ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រទះឃើញរោងសង្វៀនប្រជល់មាន់នៅកណ្តាលព្រៃសហគមន៍តំបន់ការពារធម្មជាតិ វាលកំបោរ

ខេត្តរតនគិរី÷ ទីតាំងសង្វៀនជល់មាន់មួយកន្លែងនៅក្នុងព្រៃសហគមន៍តំបន់ការពារធម្មជាតិវាលកំបោរ ស្ថិតក្នុងភូមិថ្មីឃុំជ័យឧត្តមស្រុកលំផាត់ខេត្តរតនគិរី ត្រូវបានប្រជាសហគមន៍ប្រទះឃើញ ដោយស្ងៀមស្ងាត់ កំពុងលោតឆ័ត្រនៅកណ្តាលព្រៃ។ បើតាមការអោយដឹងពីប្រជាសហគមន៍ដើរល្បាតនោះបានអោយដឹងថា៖

នៅថ្ងៃសុក្រទី២៤ខែកញ្ញាឆ្នាំ២០២១ ពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលប្រទះឃើញរោងប្រក់តង់ព័ណខៀវនៅចំកណ្តាលព្រៃសហគមន៍ នៅគ្រោមរោងតង់នោះសុទ្ធតែសំបក់កំប៉ុងទឹកសុទ្ធ កំណាត់ស្បៃតូចៗ និងសំបក់ដុំស្កុត រុំជើងមាន់តខ្នាយជាដើមដែលគេសង្ស័យថា ជាទីតាំងណាត់គ្នាប្រកួតប្រជែងជល់មាន់ដោយលំដាប់។ ហើយការប្រមូលម្តុំគ្នានោះត្រូវបានគេប៉ាន់ស្មានមានរយះពេលជាច្រើនខែកន្លងមកហើយ មើលស្ថានភាពផ្លូវចូលទៅ បែកមាំទួកជាដើម។ តាមប្រភពពីអ្នកញៀនល្បែងផ្ទាល់បានអោយដឹងថា៖ រយះពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះមានការណាត់ជួបជុំប្រកួតមាន់ជល់គូរពិសេសៗនៅកណ្តាលព្រៃសហគមន៍នេះ ដែលធ្វើឡើង
ប្រមាណជាបីឬបួនថ្ងៃប៉ុណ្ណោះ ក្នុងមួយសប្តាហ៍ គឺ(ពីថ្ងៃព្រហស្បត្តិដល់ថ្ងៃអាទិត្យ)។ ភាគច្រើន
អ្នកញៀនល្បែងជល់មាន់ ទាំងនោះចេញពីក្រុងបានលុងទៅលេង ដោយសារថា ឃើញទិដ្ឋភាពស្ងប់ស្ងាត់ថនថយបន្តិចមួយរយះ ពីករណីផ្ទុះជម្ងឺកូវិត១៩ ចេញពីវង់ល្បែងសុីសង កាលពីថ្ងៃទី26ខែមិថុនាឆ្នាំ2021 មកនោះហើយៗអ្នកញៀនល្បែងដែលកើតកូវិដ១៩ទាំងនោះក៍បានជាសះស្បើយ ហើយក៍ចាប់ផ្តើមប្រមូលផ្តុំគ្នាឡើងវិញសារជាថ្មី ឆ្លៀតឱកាសពេលអាជ្ញាធរមូលដ្ឋានជាប់ដៃជាប់ជើងជួបប្រជុំ និងកំពុងខំប្រឹងប្រែងតាមដានព្រិតិ្តការណ៍ទប់ស្កាត់វិធានការណ៍ការរីករាលដាលនៃជម្ងឺកូវិដ១៩ ត្រូវបានក្រុមជនញៀនល្បែងមួយក្តាប់តូចបានដៃតែម្តងខំបង្កើតអោយមានព្រិត្តិការណ៍ នៃការជួបជុំប្រមូលផ្តុំនេះឡើងវិញ ដែលល្មើស ប្រឆាំងនូវបំរាមគោចរណ៍😭ប្រឆាំងវិធានការណ៍ទប់ស្កាត់របស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលទាំងស្រុងដោយមិនខ្លាចនិងការរីករាលដាលឆ្លងពីជំងឺកូវីដ១៩នោះឡើយ ខណៈជំងឺកូវីដ១៩នៅក្នុងខេត្តរតនគិរីសព្វថ្ងៃ នៅតែរកឃើញឆ្លងជាបន្តបន្ទាប់ឥតឈប់ឈរនោះ។

ជាក់ស្ដែងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចព្រៃសហគមន៍តំបន់ការពារធម្មជាតិ វាលកំបោរ ស្ថិតនៅក្នុងភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។ ក្រុមអ្នកសារព័តិមានទទួលបានពីភ្នាក់ងារតៗគ្នាជាពិសេសតាមប្រភពពីប្រជាសហគមន៍ដែលដើរល្បាត ចំចំណុចទីតាំងជល់មាន់ខាងលើបានបញ្ជាក់ថារោងប្រក់តង់ពណ៌ខៀវ ជាកន្លែងប្រមូលផ្តុំគ្នាលេងប្រជល់មាន់យ៉ាងពិតប្រាកដ។ ហើយភ្នាក់ងារយើងក៍បានសហការណ៍និងកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ចេញដំណើរទៅ តាមផ្លូវជាតិលេខ76ដោយឆ្លងកាត់មុខស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិវាលកំបោរ និងហួសស្នាក់ការសន្តិសុខលេខ783 ប្រមាណជាង100ម៉ែត្របត់ស្តាំដៃចូលតាមផ្លូវក្រួសក្រហមរបស់ក្រមហ៊ុនថ្មម៉ាប។ ក្នុងកិច្ចសុំសហការណ៍ជាមួយកម្លាំងអធិការស្រុកនោះ
លោក វរះសេនីយ៍ទោ ក្លុលថើងអធិការនគរបាលស្រុកលំផាត់ បានបញ្ជាក់ថា សៃវៀនល្បែងលួចប្រជល់មាន់ដែលជ្រោគគ្រោមដីសហគមន៍តំបន់ការពារធម្មជាតិវាលកំបោរដោយស្ងាត់ៗបែបនេះលោកមានការសោកស្តាយខ្លាំងណាស់ដោយមិនបានដឹងសោះ មិនដឹងថាគេនាំគ្នាជួបជុំលេងពីអង្កាលមក ? លោកថា លោកសហការជានិច្ចនិងគ្រប់ពេលវេលាដែលបងប្អូនប្រជាពលរដ្ឋរាយការណ៍ពីសកម្មភាពបទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋានរបស់លោកគ្រប់គ្រង ដូចដឹងស្រាប់ហើយកន្លងមកលោកខំប្រឹងដុតដៃដុតជើងទប់ស្កាត់និងបង្ក្រាបបានជាច្រើនករណីជាពិសេស ករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន និង ករណីចោរកម្មជាដើមបានជោគជ័យជាបន្តបន្ទាប់ ដើម្បីភូមិឃុំស្រុកមានសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋយើង៕ រាយការណ៍ពីព្រៃសហគមន៍តំបន់ការពារធម្មជាតិវាលកំបោរ ស្រុកលំផាត់ ខ្ញុំបាទ លី វណ្ណះ Pntv គេហទំព័រទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com