ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម​អភិបាលខេត្តចុះពិនិត្យមើលដំណើរការចូលរៀនឡេីងវិញនៅតាមគ្រឹះស្ថានសិក្សា វិទ្យាល័យ​ និងអនុវិទ្យាល័យ ក្នុងខេត្តភូមិសាស្ត្រខេត្តស្វាយរៀង

(ស្វាយរៀង) ÷ ឯកឧត្តម ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ អមដំណើរដោយលោកប្រធានមន្ទីរសុខាភិបាល​ លោកប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ លោកអភិបាលស្រុក​ លោកអភិបាលក្រុង​ លោកនាយក​ លោកគ្រូ​ អ្នកគ្រូ​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត​ នាព្រឹកថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ ២០២១ នេះ បាន អញ្ជើញចុះពិនិត្យដំណើរការ ចូលរៀនឡេីងវិញ​ របស់សិស្សានុសិស្សនៅវិទ្យាល័យ​ ហ៊ុន​ សែន​ ស្វាយជ្រំ​ ស្រុកស្វាយជ្រំ​ និងវិទ្យាល័យហ៊ុន​ សែន​ ចេក​ ក្រុងស្វាយរៀង ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន​ វិបុល​ អភិបាលខេត្តបានណែនាំដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ឲ្យ មានការយកចិត្តទុកដាក់ខ្ពស់អំពី បញ្ហាសុខភាពគឺ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ “៣ការពារ ៣ កុំ”​ ជាពិសេសត្រូវចេះការពារខ្លួនឯងរៀងៗខ្លួនពីជំងឺកូវីដ១៩។ ក្នុងករណីបេីមានអាការះ មិនស្រួល​ ឬមានរោគសញ្ញាសង្ស័យ​ ត្រូវ​ប្រញាប់រាយការណ៍ទៅឲ្យលោកគ្រូ អ្នកគ្រូ ដើម្បីរៀបចំយកសំណាកធ្វើតេស្តរកមេរោគកូវីដ- ១៩ និងធ្វេីការ ព្យាបាលឲ្យបានទាន់ពេលវេលា ដេីម្បីទប់ស្កាត់កុំឲ្យឆ្លងរាលរីកដាលទៅអ្នកដទៃទៀត ។

គួររំលឹកថា រដ្ឋបាលខេត្តស្វាយរៀង​បានសិក្សានិងវាយតម្លៃពីកម្រិតហានិភ័យដែលអាចរៀបចំបើកសាលាឲ្យសិស្សានុសិស្ស ចូលរៀនឡេីងវិញបាន​ ចាប់ពីថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០២១នេះ​ ក្នុងចំណោម៦៥សាលាក្នុងភូមិសាស្ត្រខេត្តស្វាយរៀង​ ត្រូវបានបេីដំណេីការចំនួន៦១សាលា​ មានអនុវិទ្យាល័យ ៤៧សាលា និងវិទ្យាល័យ ១៤សាលា​ រួមមាន៖
១ ,ក្រុងស្វាយរៀង​៖ ២សាលា
– អនុវិទ្យាល័យ ១សាលា បើកថ្នាក់ទី ៩
– វិទ្យាល័យ១​សាលា បើកថ្នាក់ទី ៩និង១២ ។
២ ,ក្រុងបាវិត៖ សរុប ៤សាលា
– អនុវិទ្យាល័យ២សាលា បើកថ្នាក់ទី ៩
– វិទ្យាល័យ២សាលា បើកថ្នាក់ទី ៩និង១២ ។
៣ ,ស្រុករមាសហែក៖​ ១៣សាលា
– អនុវិទ្យាល័យ១២សាលា បើកថ្នាក់ទី ៧ដល់៩
– វិទ្យាល័យ១​សាលា បើកថ្នាក់ទី ៧ដល់១២ ។
៤ ,ស្រុកស្វាយទាប៖ សរុប ៨សាលា
– អនុវិទ្យាល័យ​ ៦សាលា បើកថ្នាក់ទី ៩
– វិទ្យាល័យ២សាលា បើកថ្នាក់ទី ៩និង១២ ។
៥ ,ស្រុកកំពង់រោទិ៍៖ សរុប ១១សាលា
– អនុវិទ្យាល័យ ៩សាលា បើកថ្នាក់ទី ៩
– វិទ្យាល័យ២សាលា បើកថ្នាក់ទី ៩និង១២ ។
៦ ,ស្រុកចន្រ្ទា៖ សរុប ៦សាលា
– អនុវិទ្យាល័យ ៥សាលា បើកថ្នាក់ទី ៩
– វិទ្យាល័យ ១សាលា បើកថ្នាក់ទី ៩និង១២ ។
៧ ,ស្រុកស្វាយជ្រំ​ ១៤សាលា
– អនុវិទ្យាល័យ ០៩សាលា បើកថ្នាក់ទី ៧ដល់៩
– វិទ្យាល័យ៥សាលា បើកថ្នាក់ទី ៧ដល់១២ ។
៨ ,ស្រុករំដួល៖ សរុប ៣សាលា
– អនុវិទ្យាល័យ៣សាលា បើកថ្នាក់ទី ៩ ។ ដោយ = សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com