ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មន្រ្តីសុរិយោដីស្រុកស្អាង ខេត្តកណ្តាល ចុះវ៉ាស់វែងដីទៅអោយ លី ហាក់នៅចំនុចបឹងត្នោតមួយដើម ក្នុងឃុំប្រាសាទ ស្រុកស្អាង ដឹកនាំដោយអភិបាលរងស្រុកស្អាងលោកម៉ៅ ដារ៉ា ត្រូវខកខានដោយសារប្រជាជនតវ៉ា

ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាជនប្រមាណ ៣០០ គ្រួសារ រស់នៅភូមិលេខ២ ឃុំប្រាសាទស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នាជិះទូក តវ៉ា ជាមួយនិងមន្រ្តីសុរិយោដីស្រុកស្អាងនៅចំនុចបឹងត្នោតមួយដើម ក្នុងភូមិសាស្ត្រឃុំប្រាសាទ ស្រុកស្អាង ដោយពួកគាត់បានសំអាងថា មេឃុំប្រាសាទ ស្មៀនឃុំ រួមនឹងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានផ្សំគំនិតគ្នាជាប្រព័ន្ធលួចលក់ដីរបស់ពួកគាត់ឲ្យទៅឈ្មួញ និងបានរៀបចំផែនការ ចុះបាញ់ប្លង់ ។

នៅព្រឹកមិញនេះ ដោយមានការតវ៉ា ខ្លាំងពីប្រជាជនទើប ខាងមន្រ្តីដែលដឹកនាំដោយលោក ម៉ៅ ដារ៉ា អភិបាលរងស្រុកស្អាង ទទួលផែនវិវាទដីធ្លី និង មន្រ្តីសុរិយោដី បានវិលត្រលប់មកលើគោកវិញ ពោលគឺ គម្រោងវាស់វែង ត្រូវបានបរាជ័យ ។

នៅពេលមកដល់លើគោក ក្រុមការងារយើងបានព្យាយាមជួបអភិបាលរងស្រុក ដែលបានដឹកនាំការងារនោះ ក្នុងបំណងសំភាសអោយដឹងរឿង តែត្រូវលោកបដិសេធ ។

យោងតាមប្រភពប្រជាជន បានប្រាប់ក្រុមការងារយើងថា ពួកគាត់មិនដែលបានលក់ដីទៅអោយបុគ្គលឈ្មោះ លី ហាក់ នេះទេ តែហេតុអ្វីបានជាសុរិយោដី និងមន្ត្រីពាក់ព័ន្ធនាំគ្នាមកធ្វើការវាស់វែង បាញ់ប្លង់ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធឲ្យជននេះទៅវិញ ។

ប្រភពនោះបានបន្តថា រឿងរ៉ាវស្មុគស្មាញទាំងនេះ កើតចេញពី លោកមេឃុំប្រាសាទ និងស្មៀន និងអ្នកពាក់ព័ន្ធ ដែលជាច្រើនលើកច្រើនសារ ក្រុមនេះតែងតែលួចលក់ដីរបស់ប្រជាជន ហើយថែមទាំងធ្វើឲ្យមានមានការទិញលក់ជាន់គ្នាជាច្រើនករណីថែមទៀតផង។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាជនថា លោកមេឃុំប្រាសាទ និងស្មៀនឃុំ បង្កអោយមានបញ្ហាស្មុគស្មាញនោះ ក្រុមការងារយើងនៅព្រឹកថ្ងៃដដែលបាន ទៅជួបលោកមេឃុំ ដើម្បីសំភាស តែត្រូវបដិសេធ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com