ដាក់ដេញថ្លៃទឹកប្រាក់ចំនួន១៧៨,០០០,០០០៛។ ៦.ឈ្មោះ សិុន សុីឌីន ក្រុមហ៊ុន ផល លីហ័ង ដាក់ដេញថ្លៃទឹកប្រាក់ចំនួន១៤៥,០០៨,០០០៛។លទ្ធផលការដេញថ្លៃសាងសង់កែលំអរផ្លូវបេតុងអាមេ១ខ្សែនៅភូមិរាំងដេក២ ឃុំគគីរធំ គឺបានទៅលើលោក វ៉េង លាប ក្រុមហ៊ុន វ៉េង លាប ដែលដាក់ដេញថ្លៃនូវទឹកប្រាក់ទាបជាងគេ។សូមបញ្ជាក់ថា÷ការដាក់ដេញថ្លៃនេះគឺដេញទំលាក់ពីខ្ពស់ចុះមកទាប បានន័យថា បើក្រុមហ៊ុនណាដេញបានទឹកប្រាក់តិចជាងគេ ក្រុមហ៊ុន នោះនឹងទទួលបានការសាងសង់។ ទោះយ៉ាងណាគណៈអធិបតី និងគណៈកម្មការលទ្ធកម្មឃុំ មានប្រសាសន៍ណែនាំដល់ក្រុមហ៊ុនដែលដេញបានគម្រោង ត្រូវគោរពទៅតាមកិច្ចសន្យា និងអោយត្រឹមត្រូវទៅតាមស្តង់ដា ដើម្បីអោយផ្លូវមានគុណភាព ល្អ ស្អាត រឹងមាំ បំរើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដឹកជញ្ជូនកសិផលបានយូអង្វែង ព្រោះការដេញថ្លៃប្រកបដោយការប្រកួតប្រជែង ដោយគ្មានការឃុបឃិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឫការប្រព្រឹត្តអំពើពុករលួយឡើយ។ ដូច្នេះសូមអោយបងប្អូនប្រជាពលរដ្ឋចាំជួយចូលរួមតាមដានមើលការសាងសង់ផ្លូវរបស់ក្រុមហ៊ុនទាំង២ខាងលើនេះផង៕